ក្រុមការងារសមាគមសិស្សនិស្សិត​បញ្ញវន្ត​ក្មេងវត្តខេត្តឧត្តរមានជ័យ នាំយកអំណោយចែកជូនដល់ពលរដ្ឋចាស់ជរា ជួបការលំបាក

2024/10/25 10:44:05 pm        176

ឧត្តរមានជ័យ៖ លោក រិន សាគរ ប្រធានសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តសាខាខេត្តឧត្តរមានជ័យ និងព្រះគ្រូឥន្ទជោតិ ឌុជ សាគុណ ព្រះសមុហ៍គណខេត្ត តំណាងព្រះឧត្តរមុនី ពេជ្រ បួយ ព្រះមេគណខេត្ត និងជាព្រះអនុបរធានកិត្តិយសសាខាសមាគមសិស្សនិស្សិតបញ្ញវន្ត ក្មេងវត្តខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌ ចែកជូនដល់លោកយាយ លោកតា ដែលមានវ័យចាស់ជរា គ្មានទីពឹង និងមានជីវភាពខ្វះខាតជាច្រើន​គ្រួសារ រស់នៅចំណុចភូមិខ្ទុំ និងភូមិថ្នល់បត់ ស្ថិតក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៥ តុលាឆ្នាំ២០២៤នេះ។

លោក រិន សាគរ ប្រធានសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តសាខាខេត្តឧត្តរមានជ័យ​ បានលើកឡើងថា ដើម្បីជួយសម្រួលរាល់បញ្ហាប្រឈមទៅ និងការខ្វះខាត​និងតម្រូវការចាំបាច់​របស់​បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត តែងតែ​យកចិត្តទុកដាក់គិតគូរគ្រប់ពេលវេលា ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់នៅសម្ភារៈគ្រឿង​ឧបត្ថម្ភ​បរិភោគ​មួយចំនួនចែក ជូនដល់ពួកគាត់ដែលមានជីវភាព​ខ្វះខាតផងដែរ។

លោក បានបន្តទៀតថា អំណោយទាំងអស់នេះ ពិតតែមិនបានជួយដល់បងប្អូន​លោកយាយ លោកតា និងប្រជាពលរដ្ឋមានចំនួនតិចតូចយ៉ាង​ណាក្តី ប៉ុន្តែវាអាចជួយសម្រួល​ដល់​ការខ្វះខាតស្រៀង​របស់​បងប្អូនបានមួយគ្រាៗ ​ផងដែរ។ ក្នុងនោះ អំណោយរួមមាន៖ អង្ករ ១ការ៉ុង (៥០គីឡូក្រាម) មី១កេស ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរនិងថវិកា មួយចំនួន​ផងដែរ៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        170
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        148
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm