ឯកឧត្តម វង សូត អញ្ជើញទៅចូលរួមក្នុងពិធីបើក​សន្និសីទពិភពលោកអ្នកសិក្សាស្រាវជ្រាវពីចិន នៅក្រុង Nanping

2024/10/25 02:55:46 pm        128

ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការទី៦នៃរដ្ឋសភា អញ្ជើញធ្វើដំណើរទៅកាន់ប្រទេសចិន នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នេះ ដើម្បីចូលរួមក្នុងសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាស្រាវជ្រាវពីចិន ក្រោមប្រធានបទស្តីពី “ការយល់ដឹងអំពីអរិយធម៌ចិន និងការលើកកម្ពស់ទំនើបភាវូបនីយកម្មពិភពលោក” ដែលនឹងរៀបចំឡើងចាប់ពី ថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នាក្រុង Nanping ខេត្ត Fujian ។

គោលបំណង នៃសន្និសីទពិភពលោក នៃអ្នកសិក្សាពីចិន ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងផ្សព្វផ្សាយអរិយធម៌ចិនក្នុងបរិបទសកល ហើយក៏ជាព្រឹត្តិការណ៍សម្រាប់ស្វែងយល់ពីតួនាទីរបស់ចិន ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មជាសកលផងដែរ ។

សន្និសីទនេះ ជាផ្នែកមួយនៃការអនុវត្តនូវគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលបានដាក់ចេញកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដោយឯកឧត្តម ស៊ី ជីនពីង ប្រធានរដ្ឋចិន ដោយគំនិតផ្តួចផ្តើមនេះ​បាន​ផ្តល់​តម្លៃ​ដល់​ការ​គោរព​នូវភាពចម្រុះនៃអរិយធម៌ គុណតម្លៃរួមនៃមនុស្សជាតិ សារៈសំខាន់នៃកេរដំណែល និងនវានុវត្តន៍នៃអរិយធម៌ ព្រមទាំងកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

គួរបញ្ជាក់ថា ឯកឧត្តម វង សូត អនុប្រធានទី២ ត្រូវបានអញ្ជើញជាពិសេស ថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទនេះ ដើម្បីរួមចំណែកផ្តល់អនុសាសន៍លើការជំរុញការផ្លាស់ប្តូរអរិយធម៌រវាងប្រទេសចិន និងកម្ពុជា រួមទាំងប្រទេសដទៃជុំវិញពិភពលោក សំដៅរួមគ្នាជំរុញទំនើបភាវូបនីយកម្មពិភពលោក និងរួមគ្នាកសាងសហគមវាសនារួមសម្រាប់មនុស្សជាតិ។ សន្និសីទ​ដែល​រៀប​ចំ​ដោយ​សមាគម​ចិន​សម្រាប់​ការយល់ដឹងអន្តរជាតិ (CAFIU)នេះ មានការចូលរួមពី អ្នកនយោបាយជាន់ខ្ពស់ អ្នកសិក្សាស្រាវជ្រាវ សង្គមស៊ីវិល មកពីប្រទេសនានា ប្រមាណជិត១០០ប្រទេស។

ក្នុងដំណើរទស្សនកិច្ច រយៈពេល៤ថ្ងៃនេះ ឯកឧត្តមអនប្រធានទី២រដ្ឋសភា គ្រោងនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសភាតំណាងប្រជាជនចិនខេត្តហ្វូជាន និងថ្នាក់ដឹកនាំខេត្តហ្វូជាន មួយចំនួនផងដែរ ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        35
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        138
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm