យូនីសេហ្វ៖ កុមារ១,៧លាននាក់ ក្នុងប្រទេសអ៊ុយក្រែន ខ្វះសុវត្ថិភាព និងទឹកស្អាត

2024/10/25 09:02:33 pm        56

នាយកប្រចាំតំបន់របស់អង្គការ UNICEF សម្រាប់ទ្វីបអឺរ៉ុបនិងអាស៊ីកណ្តាល លោកស្រី Regina De Dominicis បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ NHK ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ និយាយថា កុមារ ១,៧ លាននាក់នៅក្នុងប្រទេសអ៊ុយក្រែន ខ្វះសុវត្ថិភាព និងការទទួលបានទឹកស្អាត ដោយសារតែការវាយលុករបស់រុស្ស៊ី លើហេដ្ឋារចនាសម្ព័ន្ធ។

លោកស្រី De Dominicis និយាយថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី នៅអ៊ុយក្រែន បានបំពុលប្រភពទឹក និងបានបំផ្លាញ ឬធ្វើឲ្យខូចខាតបណ្តាញទឹកប្រវែង ១.០០០ គីឡូម៉ែត្រ។ លោកស្រី និយាយថា អង្គការយូនីសេហ្វ ព្រួយបារម្ភថា កង្វះទឹកស្អាត នឹងនាំឱ្យមានការកើនឡើងករណីជំងឺផ្សេងៗ។

លោកស្រី De Dominicis លើកឡើងថា អង្គការរបស់លោកស្រី ដោយមានជំនួយពីអន្តរជាតិ បាននឹងកំពុងធ្វើការដើម្បីដំឡើងបំពង់បង្ហូរទឹកនៅអ៊ុយក្រែន។ អង្គការយូនីសេហ្វ កំពុងជំរុញគំនិតផ្តួចផ្តើមនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីរៀបចំគ្រួសារប្រហែល២១.០០០គ្រួសារ ដែលមានកូនតូចៗសម្រាប់រដូវរងាខាងមុខនេះ។

កម្មវិធីនេះ បានផ្តោតសំខាន់លើគ្រួសារដែលរស់នៅក្បែរសមរភូមិជួរមុខ ដោយផ្តល់ឱ្យពួកគេនូវសាច់ប្រាក់សុទ្ធ សម្លៀកបំពាក់កក់ក្តៅ ភួយ និងស្បៀងផ្សេងៗទៀត។ លោកស្រី De Dominicis បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងនេះ ដោយលោកស្រី និយាយថា សីតុណ្ហភាពនៅក្នុងប្រទេស នឹងធ្លាក់ចុះក្រោមសូន្យ ដែលនឹងប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់គ្រួសារជាច្រើន ជាពិសេសកុមារ។

លោកស្រី និយាយថា បញ្ហាប្រឈមធំបំផុតសម្រាប់អង្គការយូនីសេហ្វ គឺកង្វះមូលនិធិ ហើយអង្គការយល់យ៉ាងច្បាស់ពីវិបត្តិជាច្រើនកំពុងកើតឡើងនៅជុំវិញពិភពលោក។ ប៉ុន្តែ លោកស្រី និយាយថា វាដល់ពេលហើយសម្រាប់សហគមន៍អន្តរជាតិ ក្នុងការជួយដល់អង្គការយូនីសេហ្វ ដើម្បីធ្វើការងារឱ្យបានច្រើនតាមដែលអាចធ្វើទៅបានក្នុងការធានាបាននូវជីវភាពរស់នៅសមរម្យ ជាពិសេសសម្រាប់កុមារនៅគ្រប់ទីកន្លែង។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        80
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        69
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm