FFC តែងតាំង​ទីប្រឹក្សា FIFA ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជា​

2021/10/14 05:08:51 pm        222

​បាល់ទាត់៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ (FFC) បានប្រកាស​បង្កើត​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជា​លើកដំបូង ដោយ​តែងតាំង​លោក Satoshi Saito ទីប្រឹក្សា​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) និង​ជា​អតីត​អ្នកគ្រប់គ្រង​ផ្នែក​ទីផ្សារ​ក្លិប FC Barcelona គឺជា​នាយក​ប្រតិបត្តិ (CEO)។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា​នេះ គណៈកម្មាធិការ​ប្រតិបត្តិនៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានសម្រេច​ជា​ឯកច្ឆន្ទក្នុង​ការបង្កើត​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជាដើម្បី​ជម្រុញ​បន្ថែម​នូវ​វឌ្ឍនភាព និង​ភាព​ភាព​រីកចម្រើននៃ​លី​គ​អាជីព​កម្ពុជាឈាន​ទៅមុខ​មួយកំរិត​ទៀត ពិសេស​ធានា​នូវ​ការអភិវឌ្ឍ និង​ភាពជោគជ័យសម្រាប់​បាល់ទាត់​កម្ពុជា​នៅ​ថ្ងៃ​អនាគត រួមទាំង​គោលដៅ​ដែល​បានកំណត់​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបាន​មានប្រសាសន៍ថា នេះ​គឺជា​យុគសម័យ​ថ្មី​មួយនៃ​បាល់ទាត់​កម្ពុជា។ ឯកឧត្តម​ថា បើ​សម្លឹងមើល​ប្រទេស​ដែលមាន​បាល់ទាត់​ឈានមុខ​ជុំវិញ​ពិភពលោក ការ​មាន​លី​គ​អាជីព​ប្រកបដោយ​គុណភាព​ខ្ពស់ នឹង​រួមចំណែក​ដ៏​ភាពជោគជ័យ​របស់​ក្រុម​ជម្រើសជាតិ និង​ពង្រឹង​ប្រព័ន្ធ​អេកូ​បាល់ទាត់​ (Football Ecosystem) បាន​កាន់តែ​ប្រសើរ​ទៀតផង។​ ​ប្រធាន​សហព័ន្ធ​ដដែលបានបង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់ ចំពោះ​លោក Satoshi ដែលមាន​បទពិសោធន៍​ច្រើន​ក្នុងការ​គ្រប់គ្រង​កីឡាបាល់ទាត់ ជា​បុគ្គល​មួយរូប​ដែល​ស័​ក្ខិ​សម​បំផុតក្នុងការ​តម្រង់​អនាគត​របស់​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជាដែល​ទើប​បង្កើត​ថ្មី​នេះ និង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធដើម្បី​ភាពជោគជ័យ​ថ្មី​មួយទៀត​នៅក្នុង​វិស័យ​បាល់ទាត់​កម្ពុជា​។​

​ចំណែក​លោក Satoshi បាន​លើកឡើងថា លោក​បានឃើញ​ពី​ការផ្លាស់ប្ដូរ​របស់​បាល់ទាត់​កម្ពុជា​ក្នុង​រយៈពេល ៨​ឆ្នាំ​ចុង​ក្រោយនេះ។ ដូច្នេះ​លោក​បានចាត់ទុក​នេះ​គឺជា​កិត្តិយស​មួយ​ដ៏​ធំធេង ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​កម្ពុជា ហើយ​លោក​ក៏បាន​សម្ដែង​នូវ​សេចក្ដី​អរគុណចំពោះ​ទំនុកចិត្ត និង​ភាពជឿជាក់​លើ​រូបលោក​ពី​ឯកឧត្តម សៅ សុខា និង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​ផងដែរ។​ ​ទីប្រឹក្សា FIFA រូបនេះ​បន្ដថា ដំណើរ​ឆ្ពោះទៅមុខ​ក្នុងស្ថានភាព​ជំងឺ​រាតត្បាត​នេះ អាទិភាព​របស់លោកគឺ​ការវាយតម្លៃ​ឡើងវិញ​អំពី​ការរៀបចំ​លី​គ ក្នុងនោះ​មាន​ទាំង​រចនាសម្ព័ន្ធដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង និង​សហ​ការណ៍​ជាមួយ​ក្លិប​ជា​សមាជិក ដើម្បី​លើកកម្ពស់ និង​ពង្រឹង​នៃប្រតិបត្តិ​ការ​ទូទៅ និង​បង្កើន​ចំណងមិត្តភាពក្នុង​កិច្ចទំនាក់ទំនង​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​រួមគ្នា​ផ្លាស់ប្ដូរ និង​អភិវឌ្ឍ​វិស័យ​បាល់ទាត់​កម្ពុជាប្រកបដោយ​ចីរភាព និង​និរន្ដរភាព​។​ ​សូមបញ្ជាក់ថា លោក Satoshi ធ្លាប់ជា​អ្នកគ្រប់គ្រង​ផ្នែក​ទីផ្សារ​នៅ​ក្លិប​យក្ស​ពិភពលោក FC Barcelona ហើយក៏​ជា​អនុប្រធាន​នៃ​ការិយាល័យ​បេសកកម្ម​ពិសេសនៅ​សមាគម​កីឡាបាល់ទាត់​ជប៉ុន​ (JFA) ក៏ដូចជា​នាយក​ទីផ្សារ​នៅ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​ (AFC) និង​ជាទី​​ប្រឹក្សា​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​ (FIFA)។ ថ្មីៗ​នេះ លោក​ក៏​ទើបបាន​បង្កើត​កា​រិ​ល័យ​តំណាង​នៅ​ប្រទេស​ជប៉ុនសម្រាប់​ទីផ្សារ GMR ដែលជា​ទីភ្នាក់ងារ​កីឡាដែលមាន​ឯកទេស​ក្នុង​សកម្មភាព​ឧបត្ថម្ភ​សម្រាប់​កីឡា​អូឡាំពិកនៅ​ទីក្រុង​តូ​ក្យូ​ផងដែរ​៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm