អ៊ីស្រាអែល ថាខ្លួនបានសម្លាប់មេបញ្ជាការក្រុមហាម៉ាស ដែលជាបុគ្គលិកជំនួយ UNRWA

2024/10/25 03:55:04 pm        137

យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៤ តុលា) ថា ខ្លួនបានសម្លាប់មេបញ្ជាការក្រុមហាម៉ាសម្នាក់ ដែលបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ទៅលើភាគខាងត្បូងអ៊ីស្រាអែល ហើយថែមទាំងធ្វើការឱ្យទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិនៅតំបន់ហ្កាហ្សាស្ទ្រីប ផងដែរ។

ទីភ្នាក់ងារជំនួយ UNRWA ត្រូវបានអ៊ីស្រាអែលចោទប្រកាន់ថា មានបុគ្គលិកជាច្រើនដែលធ្វើជាសមាជិកក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធផ្សេងទៀត។ អង្គការសហប្រជាជាតិ បន្ទាប់ពីការស៊ើបអង្កេតមួយ បាននិយាយកាលពីខែសីហាថា បុគ្គលិក UNRWA ប្រាំបួននាក់ អាចជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ហើយបានបណ្តេញពួកគេចេញពីការងារ។

យោធាអ៊ីស្រាអែលបាននិយាយថា បុរសម្នាក់ឈ្មោះ ម៉ូហាម៉េដ អាប៊ូ អ៊ីទីវី (Mohammad Abu Itiwi) ត្រូវបានសម្លាប់កាលពីថ្ងៃពុធ ហើយគឺជាមេបញ្ជាការក្រុមហាម៉ាស និងបានជាប់ពាក់ព័ន្ធក្នុងការសម្លាប់ និងការចាប់ខ្លួនជនស៊ីវិលអ៊ីស្រាអែល។ យោធាបន្ថែមថា បុរសនោះត្រូវបាន UNRWA ជួលធ្វើជាបុគ្គលិកចាប់តាំងពីខែកក្កដា ឆ្នាំ២០២២ ហើយថាឈ្មោះរបស់គេត្រូវបានដាក់ក្នុងបញ្ជីនៃបុគ្គលិករបស់ទីភ្នាក់ងារនេះ។

UNRWA បានបញ្ជាក់ថា លោក Itiwi គឺជាបុគ្គលិកម្នាក់ ហើយត្រូវបានសម្លាប់កាលពីថ្ងៃពុធ ដោយបន្ថែមថា ឈ្មោះរបស់ Itiwi ត្រូវបានដាក់បញ្ចូលក្នុងលិខិតដែល UNRWA ទទួលបានពីអ៊ីស្រាអែល កាលពីខែកក្កដា ដែលបានដាក់ឈ្មោះបុគ្គលិកចំនួន ១០០នាក់ ដែលត្រូវចោទថាជាសមាជិកនៃក្រុមប្រដាប់អាវុធ រួមទាំងក្រុមហាម៉ាសផងដែរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        87
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        76
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm