[UPDATE] ចំនួនអ្នកស្លាប់ពីព្យុះត្រូពិក Trami ក្នុងប្រទេសហ្វីលីពីន បានហក់ឡើងដល់៤៦នាក់

2024/10/25 06:51:38 pm        151

ក្រុមអ្នកជួយសង្គ្រោះហ្វីលីពីន បានព្យាយាមទប់ទល់នឹងជំនន់ទឹកភ្លៀងនៅថ្ងៃនេះ ដើម្បីទៅដល់អ្នកស្រុកដែលនៅតែជាប់នៅលើដំបូលផ្ទះរបស់ពួកគេ ខណៈព្យុះត្រូពិក Trami បានបោះពួយទៅកាន់សមុទ្រ បន្ទាប់ពីបានសម្លាប់មនុស្សយ៉ាងហោចណាស់៤៦ នាក់ ។

Trami ដែលប្រទេសនេះ ស្គាល់ថាជាព្យុះត្រូពិក Kristine ដ៏ធ្ងន់ធ្ងរ បានវាយប្រហារកោះដ៏ធំ Luzon និងនាំមកនូវភ្លៀងធ្លាក់ បង្កជាទឹកជំនន់ និងបំណាក់ដីដ៏មហន្តរាយកាលពីថ្ងៃពុធសប្ដាហ៍នេះ។ 

មនុស្សរាប់ម៉ឺននាក់នៅតែជម្លៀសខ្លួនចេញ បន្ទាប់ពីបានភៀសខ្លួនចេញពីទឹកជំនន់ បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ដែលបានធ្វើឱ្យមានជំនន់ទឹកភ្លៀងជាថ្មីទៀត ក្រោយរងគ្រោះពីព្យុះទីហ្វុង Yagi កាលពីខែកញ្ញា។  

លោក Andre Dizon ស្នងការនគរបាលប្រចាំតំបន់ Bicol ដែលរងគ្រោះខ្លាំង បានប្រាប់សារព័ត៌មាន AFP ថា មនុស្សជាច្រើននៅតែជាប់នៅលើដំបូលផ្ទះរបស់ពួកគេ ហើយសុំជំនួយ ។ យើងសង្ឃឹមថា ទឹកជំនន់នឹងស្រកនៅថ្ងៃនេះ ព្រោះភ្លៀងឈប់ធ្លាក់ហើយ។

ស្របពេលព្យុះTrami បានបោកបក់ចាកចេញពីប្រទេសហ្វីលីពីននៅព្រឹកព្រលឹមថ្ងៃសុក្រនេះ ព្យុះនេះបានបោះពួយទៅភាគខាងលិចលើសមុទ្រចិនខាងត្បូង ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះបានកើនឡើង ខណៈរបាយការណ៍ថ្មីៗស្ដីពីជនរងគ្រោះបានរាយការណ៍ជាបន្តបន្ទាប់។

នៅក្នុងខេត្ត Batangas ភាគខាងត្បូងនៃរដ្ឋធានីម៉ានីល កងកម្លាំងនគរបាលបានប្រាប់សារព័ត៌មាន AFP ថា សាកសពមិនស្គាល់អត្តសញ្ញាណចំនួន៦ នាក់ ត្រូវបានរកឃើញនៅក្នុងភូមិ Sampaloc ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា តំបន់ជាច្រើននៃខេត្តនេះ នៅតែមិនអាចចូលទៅដល់ដើម្បីស្វែងរក និងសង្រ្គោះ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm