កម្ពុជាដាក់ឱ្យប្រើប្រាស់ឯកសារស្តីពី តំបន់ដាំដុះស្វាយចន្ទីរជាផ្លូវការនៅថ្ងៃនេះ

2024/10/25 07:49:38 pm        199

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៥ ខែតុលានេះ បានប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូវការឯកសារស្តីពីតំបន់ដាំដុះដំណាំស្វាយចន្ទីរនៅកម្ពុជា ដែលគិត​មក​ដល់​បច្ចុប្បន្ន​នេះ​ផ្ទៃ​ដី​ដំណាំស្វាយចន្ទីរទូទាំងប្រទេសកម្ពុជាសរុបមានប្រមាណជាង ៥៨ម៉ឺនហិកតា។

ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់ឯកសារនេះ មានប្រសាសន៍ថា បច្ចុប្បន្នខេត្តដែលបាន​ដាំ​ដុះ​ដំណាំ​ស្វាយ​ចន្ទីរ​ច្រើន​ជាង​គេ គឺមានខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង សៀមរាប កំពង់ចាម ឧត្តរមានជ័យ មណ្ឌល​គិរី រតនគិរី ព្រះវិហារ ត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំង។ ឯកឧត្តមបានបញ្ជាក់ថា ការ​ចង​ក្រង​ឯកសារ​នេះ​ឡើង ដោយសារមើលឃើញពីសក្តានុពល និងកាលានុវត្តភាព នៃ​ការ​បង្កើន​តម្លៃ​បន្ថែម​ដំណាំ​ស្វាយ​ចន្ទី​រនេះ ខណៈលទ្ធភាពកែច្នៃក្នុងស្រុកនៅមានកម្រិត ហើយការនាំចេញ​ដោយ​មិន​មាន​ការ​កែច្នៃ បានធ្វើឲ្យបាត់បង់បន្ថែមច្រើន។ ដូច្នេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា មានឆន្ទៈមុះមុត និងចក្ខុ​វិស័យ​ច្បាស់​លាស់​ក្នុង​ការប្រែក្លាយកម្ពុជា ទៅជាប្រទេសនាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទីរ​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក​។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបង្ហាញអារម្មណ៍សប្បាយរីករាយ និងសង្ឃឹម​ថា ការនាំចេញស្វាយចន្ទីរនឹងកាន់តែល្អប្រសើរឡើងបន្ថែមទៀត ខណៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញជាបន្តបន្ទាប់នូវគោលនយោបាយល្អៗ ជាពិសេសគោលនយោបាយជាតិ ស្តីពី​ស្វាយ​ចន្ទី​ឆ្នាំ​២០២២-២០២៧ ផ្តោតលើចក្ខុវិស័យការអភិវឌ្ឍន៍ផលិតកម្មស្វាយចន្ទី កែច្នៃ និង​ជំរុញ​ការ​នាំចេញស្វាយចន្ទីកែច្នៃរួច ដើម្បីបង្កើនតម្លៃបន្ថែមបង្កើតការងារ និងការលើក​កម្ពស់​ការ​ធ្វើ​ពិពិធម្ម​សេដ្ឋកិច្ចជាដើម គ្រាដែលការផលិតស្វាយចន្ទីរបស់កម្ពុជារហូតមកទល់ពេលនេះ សម្រេច​បានប្រមាណចំនួន ៨៤ម៉ឺនតោន ក្នុង១ឆ្នាំ និងឈរលើចំណាត់ថ្នាក់លេខ២ ក្នុងការ​ផលិត​គ្រាប់​ស្វាយចន្ទីរឆៅ។

សូមបញ្ជាក់បន្ថែមថា រហូតមកដល់អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករេដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបន្តជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទី និងវិស័យ​កសិកម្ម​កម្ពុជា​ជា​រួមដើម្បីឈានទៅសម្រេចឲ្យបានចក្ខុវិស័យខាងលើទាំងអស់នេះ។ ទន្ទឹមនឹងនេះដែរ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើនការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ សង្កាត់ ដំណាក់​កាលទី១ និងដំណាក់កាលបន្តបន្ទាប់ទៀត ដើម្បីបំពេញ​បេសកកម្ម​ក្នុង​ការ​ជួយ​គាំទ្រ​លើ​ផ្នែក​បច្ចេកទេស ការផ្តល់ព័ត៌មាន ការប្រឹក្សាយោបល់ និងជួយដោះស្រាយ​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការងា​រ​កសិកម្មដល់ប្រជាកសិករឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        106
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        211
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm