លោក ណេតាន់យ៉ាហ៊ូ អះអាងថា ក្រុមហេសបូឡា បានរៀបចំផែនការ«ការវាយប្រហារ»លើអ៊ីស្រាអែល

2024/10/24 11:04:31 pm        40

លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែល បានរកឃើញផែនការមួយរបស់ក្រុមហេសបូឡា ក្នុងការវាយប្រហារប្រទេសរបស់លោក តាមផ្លូវរូងក្រោមដី ដែលពាក់ព័ន្ធនឹងរថយន្តហ្ស៊ីប និងមីស៊ីល។ 

លោកបានថ្លែងប្រាប់ទូរទស្សន៍បារាំង CNews និង Europe 1ថា ផែនការនេះ មានការវាយប្រហារមួយដែលនឹងធ្វើឲ្យខូចខាតច្រើនជាងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ទៅលើអ៊ីស្រាអែលទៅទៀត។

លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា៖«ចម្ងាយមួយរយម៉ែត្រ ពីររយម៉ែត្រពីព្រំដែន យើងបានរកឃើញផ្លូវរូងក្រោមដី ផ្លូវរូងក្រោមដីដែលកំពុងរៀបចំការវាយលុកលើអ៊ីស្រាអែល ដែលជាការវាយប្រហារខ្លាំងជាងនៅថ្ងៃទី ៧ ខែតុលា។ នេះបើយោងតាមការបកប្រែដែលផ្តល់ដោយបណ្តាញទូរទស្សន៍នេះ។

«ពួកគេកំពុងរៀបចំផែនការវាយលុក ដោយមានរថយន្តហ្ស៊ីប ម៉ូតូ រ៉ូកែត និងមីស៊ីល»។

លោក ណេតាន់យ៉ាហ៊ូ បានប្រាប់សារព័ត៌មានបារាំង Le Figaro កាលពីដើមខែនេះថា កងទ័ពអ៊ីស្រាអែលបានរកឃើញគ្រឿងយុទ្ធោបករណ៍ទំនើបៗរបស់រុស្ស៊ី នៅក្នុងឃ្លាំងអាវុធរបស់ក្រុមហេសបូឡា។

ចាប់តាំងពីខែមុន អ៊ីស្រាអែល បានបង្កើនការវាយប្រហារខ្លួន នៅក្នុងប្រទេសលីបង់ មុនពេលបញ្ជូនកងទ័ពជើងគោកឆ្លងកាត់ព្រំដែន សង្រ្គាមនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១.៥៥២នាក់។ បើយោងតាមតួលេខដែលសារព័ត៌មានAFP ទទួលបានពីក្រសួងសុខាភិបាលលីបង់ ចំនួនពិតប្រាកដទំនងជាខ្ពស់ជាងនេះ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        151
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        190
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm