សាឡង់បូមខ្សាច់ខុសច្បាប់២គ្រឿង កាណូតដឹកខ្សាច់៦គ្រឿង និងជនសង្ស័យ ត្រូវមន្ទីររ៉ែ និងថាមពល ដោះលែង ក្រោយនគរបាលសេដ្ឋកិច្ចចាប់បានក្នុងស្រុកបរិបូណ៌

2024/10/25 09:49:40 pm        164

កំពង់ឆ្នាំង៖ លោក ពៅ ស៊ីម ប្រធានមន្ទីររ៉ែ និងថាមពល នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ បានអោយដឹងថា សាឡង់បូមខ្សាច់ខុសច្បាប់២គ្រឿង កាណូតដឹកខ្សាច់៦គ្រឿង និងជនសង្ស័យ ដែលបានធ្វើសកម្មភាពល្មើសច្បាប់នៅតាមស្ទឹងបរិបូណ៌ ក្នុងភូមិដំបូកក្រហម ឃុំផ្សារ ស្រុកបរិបូណ៌ លោកបានដោះលែងទៅវិញហើយ ។ ការដោះលែងទៅវិញនេះ ដោយសារតែជនសង្ស័យទើបធ្វើសកម្មភាពលើកទី១ និងមិនបានដឹងពីច្បាប់។ 

លោក ពៅ ស៊ីម បានបញ្ជាក់ទៀតថា៖ លោកបានដោះលែងសាឡង់ដឹកខ្សាច់២គ្រឿង កាណូតដឹកខ្សាច់៦គ្រឿង និងជនសង្ស័យ ដែលបានធ្វើសកម្មភាពបូមខ្សាច់ខុសច្បាប់ នៅស្រុកបរិបូណ៌ទៅវិញហើយ ដោយសារតែកន្លងមកការផ្សព្វផ្សាយរបស់មន្ទីររ៉ែ និងថាមពល ពាក់ព័ន្ធនឹងការបូមខ្សាច់ដោយគ្មានច្បាប់អនុញាត គឺបានធ្វើការផ្សព្វផ្សាយតែតាមមន្ទីរ ឬច្រកចេញចូល និងនៅតាមបណ្ដាស្រុកតែប៉ុណ្ណោះ ដោយពុំបានផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទើបករណីខាងលើនេះ ក្រុមការងាររបស់លោកគ្រាន់តែបានណែនាំដល់ម្ចាស់សាឡង់ទាំង២គ្រឿង ឲ្យបញ្ឈប់សកម្មភាពចាប់ពីពេលនេះតទៅ។ នេះជាការណែនាំលើកទីមួយ ប្រសិនបើនៅតែមានការប្រព្រឹត្តជាបន្តទៀតដោយគ្មានច្បាប់ នោះនឹងត្រូវទទួលរងការផាកពិន័យតាមច្បាប់ដោយមិនមានការលើកលែងនោះឡើយ។

លោកវរៈសេនីយ៍ទោ គុណ សុបញ្ញា នាយការិយាល័យស្តីទីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ ការបូមខ្សាច់ក្នុងដីរដ្ឋ ដោយគ្មានការអនុញាតិពីសាមីមន្ទីរ គឺជាបទល្មើស ហើយលោក និងក្រុមការងារលោក ក៏មិនយល់ដែរចំពោះមន្ទីររ៉ែ និងថាមពលដែលគាត់បានដោះលែងសាឡង់២គ្រឿង កាណូត៦គ្រឿង និងជនសង្ស័យទៅវិញ។ លោកថា គួរតែអនុវត្តតាមច្បាប់ទើបត្រឹមត្រូវ ហើយជនសង្ស័យក៏មានការរៀងចាល កុំអោយជាគំរូអាក្រក់ដល់ជនដទៃ ឬជនដដែលនេះសាងអំពើខុសច្បាប់ម្តងទៀត។ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នោះ នគរបាលសេដ្ឋកិច្ចខេត្តបានសហការជាមួយក្រុមការងារមន្ទីររ៉ែ និងថាមពល ចុះទៅបង្ក្រាបបទល្មើសបូមខ្សាច់ខុសច្បាប់នេះ នៅដងស្ទឹងបរិបូណ៌ ហើយខាងសមត្ថកិច្ចលោកបានប្រគល់វត្ថុតាង និងជនសង្ស័យទាំងអស់អោយទៅមន្ទីរជំនាញ ស្រាប់តែខាងមន្ទីរដោះលែងទៅវិញ។

តាមប្រភពពីប្រជាពលរដ្ឋនៅក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែងបានអោយដឹងថា៖ ករណីសាឡង់២គ្រឿងបូម និងដឹកខ្សាច់ខុសច្បាប់នេះ បានកើតឡើងជាយូរឆ្នាំមកហើយ តែមិនឃើញមានការបង្ក្រាបឡើយ ។ ខ្សាច់ដែលបូមបាន គឺពួកគេបានយកមកលក់នៅក្នុងស្រុកកំពង់លែង៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        107
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        212
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm