សម្តេចធិបតី អរគុណអាជ្ញាធរ និងប្រជាពលរដ្ឋដែលបានចូលរួម​ទប់ស្កាត់​សកម្មភាពមួយចំនួន​ដែលនាំឲ្យអស្ថិរភាពសង្គម

2024/10/26 05:02:02 pm        229

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​ប្រកាស​ថ្លែង​អំណរ​គុណ​ចំពោះ​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ទាំងអស់ រួមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែល​បាន​ចូលរួម​ទប់​ស្កាត់​រាល់​សកម្មភាព​ទាំងឡាយណាដែលនាំឲ្យអស្ថិរភាពសង្គម ខណៈការចូលរួម​នេះ​គឺ​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ថា អាជ្ញាធរក៏ដូចជាបងប្អូនប្រជាពលរដ្ឋស្រឡាញ់នូវសុខសន្តិភាព ដែលកំពុង​កើត​មាន​នា​ពេល​បច្ចុប្បន្ន​នេះ។

ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពសម្ពោធសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ប្រទេស​ចិន សម្រាប់គម្រោងកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់​សម្ភារ​បរិក្ខារ​អប់រំ​នៅ​កម្ពុជា​នា​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ២០២៤ នៅស្រុកកងមាស ខេត្តកំពង់ចាម សម្តេចធិបតី ហ៊ុន ម៉ាណែត នៅ​តែ​រំលឹកនូវគុណបំណាច់យ៉ាងធំធេងនៃសន្តិភាព ខណៈសន្តិភាពនេះហើយ​បាន​ធ្វើ​ឲ្យ​ប្រទេស​មាន​ការ​អភិវឌ្ឍ​លើគ្រប់ វិស័យជាបន្តបន្ទាប់ ហើយប្រសិនបើគ្មាន​នូវ​សុខសន្តិភាព​នេះ​ទេ​ក៏​យើង​ទាំង​អស់​គ្នា​គ្មាន​ឱកាសបានមកជួបជុំគ្នានាថ្ងៃនេះផងដែរ។

ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបន្តអំពាវនាវដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ រួមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែការពារ និង​ថែ​រក្សា​នូវសុខសន្តិភាពនេះឲ្យខាងតែបានបន្តទៀត និងត្រូវបន្តទប់ស្កាត់រាល់សកម្មភាពណា ដែល​នាំ​ឲ្យ​ប្រទេសជាតិបាត់បង់នូវសុខសន្តិភាព និងការអភិវឌ្ឍដែលកំពុងមានសព្វថ្ងៃនេះផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        76
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm