[Update] ករណីឆេះរោងចក្រនៅសង្កាត់ចោមចៅ២ រលត់ទាំងស្រុងហើយសមត្ថកិច្ចកំពុងរកមូលហេតុ

2024/10/25 03:57:48 pm        207

គិតត្រឹមវេលាម៉ោងជាង៧ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ករណីភ្លើងឆាបឆេះរោងចក្រ នៅសង្កាត់ចោមចៅ២ រលត់ទាំងស្រុងហើយសមត្ថកិច្ចកំពុងរកមូលហេតុ ។

សមត្ថកិច្ចបញ្ជាក់ថា កាលពីវេលាម៉ោង ១២ និង ៥១នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ មានករណីភ្លើងឆាបឆេះរោងចក្រកាត់ដេរ យីហោ ជីងយូ និង ឃ្លាំង ស្តុប​កាតុង ជិនយូ ហ្វេង ភែកឃីង ខាថិន ឯ.ក នៅចំណុចភូមិ ព្រៃស្ពឺ សង្កាត់ ចោមចៅ២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រោងចក្រកាត់ដេរ ដែលត្រូវភ្លើងឆាបឆេះនោះ មាន ទំហំ ៤០ម៉ែត្រ × ៨៦ ម៉ែត្រ និង ឃ្លាំង​ស្តុប​កាតុង ទំហំ ៤០ម៉ែត្រ × ៨៦ ម៉ែត្រ ។ ប្រតិបត្តិការ​ពន្លត់អគ្គិភ័យ​នេះ​សមត្ថកិច្ច​បាន​បាញ់​ទឹក​ពន្លត់​រលត់​ទាំងស្រុង នៅវេលាម៉ោង ៧ និង ២៣ នាទី ព្រឹក ថ្ងៃខែឆ្នាំដដែល ។

សូមបញ្ជាក់ថា រោងចក្រកាត់ដេរដែលត្រូវភ្លើងឆាបឆេះម្ចាស់ឈ្មោះ LI ZHANGBAO ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិចិន ។

សមត្ថកិច្ចប្រើប្រាស់រថយន្តការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ២១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៤៧ឡាន ស្មើរនឹង ៥៨៨ម៉ែត្រគូប ។ រថយន្តជំនួយ រួមមាន៖ រថយន្តកងពលតូច (ង ៧០) ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២៤ឡាន ស្មើរនឹង ៩៦ម៉ែត្រគូប ។ រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប ។

នគរបាលប្រាប់ថា ការសង្គ្រោះ និង ពន្លត់អគ្គីភ័យនេះ ដោយកងប្រតិបត្តិការរុករក និង​សង្រ្គោះ​គ្រោះ​ម​ហន្តរាយ ៧១១ កងពលតូចលេខ៧០ សហការណជាមួយកំលាំង ការិយាល័យ​នគរបាល​បង្ការ និងពន្លត់អគ្គិភ័យស្នងការរាជធានីភ្នំពេញ និងស្ថាប័នពន្លត់អគ្គិភ័យជាច្រើនទៀត រួម​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន។ ចំពោះមូលហេតុដែលនាំឲ្យកើតមានគ្រោះអគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរនោះ សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវស្វែងរក៕តារាវុទ្ធី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm