Honda ប្រាប់​កីឡាករ​កុំ​ឲ្យ​គ្រប់គ្រាន់​នឹង​លទ្ធផល ព្រោះ​មិនទាន់​ឈ្នះ​ក្រុម​ខ្លាំង​ៗ​ក្នុង​តំបន់​ទេ​

2021/10/14 05:24:20 pm        346

​បាល់ទាត់៖ លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា បានធ្វើការ​ក្រើន​រំ​ឮ​ក​ដល់​កីឡាករ​ទាំងអស់កុំ​ឲ្យ​គ្រប់គ្រាន់​នឹង​លទ្ធផល ព្រោះ​កម្ពុជា​មិនទាន់​ប្រកួត​ឈ្នះ​ក្រុម​ខ្លាំងៗ​ក្នុង​តំបន់​នោះទេ។​ ​ការលើកឡើង​នេះ បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​កម្ពុជាបាន​វាយបក​ឈ្នះ​ក្រុម​កោះ​ហ្គាំ ២-១ ក្នុងជំនួប​វគ្គ Play-Off នៅ​ទឹកដី​កណ្ដាល​ប្រទេស​បា​រ៉ែ​នកាលពី​រាត្រី​ថ្ងៃ​អង្គារ​កន្លងទៅ ដើម្បី​ធានា​កៅអី​វគ្គ​ជម្រុះ​ជុំ​ទី​៣ នៃ​ពានរង្វាន់ AFC Asian Cup China 2023។​

​គេ​ចាំបាន​ថា ក្រោយ​យកឈ្នះ​កោះ​ហ្គាំ ១-០ កាលពី​ជើង​ទី​១ ដោយ​ទម្រង់​លេង​របស់​កូនក្រុម​មិនសូវ​ល្អ លោក Honda បាន​និយាយថា បើ​យើង​រីករាយ​ជាមួយ​លទ្ធផល​នេះជាមួយ​ទម្រង់​លេង​បែបនេះ តើ​ពេលណា​ទើប​យើង​អាច​លេង​ឈ្នះ​ក្រុម​ខ្លាំងៗ​ក្នុង​តំបន់​ដូចជា​វៀតណាម ឬ​ថៃ​បាន​? ​ដូច្នេះ​បន្ទាប់ពី​កម្ពុជាបន្ដ​យកឈ្នះ​ក្រុម​ដែន​កោះ​របស់​សហរដ្ឋអាមេរិក ២-១ នៅ​ជើង​ទី​២ លោក​បាន​ប្រាប់​កីឡាករ​ថា អាច​អបអរ​ជ័យ​ជំ​នេះ​បាន ប៉ុន្ដែ​សូមកុំ​មាន​អារម្មណ៍​គ្រប់គ្រាន់ ឬ​ពេញចិត្ត​ជាមួយនឹង​លទ្ធផល​ឈ្នះ​នេះ ព្រោះ​ជម្រើសជាតិ​កម្ពុជាមិនទាន់​ប្រកួត​ឈ្នះ​ក្រុម​ខ្លាំងៗ​ក្នុង​តំបន់​នៅឡើយ​ទេ។​ ​សមាជិក​ក្លិប FK Suduva នៃ​លី​គ​កំពូល​លី​ទុយ​អា​នី​ដដែលបាន​ក្រើន​រំ​ឮ​កកូន​ក្រុម​បន្ថែមថា គួរ​មាន​អារម្មណ៍​ថា មិន​គ្រប់គ្រាន់ ត្រូវ​ប្រឹងប្រែង​បន្ថែមទៀតដើម្បី​អភិវឌ្ឍ​ខ្លួន​ឲ្យ​ប្រសើរ​ជាង​នេះ ទើប​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ផ្សេងៗបាន។ ម្យ៉ាង​ត្រូវ​ចេះ​គ្រប់គ្រង​ខ្លួនឯង ដោយ​ពួកគេអាច​អបអរ​ថ្ងៃនេះ ហើយ​ថ្ងៃស្អែកត្រូវ​គិត និង​រៀបចំខ្លួន​បន្ដទៀត។​

​ស្រប​ជាមួយ​ខ្លឹមសារ​កិច្ចសម្ភាសន៍​លោក Keisuke Honda បង្ហោះ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មុន​ចាក​ចេញពី​ប្រទេស​បា​រ៉ែ​ន ដែល​បង្កប់​នូវ​អត្ថន័យ​ដាស់​ស្មារតី​កូនក្រុម​នេះ លោក​ក៏បាន​ថ្លែង​កោតសរសើរ​ដល់​ការខិតខំ​របស់​កីឡាករ​គ្រប់រូប ដែល​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​សម្រាប់​ការប្រកួត​ជាមួយ​កោះ​ហ្គាំ ទោះបី​មាន​បញ្ហា​ប្រឈម​ជាច្រើនតែ​ពួកគេ​នៅតែ​អាច​ជំនះ​វា​បាន។​ ​គួរ​ដឹងថា កម្ពុជា​បាន​ទម្លាក់​កោះ​ហ្គាំក្រោយ​យកឈ្នះ​ទាំង ២​ជើង​ក្នុង​វគ្គ Play-Off ដោយ​លទ្ធផល ៣-១ ដើម្បី​ឡើងទៅ​បង្គ្រប់​កៅអី​វគ្គ​ជម្រុះ​ជុំ​ទី​៣ ជាមួយ​បេក្ខភាព ២៣​ក្រុម​ផ្សេងទៀតនឹងត្រូវ​ចាប់ឆ្នោត​ជា ៦​ពូ​ល ក្នុង​មួយ​ពូ​ល​មាន ៤​ក្រុមដើម្បី​បន្ដ​ការប្រកួត​ជម្រុះ​រក​ក្រុម​ខ្លាំង ១១​ក្រុម​ឡើងទៅ​ជុំ​ផ្ដាច់ព្រ័ត្រនៅ​ប្រទេស​ចិននា​ឆ្នាំ​២០២៣។ ការប្រកួត​ជម្រុះ​ជុំ​ទី​៣ គ្រោង​នឹង​ចាប់ផ្ដើម​នា​ខែកុម្ភៈ ឆ្នាំ​២០២២ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm