អតីតកម្មសិក្សាការីរបស់KOICA ស្វែងរកដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហាប្រឈមកាកសំណល់នៅកម្ពុជា

2024/10/26 05:06:03 am        171

ភ្នំពេញ : ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ(CAMKAA)បានប្រារព្ធពិធី "បដិសណ្ឋារកិច្ចប្រចាំ២០២៤" នៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ។

កម្មវិធីនេះមានអ្នកចូលរួមជាង១៥០នាក់ ក្រោមអធិបតីភាពឯកឧត្តម  ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី ឆយ មូន ជុង (Ms. CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំប្រទេសកម្ពុជា និង និងឯកឧត្តម អ៊ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) និងជាអគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

រដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារកយកា-KOICA បានចូលរួមយ៉ាងសកម្មក្នុងទម្រង់ជាច្រើននៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ដូចជា៖ គម្រោងទ្វេភាគី គម្រោងភាពជាដៃគូពហុភាគី កម្មវិធីបញ្ជូនអ្នកស្ម័គ្រចិត្ត (World Friends Korea) និងកម្មវីធីបណ្តុះបណ្តាល CIAT (Capacity Improvement and Advancement for Tomorrow-ការកែលម្អសមត្ថភាព និងការរីកចម្រើនសម្រាប់អនាគត)។ ចាប់តាំងពីការបណ្តុះបណ្តាលដំបូងពីឆ្នាំ១៩៩៤ កម្មវិធីកម្មវីធីបណ្តុះបណ្តាល CIAT បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរជំនាញ និងបច្ចេកវិទ្យា ដោយមានមន្ត្រីកម្ពុជាប្រហែល ៤,០០០នាក់ទទួលបានអត្ថប្រយោជន៍ពីឱកាសទាំងនេះនៅប្រទេសកូរ៉េ។

ឯកឧត្តម  ផាក ជុងវុក ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានកោតសរសើរចំពោះវឌ្ឍនភាពដ៏សំខាន់ក្នុងទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការធ្វើទំនាក់ទំនងដែលកំពុងបន្ត និងការផ្លាស់ប្តូរប្រជាជនទៅប្រជាជនកម្ពុជា-កូរ៉េ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានសម្តែងក្តីសង្ឃឹមថា សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) នឹងបន្តធ្វើជាស្ពានដ៏សំខាន់រវាងប្រទេសទាំងពីរ។ នៅឆ្នាំ២០២៤ ទីភ្នាក់ងារកយកា-KOICA បានបើកវគ្គបណ្តុះបណ្តាលចំនួន៩វគ្គ ដើម្បីដោះស្រាយតម្រូវការជាក់លាក់ របស់រដ្ឋាភិបាលកម្ពុជា។ មន្ត្រីមកពីក្រសួងនានា ដូចជាក្រសួងយុត្តិធម៌ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាដើម បានចូលរួម ដោយមានមន្ត្រីរដ្ឋាភិបាលកម្ពុជា ជាង១៦០នាក់ ទទួលបានការយល់ដឹង និងចំណេះដឹងដ៏មានតម្លៃពីកម្មវិធីបណ្តុះបណ្តាលជាច្រើន។ កម្មវីធីឆ្នាំនេះមានតំណាងមកពីក្រសួងសំខាន់ៗ ជាពិសេសក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានចែករំលែកបទពិសោធន៍របស់ពួកគាត់ លើការដោះស្រាយបញ្ហាប្រឈមបរិស្ថាន ដោយផ្តោតជាពិសេសលើការគ្រប់គ្រងកាកសំណល់នៅកម្ពុជា។

ក្រសួងបរិស្ថានបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងគោលនយោបាយថ្នាក់ជាតិស្តីពី ការគ្រប់គ្រងកាកសំណល់ ជាពិសេសក្នុងបទប្បញ្ញត្តិ និងការគ្រប់គ្រងកាកសំណល់ឧស្សាហកម្ម និងកាកសំណល់រ៉ែ។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងពីតួនាទីសំខាន់របស់ អាជ្ញាធរ មូលដ្ឋានក្នុងការដោះស្រាយការគ្រប់គ្រងកាកសំណល់នៅរាជធានីភ្នំពេញ។

សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដោយអតីតកម្មសិក្សាការី និងនិស្សិតដែលបានទទួលការបណ្តុះបណ្តាលតាមរយៈកយកា-KOICA បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពចែករំលែកចំណេះដឹង និងការចូលរួមចំណែកសង្គមរវាងប្រជាជាតិទាំងពីរកម្ពុជា-កូរ៉េ។ កាលពីខែតុលាកន្លងទៅ សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) បានសហការជាមួយអ្នកស្ម័គ្រចិត្ដកយកា-KOICA បានរៀបចំព្រឹត្តិការណ៍រួមចំណែកសង្គមដ៏មានអត្ថន័យ តាមរយៈការបរិច្ចាគសម្ភារៈអប់រំ និងសុខភាពដល់ខេត្តកំពង់ឆ្នាំង។

ជាមួយគ្នានោះដែរ លោកស្រី ឆយ មូន ជុង នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំប្រទេសកម្ពុជា បានសម្តែងនូវមោទនភាពយ៉ាងខ្លាំងចំពោះសកម្មភាពចែករំលែកចំណេះដឹងដែលកំពុងបន្តរបស់ សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ និងការរួមចំណែករបស់ខ្លួនក្នុងការគាំទ្រសហគមន៍មូលដ្ឋាន ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងទាំងនេះក្នុងការបង្កើនកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ។

ឯកឧត្តម អ៊ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារកយកា-KOICA សម្រាប់ការគាំទ្រ និងការយកចិត្តទុកដាក់ឥតឈប់ឈរចំពោះការអភិវឌ្ឍរបស់កម្ពុជា ដោយសង្កត់ធ្ងន់លើឥទ្ធិពលវិជ្ជមានរបស់ទីភ្នាក់ងារកយកា-KOICA ចំពោះប្រទេសកម្ពុជា។ ទាំងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ បានបញ្ជាក់សារជាថ្មីនូវការយកចិត្តទុកដាក់របស់ស្ថាប័នទំាងពីរនេះ ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ ដោយកសាងលើតម្លៃរួមគ្នា និងការខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅរកអនាគតដ៏រុងរឿង៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        196
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        174
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm