ប្រមុខ​រាជ​រដ្ឋាភិបាល​ហាម​ឃាត់​ការ​បំផ្លាញ​សំណង់​អគារ​ចាស់​មាន​តម្លៃ​ខាង​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​

10/13/2021 07:10 PM        29

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបា​លកម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​ហាម​ឃាត់​ការ​វាយ​កម្ទេច​ចាស់ៗ​មាន​តម្លៃ​ខាង​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​នៅ​ទូទាំង​ប្រទេស។

ក្នុង​សារចរ​ចេញ​នៅ​ថ្ងៃ​ម្សិល​មិញ​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​បាន​សម្រេច​ហាម​ឃាត់​ការ​កែ​ប្រែ ការ​ប្ដូរ​រូប​រាង​ខាង​ក្រៅ ឬ​ការ​ធ្វើ​ឱ្យ​ខូច​ខាត​សោភ័ណ​ភាព​នៃ​សំណង់​នៅ​តំបន់​បេតិក​ភណ្ឌ​ទីក្រុង។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ណែនាំ​ឱ្យ​ទប់​ស្កាត់​ការ​វាយ​កម្ទេច និង​ការ​បំផ្លិច​បំផ្លាញ​សំណង់​មាន​តម្លៃ​ខាង​វប្បធម៌ ប្រវត្តិសាស្ត្រ សំណង់​បុរាណ និង​សំណង់​អគារ​បេតិកភណ្ឌ​ផង​ដែរ ដោយ​តម្រូវ​ឱ្យ​ការពារ​ឱ្យ​បាន​គង់​វង្ស។

សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ណែនាំ​ឱ្យ​បញ្ឈប់​ការ​បំផ្លាញ​អគារ​បេតិក​ភណ្ឌ​ក្នុង​តំបន់​ការពារ និង​ក្រៅ​តំបន់​ការពារ​ផង​ដែរ ដើម្បី​ជំរុញ​ការ​អភិរក្ស និង​អភិវឌ្ឍ​ទីក្រុង​បេតិ​កភណ្ឌ​ប្រកប​ដោយ​និរន្តភាព។

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ផង​ដែរ​ថា ការ​ជួស​ជុល កែ​ប្រែ​រូបរាង ឬ​វាយ​កម្ទេច​ចោល​សំណង់​អគារ​បេតិក​ភណ្ឌ ត្រូវ​ស្នើ​សុំ​ការ​ពិនិត្យ និង​សម្រេច​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ជាមុន​សិន។

ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្ដី​ណែនាំ​បែប​នេះ បន្ទាប់​ពី​មើល​ឃើញ​ថា សំណង់​អគារ​ចាស់ៗ​ដែល​មាន​តម្លៃ​ខាង​វប្បធម៌ ប្រវត្តិសាស្ត្រ ឬ​បេតិកភណ្ឌ​ ត្រូវ​បាន​ប្រឈម​មុខ​បាត់​បង់​ជា​បន្ត​បន្ទាប់​នៅ​ចំពោះ​មុខ​​ទំនើប​កម្ម​សំណង់​សម័យ​បច្ចុប្បន្ន​នេះ៕

អត្ថបទដែលទាក់ទង

សម្តេចក្រឡាហោម ស ខេង ចេញលិខិតប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ក្នុងការជ្រើសរើសអនាគតបេក្ខភាពនាយករដ្ឋមន្ត្រី
12/07/2021 07:12 PM       
មីយ៉ាន់ម៉ាអរគុណកម្ពុជា ដែលបានផ្ដល់ជំនួយទាន់ពេលដល់មីយ៉ាន់ម៉ា
12/07/2021 07:12 PM        1
អាជ្ញាធរខណ្ឌចំការមនចុះត្រួតពនិត្យទីតាំងអ៉ិនធើណែតបង្កប់ល្បែងស៉ីសង និងបិទភោជនីយដ្ឋានយីហោ ទួគី បង្កសម្លេងរំខានដល់អ្នកជិតខាង
12/07/2021 06:12 PM        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចក្រឡាហោម ស ខេង ចេញលិខិតប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ក្នុងការជ្រើសរើសអនាគតបេក្ខភាពនាយករដ្ឋមន្ត្រី

12/07/2021 07:12 PM
​មីយ៉ាន់ម៉ាអរគុណកម្ពុជា ដែលបានផ្ដល់ជំនួយទាន់ពេលដល់មីយ៉ាន់ម៉ា
12/07/2021 07:12 PM
​អាជ្ញាធរខណ្ឌចំការមនចុះត្រួតពនិត្យទីតាំងអ៉ិនធើណែតបង្កប់ល្បែងស៉ីសង និងបិទភោជនីយដ្ឋានយីហោ ទួគី បង្កសម្លេងរំខានដល់អ្នកជិតខាង
12/07/2021 06:12 PM
​កម្ពុជា​បញ្ជាក់​ថា រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​រង់ចាំ​សម្រប​សម្រួល​ជាមួយ​ប្រេសិត​ពិសេស​ចាត់​តាំង​ដោយ​ប្រធាន​អាស៊ាន​ថ្មី
12/07/2021 06:12 PM
​វិស័យ​គណនេយ្យ និង​សវនកម្ម ជា​ក្បាលម៉ាស៊ីន​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​
12/07/2021 06:12 PM

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

​អាវុធហត្ថបន្ទាយមានជ័យ៣នាក់រងបួស ក្នុងករណីបង្ក្រាបជនទំនើងថៃនៅក្រុងប៉ោយប៉ែត និងឃាត់ខ្លួនជនបង្ក១៥នាក់
​ឃាត់​ខ្លួន​បុរស​ម្នាក់​ជិះ​រថយន្ត​ស្លាក​លេខ​«នគរបាល» អួត​អាង​ពី​ឥទ្ធិពល​ធ្វើ​ដំណើរ​ក្នុង​តំបន់​បិទខ្ទប់​
​រឿង​ក្មេងពាល​ ជិះឡាន​មកកាប់គេផ្អើលពេញភូមិ ​គំរាមបាញ់​ មិន​មាន​ចំណាត់ការពីអធិការ​ស្រុក​ព្រៃកប្បាស
​ចាប់​ប្រពន្ធខ្លួន ធ្វើជាចំណាប់ ​និងគំរាមសម្លាប់ខ្លួន ​ខណៈសមត្ថកិច្ចនាំទៅធ្វើចត្តាឡីស័ក

ព័ត៌មានវីដេអូ

​តើស្ត្រីមានជំងឺទឹកនោមផ្អែមត្រូវរៀបចំខ្លួនបែបណា ដើម្បីត្រៀមយកបុត្រ ?

10/13/2021 05:10 PM
ប្រមុខ​ការ​ពារជាតិ​កម្ពុជា ​អគុណ​អាមេរិក​ដែល​ជួយ​បណ្តុះបណ្តាល​ជំនាញ​យោធា​កម្ពុជា​ នាពេល​កន្លង​ទៅ
06/08/2021 12:06 PM
សម្តេចតេជោ ហ៊ុន សែន ចាត់តំណាងចុះពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជននៅខេត្តពោធិ៍សាត់
06/05/2021 01:06 PM
ការឆ្លងកូវីដក្នុងក្រុងព្រះសីហនុថមថយបន្តិចក្នុងរយៈពេលចុងក្រោយនេះ ខណៈការចាក់វ៉ាក់សាំងកំពុងដំណើរការ
05/28/2021 02:05 PM
ការអនុវត្តវិធានសុខាភិបាលប្រឆាំងនឹងការឆ្លងជំងឺកូវីដនៅតាមរោងចក្រ នៅមានកម្រិត
05/28/2021 02:05 PM