អ្នកវិភាគ៖ ការធ្វើបាតុកម្មនៅក្រៅប្រទេសរបស់ក្រុមប្រឆាំង​ជាការញុះញង់ធ្វើ​បដិវត្តន៍​ពណ៌​ដែលមិនឆ្លុះបញ្ចាំងពីប្រយោជន៍ជាតិ ដែលពលករមិនត្រូវចូលរួម

2024/10/25 06:47:49 pm        424

អ្នកវិភាគ និងអ្នកតាមដានភូមិសាស្ត្រនយោបាយនៅកម្ពុជាថា គម្រោងការណ៍​ធ្វើ​បាតុ​កម្ម​នៅ​ប្រទេសកូរ៉េខាងត្បូង និងប្រទេសបារំាង របស់ក្រុមប្រឆាំងក្រៅស្រុកនៅថ្ងៃទី២៦ និង​ថ្ងៃ​ទី​២៧ ខែតុលានេះ គ្រាន់តែជាការចិញ្ចឹមជីវភាពនយោបាយ កៀរគរថវិកាពីអ្នកចូលរួម និងជា​របៀប​វារៈ​នយោបាយដដែលៗ ក្នុងការបំផ្លាញស្ថេរភាព សេដ្ឋកិច្ច និងសង្គមកម្ពុជាប៉ុណ្ណោះ មិន​ឆ្លុះ​បញ្ចាំងពីប្រយោជន៍ជាតិ ដែលពលករគួរចូលរួមនោះទេ។ 

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បាន​វាយ​តម្លៃថា ការធ្វើបាតុកម្មរបស់ក្រុមប្រឆាំងជ្រុលនិយមក្រៅស្រុក គឺគ្មានអ្វីជា​ការ​ផ្តល់​ផល​ប្រយោជន៍​ដល់​សង្គមជាតិ និងអ្នកចូលរួមនោះទេ ផ្ទុយទៅវិញគឺមានតែកៀរគរប្រយោជន៍ ចិញ្ចឹមជីវភាព​នយោបាយ​ខ្លួនឯង និងបក្ខពួកប៉ុណ្ណោះ។

លោកបញ្ជាក់ថា «ទី១គឺចិញ្ចឹមជីវភាពនយោបាយរបស់គាត់ដើម្បីឱ្យគេដឹងថា គាត់នៅក្នុងសង្វៀន​នយោបាយ​នៅ​តែមា​នសេចក្តីក្លាហានប្រឆាំង ទី២ដើម្បីគាត់កៀរគរ​កញ្ចប់ថ​វិ​កា​ដែល​បាន​ពី​ការ​ចូលរួម ទី៣គឺនៅតែជារបៀបវារៈនយោបាយដដែលៗបំផ្លាញស្ថេរភាព សេដ្ឋកិច្ចសង្គមកម្ពុជា»។ 

ចំណែក លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខ យល់ឃើញថា ទណ្ឌិតសមរង្ស៊ី ធ្វើនយោបាយបម្រើតែប្រយោជន៍បក្ខពួកខ្លួន បំបែកបំបាក់​សាមគ្គី​ជាតិ​ខ្មែរ​ទាំង​ក្នុង និងក្រៅប្រទេស មានបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលជាការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ចំតួ មិនដែលធ្វើសកម្មភាពណាមួយដើម្បីប្រយោជន៍ជាតិឡើយ។

លោកថា «ទណ្ឌិតសម រង្ស៊ី និងបក្ខពួក​តែង​តែធ្វើការអំពាវនាវបង្កប់​ចរិក​លក្ខណៈ​ជ្រុល​និយម​បំបែក​បំបាក់​សាមគ្គីជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស ហើយតែងមាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ដែលសកម្មភាពទាំងអស់នេះគឺជាការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌យ៉ាងច្បាស់ ហើយ​ខុស​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ»។

បើតាមលោកថុង ម៉េងដាវិត ការធ្វើបាតុកម្មរបស់ក្រុមប្រឆាំងនៅបារាំង និងកូរ៉េនៅ​ថ្ងៃ​ខាង​មុខ​នេះ​ក៏​នឹង​ទទួលបរាជ័យដូចគ្នា ព្រោះអ្នកចូលរួមសុទ្ធសឹងជាដៃជើង អ្នករៀបចំបាតុកម្ម​ប៉ុណ្ណោះ​ហើយ​មិន​មាន​ប្រជាជនច្រើនចូលរួមឡើយ ព្រោះតែទណ្ឌិតសម រង្ស៊ី គ្មានគោលនយោបាយច្បាស់លាស់ ធ្វើនយោបាយបម្រើតែប្រយោជន៍ខ្លួនឯងនិងបក្ខពួក។

រីឯ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នកតាមដាននយោបាយខ្មែរ មើល​ឃើញ​ថា គម្រោងបាតុកម្មដដែលៗ របស់ក្រុមប្រឆាំងជ្រុលនិយម ធ្វើឡើងដើម្បី​តែ​ការ​គេង​ចំណេញ​នយោបាយ និងថវិកាពីអ្នកចូលរួម កៀរគរការចាប់អារម្មណ៍ពីពលរដ្ឋខ្មែរ និងដើម្បីតែ​ប្រមូល​ប្រយោជន៍ក្រុមខ្លួន។ មិនតែប៉ុណ្ណោះ បាតុកម្មក្រុមប្រឆាំងធ្វើឡើងដើម្បីតែអុចអាល ភូតកុហក បំភ្លៃការពិតពីកម្ពុជា ធ្វើឱ្យពលរដ្ឋមានការស្អប់ខ្ពើមភាន់ច្រឡំមកលើរដ្ឋាភិបាល។

លោក​បញ្ជាក់ថា «តែងតែនិយាយបំផ្លើស បំភ្លៃ និយាយភូតកុហក​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្រៅ​ប្រទេស ធ្វើយ៉ាងណាឱ្យពួកគាត់មានការភាន់ច្រឡំ ហើយមាន​ការ​ខឹង​សម្បារ​មក​លើ​រាជ​រដ្ឋាភិបាល ដែលកំពុង​បន្ត​អភិវ​ឌ្ឍ​គោល​ការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ក៏​ដូច​ជា​ការ​អភិវឌ្ឍ​ប្រទេស​កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនេះ»។

អ្នកវិភាគ និងអ្នកតាមដានភូមិសាស្ត្រនយោបាយខាងលើ លើកឡើងថា ទណ្ឌិត សម រង្ស៊ីមិនមែន​ជាអ្នក​ស្រលាញ់​ប្រជាធិបតេយ្យ ស្រលាញ់ប្រជាជនកម្ពុជា និងការពាររាជានិយមពិត​ប្រាកដនោះ​ទេ ផ្ទុយទៅវិញទណ្ឌិតសម រង្ស៊ី ជាប់ទោសបទឧក្រិដ្ឋជាច្រើន ទាក់ទងនឹងការដកបង្គោលព្រំដែន និងជេរប្រមាថព្រះមហក្សត្រ ផងដែរ។ ប្រជាជនកម្ពុជាគួរតែបញ្ឈប់ការធ្វើបាតុ​កម្ម​តាម​ការ​អំពាវ​នាវ​របស់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី និងបក្ខពួក ដែលជាអំពើខុសច្បាប់នាំទុក្ខដល់ខ្លួន៕

 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        173
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm