កង្វះខាតស្បៀងអាហារធ្ងន់ធ្ងរ និងតម្លៃខ្ពស់ ធ្វើឲ្យពលរដ្ឋហ្កាហ្សាជម្លៀសខ្លួនស្ទើតែគ្មានជម្រើសតែម្តង

2024/10/25 03:03:47 am        33

នៅក្នុងជំរំសំពត់តង់ ស្ថិតនៅទីក្រុង Deir al Balah ក្នុងសង្រ្គាមញាំញីតំបន់ហ្កាហ្សាស្រ្ទីប ស្បៀងអាហារខ្សត់ខ្លាំងណាស់ និងតម្លៃចំណីអាហារមូលដ្ឋានស្ទើតែគ្មានលទ្ធភាពតែម្តងសម្រាប់គ្រួសារជម្លៀសខ្លួន ធ្វើឲ្យពួកគេពិបាកឈានដល់តម្រូវការទាំងនេះ ។

សម្លឡេនទីលជាមួយនំបុ័ងក្រៀម គឺជាជម្រើសតែមួយគត់ ដែលគ្រួសារអ្នកស្រី Itaf al-Omari អាចមានលទ្ធភាពទទួលទានបានសម្រាប់រយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ។

អ្នកស្រី al-Omari ដែលរស់នៅជាមួយប្អូនស្រីរបស់គាត់ និងកូនៗរបស់ពួកគេនៅក្នុងសំពត់តង់ និយាយថា គាត់បានទៅផ្សារ ខ្ទឹមបារាំង ១មើម តម្លៃជិត ៤ដុល្លារ ខ្ទឹមបារាំង ១គ.ក តម្លៃ ១៨,៤៨ដុល្លារ គ្មានដំឡូងបារាំងលក់នោះទេ ។

ដោយមានការរឹតត្បិតផលិតផល និងស្បៀងអាហារចូលក្នុងតំបន់ហ្កាហ្សា តម្លៃចំណីអាហារមូលដ្ឋាន ឡើងថ្លៃខ្លាំងណាស់ ធ្វើឲ្យពលរដ្ឋដែលគ្មានការងារធ្វើ ពុំអាចមានលទ្ធភាពទិញបានឡើយ ។

អ្នកស្រី al-Omari និយាយថា ម៉្សៅមួយបេ.តម្លៃ ជាង ៣៩ដុល្លារ ហើយកន្លះបេតម្លៃ ១៩,៨០ដុល្លារ ប៉ុន្តែគាត់គ្មានមធ្យោបាយរកប្រាក់ ១៩,៨០ដុល្លារនោះទេ ដោយសារគ្មាននរណាម្នាក់នៅក្នុងគ្រួសាររបស់គាត់ មានប្រាក់ចំណូលនោះឡើយ ។

ចំណែកឯអ្នកស្រី Afaf ដែលបានជម្លៀសខ្លួនជាមួយប្តីរបស់គាត់ និងកូន ៦នាក់របស់ពួកគេ បានកើតជំងឺតម្រងនោម ហើយអ្នកស្រីនិយាយថា ពួកយើងគ្មានអាហារត្រឹមត្រូវទទួលទានអស់មួយរយៈពេលមកហើយ ។

ការវិភាគរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រលើទិន្នន័យរបស់អ៊ីស្រាអែលបង្ហាញថា លំហូរស្បៀងអាហារមកដល់តំបន់ហ្កាហ្សា ឈានដល់កម្រិតទាបបំផុត ចាប់តាំងពីការចាប់ផ្តើមសង្រ្គាម ។

ការទទួលបានស្បៀងអាហារគ្រប់គ្រាន់សម្រាប់ពលរដ្ឋ ២,៣លាននាក់ នៅក្នុងតំបន់ហ្កាហ្សាដែលពួកគេស្ទើតែទាំងអស់ បានរត់ភៀសខ្លួន បានក្លាយជាបញ្ហាព្រួយបារម្ភបំផុតនៃសង្រ្គាម ។ ក្រុមទីភ្នាក់ងារជំនួយ បានធ្វើការព្រមានសារជាថ្មី ពីកង្វះខាតអាហារូបត្ថម្ភទ្រង់ទ្រាយធំ និងគ្រោះថ្នាក់នៃគ្រោះទុរ្ភិក្ស ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        51
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        49
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm