ក្រុមប្រឹក្សាខណ្ឌបឹងកេងកង បើកកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤

2024/10/24 10:11:08 pm        198

ក្រុមប្រឹក្សាខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤របស់ខ្លួន ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤កន្លងមក និងលើកទិសដៅការងារបន្ត ។

កិច្ចប្រជុំនេះដែរ ធ្វើឡើងក្រោមវត្តមាន លោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង , លោកសុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងមានការចូលរួមពីសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ , លោកលោកស្រីជាអភិបាលរងខណ្ឌ នាយក នាយករង លោកអធិការ មេបញ្ជាការកងរាជអាវុធហត្ថ ចៅសង្កាត់ទាំង៧ និងមន្ត្រីចំណុះជំនាញជាច្រើនទៀតផងដែរ ។

លោកសុខ សម្បត្តិ អភិបាលខណ្ឌ បានឡើងអាននូវរបាយការណ៍ លើកិច្ចការងារជាច្រើន ដែលរដ្ឋបាលខណ្ឌទាំងថ្នាក់សង្កាត់ និងខណ្ឌបានអនុវត្តសម្រេចបានលទ្ធិផល លើរបៀបវរៈការងារ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤កន្លងទៅ ជូនអង្គប្រជុំជ្រាប ។

លោកអភិបាលឱ្យដឹងថា ទាំងកិច្ចការងារបម្រើសេវាតម្រូវការឯកសារ , ការងារការពារសន្តិសុខ រួមជាមួយកិច្ចផ្សេងៗទៀត ថ្នាក់រដ្ឋបាលខណ្ឌបានយកចិត្តទុកដាក់បំផុត ដើម្បីជាការឆ្លើយតបទៅនឹង ការត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ព្រោះការងារទាំងនេះ គឺជាកាតព្វកិច្ចរបស់អាជ្ញាធរ ត្រូវយកចិត្តទុកដាក់ខ្ពស់ បម្រើដោយមិនមានការរារែក ។

ក្នុងអង្គប្រជុំដដែលនោះ ក៏មានមន្ត្រី បានលើកឡើងពីផលប្រឈមមួយចំនួន នៃការកិច្ចការងារដែលកំពុងអនុវត្ត ដើម្បីជាការសុំគោលការណ៍ និងការបង្ហាញទិសដៅបន្ត ដើម្បីយកទៅអនុវត្តឱ្យការងារសម្រេចបានដោយប្រសិទ្ធិភាព ។

លោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សា ក្រោយពីបានស្តាប់របាយការណ៍សម្រេចការងារ និងផលប្រឈមខ្លះរួចមក លោកបានឡើងមានមតិ ផ្តល់ជាអនុសាសន៍សម្ខាន់ៗជាច្រើន ដើម្បីជាទន់សម្រាប់ការយកទៅអនុវត្តកិច្ចការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យប្រសិទ្ធិភាពការងារ កាន់តែល្អប្រសើរឡើង ពិសេសសម្រាប់មន្ត្រីក្មេងៗជំនាន់ក្រោយៗ ។

លោកប្រធានក្រុមប្រឹក្សា ណែនាំឱ្យអាជ្ញាធរ ត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ លើការដោះស្រាយទុក្ខកង្វល់របស់ពលរដ្ឋ ពិសេសសំណើរសំណូមពរផ្សេងៗ ដែលពលរដ្ឋស្នើរសុំរកកិច្ចអន្តរាគមន៍ គឺត្រូវតែដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាពផងដែរ ។ដែលកត្តាទាំងនេះហើយ គឺជាអ្វីដែលប្រជាជនចង់បានពីអាជ្ញាធរ ហើយក៏ជាការឆ្លើយតបទៅនឹងការងារយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលផងដែរ ៕ លីហេង

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        127
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        65
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm