នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងប្រធានាធិបតីប៉ូឡូញលោក Andrzej Duda បានជំរុញឲ្យបញ្ចប់កិច្ចសន្យាថ្មី ដើម្បីនាំចេញរថក្រោះកូរ៉េខាងត្បូងទៅកាន់ប្រទេសប៉ូឡូញនាដំណាច់ឆ្នាំនេះ ។
លោក Yoonបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាមួយលោក Duda ក្រោយជំនួបកំពូលរបស់ពួកគេថា រដ្ឋាភិបាលកូរ៉េខាងត្បូង និងប៉ូឡូញ នឹងជួយសម្រេចឲ្យបានចិត្តព្រមព្រៀងមុនដំណាច់ឆ្នាំនេះ សម្រាប់ក្រុមហ៊ុន Hyundai Rotem របស់កូរ៉េខាងត្បូង ដើម្បីផ្គត់ផ្គង់រថក្រោះ K-2 ទៅកាន់ប្រទេសប៉ូឡូញ ។
លោក Yoonនិយាយថា កូរ៉េខាងត្បូង និងប៉ូឡូញ នឹងបង្កើតវេទិកាថ្មីសម្រាប់កិច្ចសន្ទនាការពារជាតិ ហើយនិងសហប្រតិបត្តិការជិតស្និតលើបញ្ហាសន្តិសុខដែលប៉ះពាល់ប្រទេសទាំង ២ ។
កូរ៉េខាងត្បូងគឺជាប្រទេសនាំចេញអាវុធកំពុងលេចធ្លោនោះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគោលតម្លៃ ២២ពាន់លានដុល្លារកាលពីឆ្នាំ ២០២២ ដើម្បីនាំចេញកាំភ្លើងធំមេកានិក រថគ្រោះ និងយន្តហោះចម្បាំង ស្របពេលដែលប៉ូឡូញបង្កើនការចំណាយយោធារបស់ខ្លួន ជាការឆ្លើយតបនឹងការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ៕


