អតីត​ជើង​ខ្លាំង​ប្រដាល់​សកល ស៊ន អេ​លី​ត ឧបត្ថម្ភ​សម្ភារៈ​ហ្វឹកហាត់​ដល់​ក្រុម​ជម្រើស​ជាតិ​

2021/10/14 04:54:02 pm        102

​ប្រដាល់​សកល៖ លោក ស៊ន អេ​លី​ត អតីត​កីឡាករ​ជើង​ខ្លាំង​ប្រដាល់សកល​កម្ពុជា ១​រូបកាលពី​ជាង ១០​ឆ្នាំមុន បាន​ឧបត្ថម្ភ​សម្ភារៈ​ហ្វឹកហាត់​មួយចំនួនដល់​ក្រុម​ជម្រើសជាតិ​ប្រដាល់សកល​កម្ពុជាសម្រាប់​ប្រើប្រាស់​ក្នុង​ហ្វឹកហាត់ ពិសេស​អំឡុងពេល​បិទ​ខ្ទប់​ប្រមូលផ្ដុំ​ហ្វឹកហាត់នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​

​អ្នកគ្រប់គ្រង​ក្លឹប​ប្រដាល់​នាយកដ្ឋានអង្គរក្ស​រូបនេះបានប្រគល់​សម្ភារៈ​ផ្ទាល់​ដោយ​លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជាកាលពី​ថ្មីៗ ហើយ​សហព័ន្ធ​បាន​ថ្លែងអំណរគុណចំពោះ​ការចំណាយ​ធនធាន​ផ្ទាល់ខ្លួន ដើម្បី​រួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡាប្រដាល់​កម្ពុជា។​ ​លោក ស៊ន អេ​លី​ត បាន​បញ្ជាក់ថា ដោយសារ​ខ្លួន​ធ្លាប់ជា​កីឡាករ​ប្រដាល់សកល និង​ជា​អតីត​ជម្រើសជាតិ​ផងដែរទើប​លោក​ប្រឹងប្រែង​ជួយ​តាម​លទ្ធភាព ដូចជា​ការផ្ដល់​សង្វៀន​រៀបចំ​ការប្រកួត Ultimate Boxing Championship 2021 រួមជាមួយ​ចំណាយ​ទឹក​-​ភ្លើង និង​សម្ភារៈ​មួយចំនួនដើម្បី​គាំទ្រ​ការរៀបចំ​កម្មវិធី​នេះ​ឡើង។​

​ដោយឡែក​ពេលនេះ ដើម្បី​ចូលរួម​រួមចំណែក​ជំរុញ​ការហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​ប្រដាល់សកល​កម្ពុជា លោក​ក៏​ចំណាយធនធាន​ផ្ទាល់ឧបត្ថម្ភ​នូវ​សម្ភាសៈ​មួយចំនួនដូចជា​ស្រោមដៃ​ប្រដាល់ ១២​សម្រាប់​ជូន​ដល់​កីឡាករ​ជម្រើសជាតិ ១២​នាក់ ក្នុង​ម្នាក់ៗស្រោមដៃ​មួយ រួមជាមួយ​សម្ភារៈ​មួយចំនួនសរុប​ទាំងអស់​ប្រមាណ​ជាង ៤០០​ដុល្លារ។​ ​អតីត​កីឡាករ​ជម្រើសជាតិ​ប្រដាល់សកលអំឡុង​ឆ្នាំ​២០០៦-​២០០៧ ដដែល រំពឹងថា ទឹកចិត្ត​បន្ដិចបន្ដួច​នេះនឹង​រួមចំណែក​ជាមួយ​សហព័ន្ធដើម្បី​ចូលរួម​អភិវឌ្ឍ និង​ពង្រឹង​ការហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​ប្រដាល់សកល​កម្ពុជាឆ្ពោះទៅរក​ប្រកួតប្រជែង​លើ​ឆាក​អន្ដរជាតិ និង​ដណ្ដើម​មេដាយ​ជូន​ជាតិ ពិសេស​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        155
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        165
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm