ព្យុះ Trami បង្កជាទឹកជំនន់ធ្ងន់ធ្ងរ និងបំណាក់ដីសម្លាប់មនុស្ស ២៦នាក់នៅតំបន់ភាគកណ្តាលហ្វីលីពីន

2024/10/24 11:55:19 pm        68

រូបភាពវីដេអូឃ្លីបឃើញក្រុមអ្នកស្រុកជួបជុំគ្នានៅលើផ្លូវស្ថិតនៅស្រុក Libon តំបន់ភាគកណ្តាល Bicol ប្រទេសហ្វីលីពីន ពេលបំណាក់ដីកើតឡើង និងបានធ្វើឲ្យខូចខាតអគាររស់នៅរបស់អ្នកស្រុក ។

បំណាក់ដីនេះ បានកើតមានឡើង ក្រោយព្យុះត្រូពិក Trami នាំមកជាមួយភ្លៀងធ្លាក់ខ្លាំង ដោយបានសម្លាប់មនុស្សយ៉ាងហោច ២៦នាក់ និងបង្ខំឲ្យមនុស្សជាង ១៥ម៉ឺននាក់ រត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ។

ក្រុមមន្រ្តីនិយាយថា ភាគច្រើននៃអ្នកស្លាប់ដោយសារព្យុះកាលពីរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បណ្តាលមកពីការលង់ទឹក និងបំណាក់ដីនៅឧបទ្វីប Bicol ។

ព្យុះ Trami បានបោកបក់ដល់ដីគោកនៅថ្ងៃព្រហស្បតិ៍នេះ នៅតំបន់ឆ្នេរភាគឦសានកោះ Luzon ដែលជាកោះមានមនុស្សរស់នៅច្រើនបំផុតរបស់ហ្វីលីពីន ហើយនិងបណ្តាលឲ្យកើតមានទឹកជំនន់ និងបំណាក់ដីទ្រង់ទ្រាយធំ ។

ឧបទ្វីប Bicol រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ជាទីដែលទឹកជំនន់ធ្វើឲ្យពលរដ្ឋ ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ។

មន្ទីរឧតុនិយមហ្វីលីពីន និយាយថា ព្យុះទីហ្វុង គឺជារឿងធម្មតាទេនៅក្នុងប្រទេសហ្វីលីពីននៅអំឡុងពេលនេះ ប៉ុន្តែភ្លៀងបង្កឡើងដោយសារព្យុះ Trami បានធ្លាក់ខ្លាំងខុសពីប្រក្រតី ។

ពលរដ្ឋដែលជាប់ខ្លួននៅតាមដំបូលផ្ទះ បានបង្ហោះរូបភាពនៅលើបណ្តាញព័ត៌មានសង្គម ដើម្បីអំពាវនាវសុំជំនួយ បង្ខំឲ្យក្រុមឆ្មាំល្បាតឆ្នេរចេញប្រតិបត្តិការទូកពោងរបស់ពួកគេ ។

លោក Karen Tabagan មកពីទីក្រុង Bato ដែលរងការជន់លិចខ្លាំង និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ។ ពួកយើងបានរង់ចំាក្រុមជួយសង្រ្គោះយ៉ាងយូរ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        138
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        179
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm