ការដំឡើងកាមេរ៉ាសុវត្ថិភាពសូម៉ាលី មានគោលបំណងកាត់បន្ថយការវាយប្រហាររបស់ក្រុមជីវពល al Shabaab

2024/10/26 03:38:35 am        44

នៅជុំវិញរដ្ឋធានី Mogadishu របស់ប្រទេសសូម៉ាលី កាមេរ៉ាសុវត្ថិភាពរាប់ពាន់គ្រឿង ត្រូវបានដំឡើងគ្រប់ទីកន្លែងនៅក្នុងទីក្រុងមួយនេះ ។

គោលបំណងសំខាន់នៃការដំឡើងកាមេរ៉ាសុវត្ថិភាពទាំងអស់នេះ គឺដើម្បីតាមដាន និងចាប់យកសកម្មភាពរបស់ក្រុមជីវពល al Shabaab ។

ការបំផ្ទុះគ្រាប់ និងការផ្ទុះអាវុធអស់រយៈពេលជិត ២ទសវត្សរ៍ បានយាយីទីក្រុង Mogadishu ស្របពេលដែលក្រុមអ៊ីស្លាម បន្តសង្រ្គាមរបស់ពួកគេ ដើម្បីផ្តួលរំលំរដ្ឋាភិបាលសូម៉ាលី ។

ប៉ុន្តែនៅក្នុងទីក្រុងដែលក្រុមជីវពលមានភ្នែកម្នាស់គ្រប់ទីកន្លែងនោះ ធុរកិច្ចមួយចំនួនដែលមានដំឡើងកាមេរ៉ាសុវត្ថិភាព បានរងការវាយប្រហារ ។

យោងតាមការអះអាងរបស់មន្រ្តីមួយរូប បានឲ្យដឹងថា មនុស្សយ៉ាងហោច ៣នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៤នាក់ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហាលើធុរកិច្ច ចាប់តាំងពីដើមខែតុលា ។

ពាណិជ្ជករជាច្រើន និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមជីវពល al Shabaab បានបញ្ជាឲ្យពួកគេដោះចេញកាមេរ៉ាសុវត្ថិភាព ប៉ុន្តែក្រុមមន្រ្តីរដ្ឋាភិបាលសូម៉ាលី ព្រមានថា ពួកគេអាចនឹងប្រឈមជាមួយផលវិបាក សម្រាប់ការធ្វើតាមបញ្ជារបស់ក្រុមឧទ្ទាម ។

លោក Mohamed Ahmed Diriye គឺជាអភិបាលរងក្រុង Mogadishu ទទួលបន្ទុកកិច្ចការសន្តិសុខ និងនយោបាយនិយាយថា បន្ទាប់ពីកិច្ចខិតខំទាំងនេះ ពួកយើងជោគជ័យក្នុងការបញ្ចុះបញ្ចូលឲ្យប្រជាពលរដ្ឋដំឡើងកាមេរ៉ាសុវត្ថិភាព ។

លោកបន្តថា ពេលកាមេរ៉ាសុវត្ថិភាព ត្រូវបានដំឡើងនៅក្នុងផ្សារ Bakara មាននូវការបំផ្ទុះគ្រាប់ដែលមានគោលដៅបំផ្លាញកាមេរ៉ាសុវត្ថិភាព ហើយក្រុមភេរវករ បានគំរាមអ្នកស្រុកថា ពួកគេនឹងវាយប្រហារអ្នករាល់គ្នា និងធុរកិច្ចរបស់ពួកគេ ដែលបានដំឡើងកាមេរ៉ាសុវត្ថិភាព ។

លោកបានបញ្ជាក់ទៀតថា កងកម្លាំងសន្តិសុខចារកម្មយ៉ាងច្រើន ស្លៀកពាក់ស៊ីវិល ត្រូវបានដាក់ពង្រាយទៅកាន់ផ្សារ Bakara ហើយនិងស្នាក់នៅទីនោះទាំងយប់ថ្ងៃទាំងថ្ងៃ ដើម្បីធានាសុវត្ថិភាពដល់ការដំឡើងកាមេរ៉ា រហូតដល់អ្នកស្រុកស៊ាំនឹងកាមេរ៉ា ។

ទោះបីជាក្រុមមន្រ្តីនិយាយថា កាមេរ៉ាសុវត្ថិភាពសំខាន់យ៉ាងណាក្តី ក្រុមអ្នកស្រុកមួយចំនួន និយាយថា វាបានធ្វើឲ្យពួកគេកាន់តែឈឺក្បាលមួយកម្រិតទៀត ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm