IMF ព្រមាន​ថា ​ភាព​រអាក់រអួល​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​នឹង​ធ្វើ​ឲ្យ​ការ​ងើប​ឡើងវិញ​ជា​សកល​មាន​កម្រិត​ល្បឿន​យឺត​

2021/10/13 10:04:35 pm        730

​ពិភពលោក៖ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ហៅ​កាត់​ថា IMF បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ ទី​១២ ខែ​តុលា​ថា ​ភាព​រអាក់​រអួល​ដល់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ជា​សកល​កំពុង​ជំរុញ​ឱ្យ​តម្លៃ​កើន​ឡើង​ខ្ពស់ និង​សន្ទុះ​យឺតយ៉ាវ​នៃ​ការ​ងើប​ឡើងវិញ​ពី​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​រាតត្បាត​សកល COVID-19។

IMF បាន​និយាយ​នៅ​ក្នុង​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក​ចុងក្រោយ​របស់​ខ្លួន​ថា ​ការ​រង​ផល​ប៉ះពាល់​ជា​បន្ត​បន្ទាប់ពី​ជំងឺ​រាតត្បាត​សកល​ និង​ការ​បរាជ័យ​ក្នុង​ការ​ចែកចាយ​វ៉ាក់សាំង​នៅ​ទូទាំង​ពិភពលោក​ កំពុង​ជំរុញ​ឲ្យ​ដើរ​ផ្លូវ​ផ្សេងគ្នា​កាន់តែ​ឆ្ងាយ​ទៅ​ពាក់ព័ន្ធ​នឹង​បញ្ហា​សេដ្ឋកិច្ច និង​រឹតតែ​ធ្វើ​ឲ្យ​ស្រអាប់​ដល់​ក្ដី​សង្ឃឹម​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍។​ ​របាយការណ៍​នេះ​បាន​និយាយ​ថា គេ​រំពឹង​ថា សេដ្ឋកិច្ច​ពិភពលោក​នឹង​កើន​ឡើង ៥,៩%​ នៅ​ឆ្នាំនេះ​ទាប​ជាង​ការ​ព្យាករណ៍​កាលពី​ខែ​កក្កដា​បន្តិច មុន​ការ​ធ្លាក់​ចុះ​មក​ត្រឹម ៤,៩%​ នៅ​ឆ្នាំ​២០២២។ ​លោកស្រី Gita Gopinath សេដ្ឋ​វិទូ​ជាន់ខ្ពស់​របស់ IMF បាន​និយាយ​ថា ​ប៉ុន្តែ​តួលេខ​ជាទូទៅ​មិនសូវ​ជា​បង្ហាញ​ពី​ការធ្លាក់ចុះ​ខ្លាំងក្លា​ទេ ហើយ​ការខិតខំ​ប្រឹងប្រែង​ដែល​ចេះតែ​បន្តសម្រាប់​ប្រទេស​មួយចំនួន ​រួមមាន​សហរដ្ឋអាមេរិក អាល្លឺម៉ង់ និង​ជប៉ុន​ដែល​កំពុងមាន​អារម្មណ៍​ថា​ មាន​ផលប៉ះពាល់​ពី​ការរាំងស្ទះ​ដល់​ការផ្គត់ផ្គង់​នេះ​។

លោកស្រី​បាន​ប្រាប់សារព័ត៌មាន AFP នៅ​ខាងក្រៅ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់ IMF និង​ធនាគារពិភពលោក​ថា​ សន្ទុះ​ងើបឡើង​វិញ​នេះ​គឺ​ពិត​ជាមាន​លក្ខណៈ​ខុសប្លែក​ពី​ទម្លាប់ ឬ​សា្ថ​ន​ភាព​ទូទៅ​។​ ​ទោះបី​មាន​តម្រូវការ​ត្រឡប់មកវិញ​ក្នុង​កម្រិត​មួយ​ខ្ពស់​ក៏ដោយ ផ្នែក​ផ្គត់ផ្គង់​មិនអាច​ត្រលប់​មកវិញ​បាន​លឿន​នោះទេ ដោយសារតែ​ត្រូវបាន​រារាំង​ដោយ​ការរីក​រាលដាល​នៃ​វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដែល​បានធ្វើឱ្យ​កម្មករ​ស្ទាក់ស្ទើរ​ក្នុងការ​វិលត្រឡប់​ទៅធ្វើ​ការងារ​វិញ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        159
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        198
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm