សមាគម និងអង្គការជិត២០០ កំពុងបំពេញសកម្មភាពការងារលើវិស័យសង្គមកិច្ចនៅកម្ពុជា

2024/10/25 09:17:11 pm        792

គិតត្រឹមឆ្នាំ២០២៤នេះ មានសមាគម និងអង្គការជាតិ-អន្តរជាតិ ចំនួនជិត ២០០ កំពុង​បំពេញ​ការងារ​លើ​វិស័យសង្គមកិច្ច ដើម្បីជួយដល់ប្រជាពលរដ្ឋដៅនៅកម្ពុជា។ នេះបើតាម​ការ​លើក​ឡើង​របស់ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុង​ឱកាសដែលឯកឧត្តម ចូលរួមក្នុងការចុះកិច្ចព្រមព្រៀងគម្រោង រវាងក្រសួងសង្គមកិច្ច និង​សមាគម អង្គការចំនួន ១០ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤នេះ។

សម្រាប់​ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសមាគម និងអង្គការចំនួន ១០ នៅថ្ងៃនេះដែរ គឺ​មាន​ទាំងសមាគម អង្គការ ដែលធ្លាប់បំពេញសកម្មភាពកន្លងទៅនៅកម្ពុជា ហើយ​ក៏​មាន​សមាគម អង្គការថ្មី ផងដែរ។ ក្រុមសមាគម អង្គការថ្មីទាំង ១០នេះ នឹងត្រូវបំពេញ​សកម្មភាព​ការងារ​លើ​ការងារ កិច្ចការគ្រួសារ ការងារជួយដល់មនុស្សចាស់ជរា កិច្ចការពារកុមារ ការគាំពារ​ជន​រង​គ្រោះ ក៏ដូចជា ការងារជួយដល់ជនមានពិការភាព។ សមាគម អង្គការ​ដែល​ទើប​ទទួល​បាន​ការ​ចុះ​កិច្ច​ព្រមព្រៀងនៅថ្ងៃនេះ នឹងបំពេញសកម្មភាពការងារជួយដល់ក្រុមគោលដៅ នៅតំបន់ ខេត្ត មួយ​ចំនួន ពុំគ្របដណ្ដប់លើផ្ទៃប្រទេសនោះទេ។

ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ក៏បាន​បង្ហាញ​ការ​ស្វាគមន៍​ចំពោះ​វត្ត​មាន​សមាគម អង្គការ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការងារសង្គមកិច្ច កន្លង​មក​នេះ ក៏ដូចជាការបន្តសកម្មភាពការងារទៅថ្ងៃអនាគត។

ឯកឧត្តម​លើកឡើងដែរថា ក្នុងនាមក្រសួងសង្គមកិច្ច ក៏សូមផ្ដាំផ្ញើទៅកាន់គ្រប់សមាគម អង្គការ​ដែល​ទទួល​បានកិច្ចព្រមព្រៀងជាមួយក្រសួងសង្គមកិច្ច ត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួនត្រឹមត្រូវ ទៅ​តាមកិច្ចព្រមព្រៀងគ្រប់ចំណុច។ លើសពីនេះ សមាគម អង្គការទាំងអស់ ត្រូវតែបំពេញការងារ លើ​គោលដៅមនុស្សធម៌ ដោយមិនត្រូវពាក់ព័ន្ធ លើការងារនានា ដូចជាបម្រើ​គោល​ដៅ​នយោបាយ ឬគោលដៅផ្សេងនោះឡើយ។ កំឡុងពេលបំពេញការងាររបស់សមាគម អង្គការ​នីមួយៗ គឺនឹងមានក្រុមការងារជំនាញក្រសួងសង្គមកិច្ច ចុះទៅពិនិត្យ​វាយ​តម្លៃ​ពី​ភាព​ជាក់​ស្ដែង​ផង​ដែរ​។ ក្នុងនាមក្រសួងសង្គមកិច្ច ក៏ចង់ឃើញសមាគម អង្គការទាំងអស់ ពង្រឹង និងពង្រីក​សកម្ម​ភាព​ការងាររបស់ខ្លួន ជួយដល់ក្រុមគោលដៅឱ្យកាន់តែមានវិសាលភាព និងប្រសិទ្ធភាព​ផងដែរ​៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        12
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        132
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm