រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេស G20 បង្ហាញសុទិដ្ឋិនិយម ប៉ុន្តែបានព្រមានអំពីការការពារនិយម

2024/10/25 11:25:53 pm        30


រដ្ឋមន្ត្រីហិរញ្ញវត្ថុ មកពីក្រុមប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំង២០ ឬ G20 បានចេញនូវទស្សនវិស័យសុទិដ្ឋិនិយមសម្រាប់សេដ្ឋកិច្ចពិភពលោក ខណៈក៏បានព្រមានប្រឆាំងការការពារនិយម ផងដែរ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល បានបញ្ចប់កិច្ចពិភាក្សារយៈពេលពីរថ្ងៃ នៅក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក និងបណ្តាប្រទេសអ៊ឺរ៉ុប កំពុងផ្លាស់ប្តូរការផ្តោតការយកចិត្តទុកដាក់របស់ពួកគេ ពីការទប់ស្កាត់អតិផរណា ទៅជាការគាំទ្រសេដ្ឋកិច្ចក្រោមការកាត់បន្ថយអត្រាការប្រាក់។

មន្ត្រី ប្រទេស G20 បានព្រមព្រៀងថា ការរំពឹងទុក គឺជាការល្អប្រសើរសម្រាប់ «កំណើនយឺតនៃសេដ្ឋកិច្ចពិភពលោក»។

ប៉ុន្តែ សេចក្តីថ្លែងការណ៍ ក្រុមរដ្ឋមន្ត្រីបានកត់សម្គាល់ពីហានិភ័យធ្លាក់ចុះខ្លាំង ក្នុងពេលមានការកើនឡើងនៃភាពមិនច្បាស់លាស់។ ទាំងនេះរួមមានសង្គ្រាម និងការរាលដាលជម្លោះប្រដាប់អាវុកាន់តែរីកធំ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតី សហរដ្ឋអាមេរិក។ ជាក់ស្តែង អ្នកចូលរួមបានសម្តែងការព្រួយបារម្ភរបស់ពួកគេ អំពីការការពារនិយម ហួសហេតុ។

ទេសាភិបាលធនាគារកណ្តាលជប៉ុន លោក Ueda Kazuo បាននិយាយទៅកាន់អ្នកសារព័ត៌ ថា មានតម្រូវការចាំបាច់ដើម្បីតាមដានសេដ្ឋកិច្ចសហរដ្ឋអាមេរិកដោយប្រុងប្រយ័ត្ន មុនពេលវាយតម្លៃគោលនយោបាយរូបិយវត្ថុរបស់ប្រទេសលោក។ លោក ក៏ត្រូវបានគេសួរថាតើការធ្លាក់ចុះនៃតម្លៃប្រាក់យ៉េនកាលពីពេលថ្មីៗនេះ អាចប៉ះពាល់ដល់អតិផរណាក្នុងស្រុក ដែរឬទេ។

លោកបាននិយាយថា យើងនឹងវិភាគដោយប្រុងប្រយ័ត្ននូវរូបភាពទាំងមូល រួមទាំង មិនត្រឹមតែប្រាក់យ៉េនធ្លាក់ថ្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសេដ្ឋកិច្ច និងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ ដើម្បីវាយតម្លៃពីផលប៉ះពាល់ទាំងនេះ លើនិន្នាការអតិផរណារបស់ប្រទេសជប៉ុន។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        200
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        240
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        219

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm