IMF ព្រមានពីហានិភ័យឡើងខ្ពស់ ខណៈបំណុលសាធារណៈសកលមានជិត ១០០សែនកោដិដុល្លារ

2024/10/25 10:58:34 pm        36


ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក Vítor Gaspar ប្រធាននាយកដ្ឋានកិច្ចការសារពើពន្ធរបស់មូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) បានលើកឡើងថា បំណុលសាធារណៈសកលនឹងមានលើសពី ១០០សែនកោដិដុល្លារ នៅឆ្នាំនេះ ដោយក្នុងល្បឿនបច្ចុប្បន្ននេះ អនុបាតបំណុលសកលធៀបទៅនឹង GDP (ផលិតផលក្នុងស្រុកសរុប) នឹងឡើងដល់ ១០០ភាគរយ នៅចុងទស្សវត្សន៍នេះ ដែលជាទំហំលើសពីកម្រិតខ្ពស់បំផុតពេលមានជំងឺរាតត្បាត។

ដោយបានបង្ហាញពីការត្រួតពិនិត្យសារពើពន្ធ លោក Gaspar បានប្រាប់ថា៖ «ឱនភាពគឺខ្ពស់ ហើយបំណុលសាធារណៈសកល គឺខ្ពស់ខ្លាំងណាស់ កើនឡើងជាលំដាប់ និងប្រកបដោយហានិភ័យ»។

លោក Gaspar បានគូសបញ្ជាក់ពីក្រុមប្រទេសចំនួន៣។ នៅក្នុងបណ្ដាប្រទេសនានា ប្រមាណជា ១ភាគ៣ បំណុលសាធារណៈ គឺខ្ពស់ជាងគេ ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងលឿនជាងពេលមុនមានជំងឺរាតត្បាត។ ក្រុមទាំងនេះមិនត្រឹមតែរួមបញ្ចូលប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុត ដូចជាប្រទេសចិន និងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏មានទាំងប្រទេសធំៗផ្សេងទៀតផងដែរ ដូចជាប្រេស៊ីល បារាំង អ៊ីតាលី អាហ្រ្វិកខាងត្បូង និងចក្រភពអង់គ្លេស ដែលប្រទេសទាំងអស់នេះតំណាងប្រមាណជា ៧០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។

បើយោងតាមការលើកឡើងរបស់លោក បានបង្ហាញថា នៅក្នុងប្រទេស ១ភាគ៣ ផ្សេងទៀត បំណុលសាធារណៈគឺខ្ពស់ជាងគេ ប៉ុន្តែត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងយឺតៗ ឬថយចុះ បើធៀបនឹងរយៈពេលមុនមានជំងឺរាតត្បាត។ នៅប្រទេសផ្សេងទៀតរបស់ពិភពលោក បំណុលមានកម្រិតទាបជាងមុនជំងឺរាតត្បាត។ អ្នកតំណាងរបស់មូលនិធិរូបនេះបានបញ្ជាក់ថា៖ «ការត្រួតពិនិត្យសារពើពន្ធបង្ហាញថា ហានិភ័យបំណុលសាធារណៈកើនឡើងខ្ពស់ ហើយការរំពឹងទុក គឺអាក្រក់ជាងអ្វីដែលពួកគេមើលឃើញទៅទៀត»៕

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        27
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm