ព្រះរាជអាជ្ញាអោយជំនាញបរិស្ថានកសាងសំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងខេត្ត ក្រោយរកឃើញភាពមិនប្រក្រតីក្នុងរឿងលួចកាប់ដើមធ្នង់ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងស្រុកកំពង់លែង

2024/10/24 10:51:10 pm        254

កំពង់ឆ្នាំង៖ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោកស្រី ស្រឹម ស៊ាងភាជ ព្រះរាជអាជ្ញារង នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានអោយនគរបាលយុត្តិធម៌នៃមន្ទីរបរិស្ថានខេត្ត កសាងសំណុំរឿងតាមនីតិវិធីបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តជាប្រញាប់ ក្រោយពីឯកឧត្តម បានចុះស្រាវជ្រាវរកឃើញភាពមិនប្រក្រតីក្នុងរឿងលួចកាប់ដើមធ្នង់ជាច្រើនដើមក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំនាងកង្រី និងភ្នំទូកមាស ស្ថិតក្នុងភូមិសំរោង ឃុំពោធិ៍ ក្នុងស្រុកកំពង់លែងរួចមក។

 ក្រោយពីស្រាវជ្រាវ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា បានចុះទៅដល់ផ្ទះជនសង្ស័យជាអ្នកកាប់ដើមធ្នង់ចំនួន២នាក់ តែជនសង្ស័យទាំង២នាក់នោះបានរត់ចេញពីផ្ទះបាត់ បន្សល់ទុកនូវរណាយន្តមួយគ្រឿង ហើយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង បានដកហូតមកទុកជាភស្តុតាងផងដែរ។ ដោយឡែកអ្នកពាក់ព័ន្ធក្នុងរឿងនេះ មានលោកអភិបាលស្រុកកំពង់លែង លោកមេឃុំពោធិ៍ និងមេភូមិសំរោង ដោយឡែកកម្លាំងនៃមន្ទីរបរិស្ថានដែលជាអ្នកយាមនៅទីនោះ ប្រាប់ថា មិនបានដឹងមានគេលួចកាប់នោះទេ ។

លោក យូ សុគមន៍ ប្រធានគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំនាងកង្រី និងភ្នំទូកមាស ក្នុងស្រុកកំពង់លែង បានអោយដឹងថា៖ លោក និងកម្លាំងនៃមន្ទីរបរិស្ថានដែលបានការពារក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំកង្រី និងភ្នំទូកមាសនេះ មិនបានដឹងថា មានអ្នកកាប់យកដើមធ្នង់ចេញពីតំបន់នោះឡើយ។ ក្រោយមកទើបក្រុមលោកបានដឹង និងបានទៅអូសយកដើមធ្នង់ដែលគេកាប់រួចបានចំនួន៣ដើម និង១ដើមទៀត ត្រូវបានលោកអភិបាលស្រុកយកទៅរក្សាទុកនៅផ្ទះគាត់។ ចំណែកដើមធ្នង់ប៉ុន្មានដើមទៀតនោះ លោកមិនទាន់ពិនិត្យល្អិតល្អន់ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងនៅឡើយ ថាគេលួចកាប់តែ៤ដើម ឬច្រើនជាងនេះ។

​លោក ប៊ុត សប្បាយ មេឃុំពោធ៍ ស្រុកកំពង់លែងបានអោយដឹងថា៖ មុនពេលកើតហេតុកាប់ដើមធ្នង់នោះ លោកបានទទួលទូរស័ព្ទពីលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង ដែលពេលនោះ លោកអភិបាលស្រុកបានសុំកាប់ដើមធ្នង់២ទៅ៣ដើមយកទៅសង់ផ្ទះ ក៏ប៉ុន្តែលោកបានប្រាប់អោយទៅសុំខាងបរិស្ថានទៅ ហើយក៏លោកបានបិទទូរស័ព្ទជាមួយលោកអភិបាលស្រុកវិញ។ ស្រាប់តែនៅថ្ងៃនេះ ទើបដឹងថា ដើមធ្នង់ដែលគេកាប់យកនោះ ត្រូវបានគេលួចកាប់អស់ច្រើនដើមទៅវិញ។

ចំណែកលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានប្រាប់ថា៖ លោកបានសុំអាជ្ញាធរភូមិឃុំ និងជំនាញបរិស្ថានរួចហើយ ទើបបានលោកកាប់ដើមធ្នង់៣ដើម យកមកសង់ផ្ទះ តែបើមានការកាប់ជាច្រើនដើមទៀតនោះ លោកមិនដឹងឡើយ។

ក្នុងករណីខាងលើនេះ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានអោយមន្ទីរបរិស្ថាន ខេត្តកសាងសំណុំរឿង បញ្ជូនមកកាន់អយ្យការខេត្តជាបន្ទាន់ ដើម្បីចាត់ការតាមច្បាប់៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        78
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        122
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm