មន្ត្រីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង នឹង «រងផលប៉ះពាល់កាន់តែខ្លាំង» ប្រសិនបើភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន កើនឡើង បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនៅខែក្រោយ ដោយហៅលលទ្ធភាពកើនឡើងភាពតានតឹង»ថា ជា«ហានិភ័យនៃការធ្លាក់ចុះដ៏ធ្ងន់ធ្ងរ»។

លោក Thomas Helbling អនុប្រធាននៃនាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់ IMF បានធ្វើការអត្ថាធិប្បាយ ខណៈដែលអ្នកបង្កើតគោលនយោបាយនៅទីក្រុងសេអ៊ូល កំពុងឃ្លាំមើលយ៉ាងដិតដល់ទៅលើការ វិវឌ្ឍ នៅក្នុងការប្រជែងតំណែងសេតវិមាន ជាទីដែលបេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិប តេយ្យលោកស្រី Kamala Harris និងគូប្រជែងមកពីសាធារណៈរដ្ឋរបស់លោកស្រី គឺអតីតប្រធានាធិបតី Donald Trump កំពុងប្រឹងប្រែងស្វះស្វែងរកសំឡេងឆ្នោតគាំទ្ររៀងៗខ្លួន។

លោក Helbling បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖«ការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្ម គឺជាហានិភ័យធ្លាក់ចុះសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមួយ។ ប្រទេសកូរ៉េខាងត្បូង ត្រូវបានរួមបញ្ចូលយ៉ាងខ្លាំងនៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក ចូលទៅក្នុងទីផ្សារពិភពលោក និងបង្ហាញយ៉ាងច្បាស់ចំពោះប្រទេសចិន និងសហរដ្ឋអាមេរិក»។
លោកបានបន្ថែមថា៖«ដូច្នេះ ទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់នាពេលកន្លងទៅ បានគូសបញ្ជាក់ថា ប្រទេសកូរ៉េ នឹងរងផលប៉ះពាល់អវិជ្ជមានខ្លាំងជាងមុន ប្រសិនបើមានការកើនឡើងបន្ថែមទៀតនៃភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន»។