មន្ត្រីគិលានសង្គ្រោះពីបណ្តាពេទ្យរដ្ឋចុះសិក្សាប្រព័ន្ធគ្រប់គ្រងរថយន្តគិលានសង្គ្រោះ នៅពេទ្យមិត្តភាពខ្មែរ-សូវៀត

2024/10/25 07:07:35 pm        284

មន្ត្រីផ្នែករថយន្តគិលានសង្គ្រោះពីបណ្តាមន្ទីរពេទ្យរដ្ឋទាំង៨ ទូទាំងប្រទេសកម្ពុជា មកធ្វើ​ទស្សន​កិច្ច​សិក្សា អំពីប្រព័ន្ធគ្រប់គ្រងរថយន្តគិលានសង្គ្រោះ (Ambulance & SAMU) នៅមន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ។

ឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតលើកឡើងថា ថ្ងៃនេះ​ជា​លើក​ដំបូង និងជាលើកទី១ ដែលមន្ទីរមិត្តភាពខ្មែរ-សូវៀត បានរៀបចំ​ការ​ទទួល​ដំណើរ​ទស្សន​កិច្ច​សិក្សា​អំពី​ប្រព័ន្ធគ្រប់គ្រងរថយន្តគិលានសង្គ្រោះរបស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងប្រធាន​អនុ​ប្រធាន​មន្ទីរពេទ្យ ព្រមទាំងមន្ត្រីផ្នែករថយន្តគិលានសង្គ្រោះពីបណ្តាមន្ទីរពេទ្យរដ្ឋទាំង៨។

ឯកឧត្តម​សាស្ត្រាចារ្យបន្តថា នេះជាឱកាស​ដ៏​វិសេស​វិសាល​ដើម្បី​អាច​មាន​ឱកាស​ក្នុង​ការ​ចែក​រំលែក​ទៅ​វិញទៅមកនូវចំណេះដឹង បទពិសោធន៍ល្អៗ ក្នុងការងារបម្រើ​សេវា​សុខាភិបាល​ពិសេស​ការងារ​បម្រើសេ​វាសង្គ្រោះ បន្ទាន់ជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេល​វេលា ក៏ដូចជាការដំណើរនៃការគ្រប់គ្រងប្រព័ន្ធការងារទទួល និងបញ្ជូន​អ្នក​ជំងឺ​ការ​គ្រប់​គ្រង​បុគ្គលិក ថែរក្សា និងការថែទាំសម្ភារៈ និងរថយន្ត ហើយជាពិសេស​ចែក​រំលែក​នូវ​ការ​គ្រប់​គ្រង​ និង​ដោះ​ស្រាយ​បញ្ហាពេល គ្រោះមហន្តរាយ និងគ្រោះអាសន្នផ្សេងៗ។

ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការនិងជាប្រធាន ក្រុមការងារសម្រ​បសម្រួល​ការ​គ្រប់​គ្រង​រថយន្ត​គិលានសង្គ្រោះមន្ទីរពេទ្យថ្លែងថា គ្រប់ផ្នែកនៃវិស័យសុខាភិបាលគឺសំខាន់ទាំងអស់ ផ្នែក​មួយណាក៏សុទ្ធតែសំខាន់ ក៏ប៉ុន្តែអ្វីដែលជារឿងរសើប អ្វីដែលជាការងាយមើលឃើញ គឺ​ប្រព័ន្ធ​សង្រ្គោះបន្ទាន់ ដែលក្នុងនោះរថយន្តគិលានសង្រ្គោះ ជាផ្នែក​មួយ​ដែល​ចេញ​ទៅ​ធ្វើ​សកម្មភាព​នៅ​ទីសាធារណៈ។

ឯកឧត្តមវេជ្ជបណ្ឌិតបញ្ជាក់ថា ទស្សកិច្ចនេះជាលើកដំបូង ក្នុងអាណតិ្តទី៧នេះ ដែលឯកឧត្តម​សាស្រ្តាចារ្យ​រដ្ឋមន្រី្តក្រសួងសុខាភិបាលបានបង្កើតជាគំនិតនវានុវត្តន៍ថ្មី ក្នុងការចែករំលែក និង​រំលឹក​បង្ហាញអំពីឥរិយាបថណាមួយដោយអចេតនា ដោយការមិន​បាន​គិត​ដល់​របស់​បុគ្គលិក​សុខាភិបាល​នៅលើរថយន្តសង្រ្គោះបន្ទាន់ ឬក៏ទីសាធារណៈនោះ ដោយនេះជាកិតិ្តយស និង​ជា​សេចកី្ត​ថ្លៃ​ថ្នូរបស់សុខាភិបាលជាតិ។ ដូច្នេះ រថយន្តសង្រ្គោះបន្ទាន់​គឺ​ជានិ​មិត្ត​សញ្ញា​របស់​វិស័យ​សុខាភិបាល​៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm