ការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Khan Younis តំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាងហោច ៣៨នាក់

2024/10/26 02:09:11 am        75

ក្រុមមន្រ្តីប៉ាឡេស្ទីន និយាយថា ការវាយប្រហាររបស់យោធាអ៊ីស្រាអែលលើទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងទីក្រុងហ្កាហ្សា បានសម្លាប់មនុស្សយ៉ាងហោច ៣៨នាក់ ចាប់តាំងពីបយ់ថ្ងៃព្រហស្បតិ៍រហូតមក ហើយកងកម្លាំងអ៊ីស្រាអែល បានបើកការវាយឆ្មក់ពេលយប់លើមន្ទីរពេទ្យនៅតំបន់ភាគខាងជើងហ្កាហ្សា ។

ក្រសួងសុខាភិបាលហ្កាហ្សា និយាយថា ភាគច្រើននៃអ្នកគ្រោះថ្នាក់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើផ្ទះជាច្រើនខ្នងនៅទីក្រុងភាគអាគ្នេយ៍ Khan Younis គឺជាស្រ្តី និងកុមារ ។

អ្នកស្រុកមួយចំនួន បានវិលត្រឡប់ទៅកាន់កន្លែងកើតហេតុវិញនៅព្រឹកថ្ងៃសុក្រ រើកម្ទេចកម្ទីដើម្បីរើសសម្លៀកបំពាក់ និងឯកសាររបស់ពួកគេ ខណៈក្មេងៗដើររកមើលប្រដាប់ក្មេងលេងរបស់ពួកគេ ។

យោធាអ៊ីស្រាអែល និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងពួកគេ បានសម្លាប់ក្រុមខ្មាន់កាំភ្លើងប៉ាឡេស្ទីន អំឡុងការវាយប្រហារតាមច្រកអាកាស និងការវាយប្រហារតាមជើងគោក នៅភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប ហើយនិងបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមជីវពលហាម៉ាស់ ។

សាក្សីម្នាក់ ដែលសុំមិនផ្តល់ឈ្មោះ និយាយថា ពួកយើងបានមើលឃើញរថក្រោះព័ទ្ធជុំវិញតំបន់នោះ ក្នុងរយៈពេល ១៥នាទី ។ មាននូវការផ្ទុះអាវុធច្រើនណាស់ ហើយយោធាអ៊ីស្រាអែល បានឲ្យមនុស្សដោះសម្លៀកបំពាក់ ហើយមាននូវមនុស្សប្រុសៗជាច្រើន ពួកគេបានចោលគ្រាប់បែកលើផ្ទះមួយខ្នងនេះ ហើយពួកគេបាននាំយកទុក្ករបុគ្គលប្រហែល ១៣-១៤នាក់ ប្រហែលជាម៉ោង ៨យប់ រហូតដល់ម៉ោង ៣ភ្លឺកន្លះ ។ ពួកយើងនៅក្នុងផ្ទះ រហូតដល់ពួកគេចាកចេញ ។

ដោយឡែក សាក្សីម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះដូចគ្នា និយាយថា ពួកយើងបានឮច្រើនណាស់ពីការជជែករឿងបទឈប់បាញ់ ។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងរហូតដល់ថ្ងៃនេះ ពួកគេនៅតែនិយាយថា នឹងមានបទឈប់បាញ់ ប៉ុន្តែគ្មានអ្វីទាល់តែសោះ ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        64
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        60
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm