សេចក្ដីរាយការណ៍៖ លោក Putin និយាយថា ទំនាក់ទំនងយោធារុស្ស៊ី-កូរ៉េខាងជើង ជា «កិច្ចការផ្ទាល់ខ្លួនរបស់ពួកយើង»

2024/10/25 10:51:05 pm        46


ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ (ទី២៤ ខែតុលា) បាននិយាយថា កិច្ចសហប្រតិបត្តិការយោធារបស់ប្រទេសលោកជាមួយកូរ៉េខាងជើង គឺជា «កិច្ចការផ្ទាល់ខ្លួនរបស់ពួកយើង» ខណៈដែលលោកបានឆ្លើយសំណួរអំពីការបញ្ជូនកងទ័ពរបស់ទីក្រុងព្យុងយ៉ាងទៅជួយគាំទ្រសង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។

សារព័ត៌មាន Reuters, Bloomberg និងបណ្តាញផ្សព្វផ្សាយផ្សេងទៀត បានរាយការណ៍ថា លោក Putin បានធ្វើការកត់សម្គាល់បែបនេះ អំឡុងពេលមានសន្និសីទសារព័ត៌មានតូចមួយនៅក្រៅកិច្ចប្រជុំកំពូល BRICS នាទីក្រុង Kazan បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល បានអះអាងថា កូរ៉េខាងជើងបានបញ្ជូនទាហានប្រហែល ៣.០០០នាក់ទៅកាន់ភាគខាងកើតប្រទេសរុស្ស៊ីតាមនាវាកាលពីដើមខែនេះ។

ជាពិសេស លោកបានលើកឡើងពីមាត្រាទី៤ នៃសន្ធិសញ្ញា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាមួយកូរ៉េខាងជើង ដែលរួមបញ្ចូលទាំងកថាខណ្ឌការពារគ្នាទៅវិញទៅមក។ លោកត្រូវបានដកស្រង់ដោយសារព័ត៌មាន Reuters ដែលបានប្រាប់ថា៖ «មានមាត្រាទី៤។ យើងមិនមានអ្វីត្រូវសង្ស័យនោះឡើយដែលយ៉ាងហោចណាស់ថា មេដឹកនាំកូរ៉េខាងជើងយកចិត្តទុកដាក់លើកិច្ចព្រមព្រៀងរបស់ពួកយើង។ ហើយអ្វីដែលពួកយើងធ្វើក្នុងក្របខ័ណ្ឌនៃមាត្រានេះ គឺជាកិច្ចការផ្ទាល់ខ្លួនរបស់ពួកយើង»។

គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងលោក Putin បានចុះហត្ថលេខាលើសន្ធិសញ្ញានេះ អំឡុងកិច្ចប្រជុំកំពូលនៅទីក្រុងព្យុងយ៉ាង កាលពីខែមិថុនា។ សន្ធិសញ្ញានេះអំពាវនាវឲ្យភាគីម្ខាងផ្តល់ជំនួយយោធាដល់ភាគីម្ខាងទៀត «ដោយមិនបង្អង់យូរ« នៅក្នុងករណីមានការលុកលុយដោយប្រដាប់អាវុធ ជាកិច្ចព្រមព្រៀងដែលមនុស្សជាច្រើនបាននិយាយថា ស្មើនឹងការធ្វើឲ្យដំណើរការឡើងវិញនូវសម្ព័ន្ធភាពយោធាសម័យសង្រ្គាមត្រជាក់របស់ប្រទេសទាំង២៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm