អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បាននិយាយប្រាប់ក្រុមមេដឹកនាំប្រទេសសេដ្ឋកិច្ច BRICS រួមទាំងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃព្រហស្បតិ៍នេះថា ពិភពលោកត្រូវការសន្តិភាពនៅតំបន់ហ្កាហ្សា លីបង់ អ៊ុយក្រែន និងស៊ូដង់ ។
លោក Guterres បាននិយាយប្រាប់កិច្ចប្រជុំកំពូល BRICS នៅក្នុងទីក្រុង Kazan របស់រុស្ស៊ីថា គ្រប់ស្ថានភាពទាំងអស់ ពួកយើងត្រូវការសន្តិភាព ។
លោកថា ពួកយើងត្រូវការសន្តិភាពនៅអ៊ុយក្រែន គឺជាសន្តិភាពស្របតាមរដ្ឋធម្មនុញ្ញ UN ច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់មហាសន្និបាត UN ។
លោក Guterres បន្តថា ពួកយើងត្រូវការសន្តិភាពនៅក្នុងប្រទេសលីបង់ ជាមួយនឹងការបញ្ឈប់ជាបន្ទាន់នូវទង្វើអរិភាព ឆ្ពោះទៅរកការអនុវត្តទំាងស្រុងសេចក្តីសម្រេចលេខ ១៧០១របស់ក្រុមប្រឹក្សាសន្តិសុខ UN ។
លោកនិយាយទៀតថា ពួកយើងត្រូវការសន្តិភាពនៅស៊ូដង់ ដោយភាគីទាំងអស់ត្រូវតែទម្លាក់អាវុធចុះ និងប្តេជ្ញាចិត្តចំពោះសន្តិភាព ឆ្ពោះទៅរកសន្តិភាពប្រកបដោយចីរភាព ។ ទាំងនេះគឺជាសារដែលខ្ញុំបានចែកចាយដល់ក្រុមតំណាងជាន់ខ្ពស់របស់រដ្ឋ និងមហាសន្និបាតកាលពីខែកញ្ញា នៅក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក ៕