កម្ពុជារៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន ដើម្បីផ្សព្វផ្សាយមុខម្ហូប និងសក្តានុពលទេសចរណ៍

2024/10/26 05:35:10 pm        253

ក្រសួងទេសចរណ៍កម្ពុជា ចិន បានរៀបចំពិព័រណ៍ ម្ហូបអាហាររយៈពេលពីរថ្ងៃខេតដ្ដនៅសៀមរាប ដែល​ពិព័រណ៍ធ្វើឡើងនៅសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤​នេះ​។

ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានថ្លែងក្នុងពិធីបើកនូវ “ព្រឹត្តិការណ៍​ពិព័រណ៍​ម្ហូប​អាហារ​កម្ពជា-ចិន”នេះថា ការរៀបចំនូវព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំង​ឱ្យ​ឃើញនូ​វ​ការ​យក​ចិត្ត​ទុក​ដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ពិសេសកិច្ចសហការ​ដ៏​ល្អរវា​ង​ក្រសួង​ទេសចរណ៍​កម្ពុជា និងរដ្ឋបាលខេត្តហៃណាន ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតីមិត្តដែកថែប និងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន និងកិច្ច​សហ​ប្រតិបត្តិការ​ត្បូង​ពេ​ជ្ររវាងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត ជាពិសេស​ការ​ជួយ​គាំទ្រ​ដល់​យុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” និងជាកា​រ​ចូលរួ​ម​ចំណែក​យ៉ាងសកម្មដល់ការអនុវត្តយុទ្ធសាស្ត្រ “ខ្សែក្រវាត់ និងផ្លូវ” ផងដែរ។

ឯកឧត្ដមបន្ដថា ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន នៅពេលនេះ ត្រូវបានរៀបចំ​ឡើងដើ​ម្បីលើក​កម្ពស់​គុណ​តម្លៃ​នៃ​ម្ហូប​អាហារកម្ពុជា-ចិន បង្កើតជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ និងចូលរួមលើកតម្កើងវប្បធម៌ អរិយធម៌ និងប្រពៃណីប្រទេសទាំងពីរ។ ព្រឹត្តិការណ៍ក៍បានប្រមូលផ្តុំគំនិត និងការចែក​រំលែក​បទ​ពិសោធន៍ ការអនុវត្តល្អៗអំពីតួនាទីដ៏សំខាន់នៃវិស័យទេសចរណ៍ផ្នែកម្ហូបអាហារ ក្នុង​ការ​ចូលរួម​សម្រេច​ការ​អភិវឌ្ឍប្រកបដោយចីរភាព និងគំនិតផ្តួចផ្តើមរបស់កម្ពុជា-ចិន ដែលនឹងក្លាយ​ជា​កាលា​នុវត្តភាពសម្រាប់ប្រទេសទាំងពីរ ក្នុងការដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក លើការ​អភិវឌ្ឍ​ម្ហូបអាហារប្រទេសទាំងពីរ ប្រកបដោយភាពពេញចិត្ត និងបទពិសោធន៍​ល្អប្លែក។​ ឯកឧត្ដម​បន្ដថា សមាសភាពម្ហូបអាហារជាផលិតផលទេសចរណ៍ម្ហូបអាហារ រួមចំណែក​បង្កើត​ភាព​ចង​ចាំដល់ទេសចរអំពីគោលដៅដែលបានទស្សនា។ ក្នុងន័យនេះ ម្ហូបអាហារជាទូត​នាំ​សារ​អំពី​វប្បធម៌ អត្តសញ្ញាណ និងការរស់នៅក្នុងតំបន់ទៅកាន់ទេសចរជាតិ និងអន្តរជាតិ។ ការកែច្នៃ ការចងក្រងខ្លឹមសារ និងការបង្ហាញអំពីម្ហូបអាហារ នឹងចូលរួម​ចំណែក​លើក​កម្ពស់​ជីវភាព​រស់​នៅរ​បស់​ប្រជាពលរដ្ឋក្នុងតំបន់ តាមរយៈការមកដល់នៃទេសចរជាតិ និងអន្តរជាតិ។ វិជ្ជាជីវៈផ្នែកម្ហូបអាហារ ទាមទារទាំងឆន្ទៈ ចំណេះដឹង ជំនាញ ឥរិយាបថ សិល្បៈ និងគំនិតច្នៃ​ប្រឌិត ដែលមិនអាចខ្វះបាន។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែចូលរួមទាក់ទាញទេសចរជាតិ-អន្តរ​ជាតិ​ប៉ុណ្ណោះទេ ថែមទាំងចូលរួមជំរុញសហគ្រិនភាព ការបង្កើតថ្មី និងភាពច្នៃប្រឌិត​អំពី​សិល្បៈ​នៃ​ម្ហូប​អាហារផងដែរ។

លោក Lu Qizhi ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា កម្ពុជាក៏មាន​វប្បធម៌​ដ៏​ស្រស់​ផូរផង់ រីឯវប្បធម៌ម្ហូបអាហារមានលក្ខណៈពិសេសប្លែក ការភ្លក់ឱជារស​នៃ​ម្ហូប​អាហារ​ក្នុង​ស្រុក​គឺ​ជាអ្វីដែលភ្ញៀវទេសចរចិនគួរធ្វើ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា។លោកថា ម្ហូបអាហារ​បាន​ក្លាយ​ជាស្ពានមួយសម្រាប់ប្រជាជនចិននិងកម្ពុជាក្នុងការស្គាល់ពីគ្នាទៅវិញទៅមក និង​សម្រាប់​ការ​ផ្លាស់ប្តូររៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌ចិននិងកម្ពុជា។ លោកជឿជាក់ថា តាមរយៈកម្មវិធីសប្តាហ៍ម្ហូបអាហារនេះ មិនត្រឹមតែបានភ្លក់ពីរសជាតិអាហារឆ្ងាញ់ៗប៉ុណ្ណោះទេ ប៉ុន្ដែថែម​ទាំងបានរាប់អានមិត្តភាពដោយតាមរយៈម្ហូបអាហារ បង្កើនការយល់ដឹ​ង​ពី​គ្នា​ទៅ​វិញ​ទៅ​មក និងជំរុញការផ្លាស់ប្តូរវប្បធម៌គ្នាឱ្យកាន់តែស៊ីជម្រៅ។លោកថា ការងារបន្ទាប់ នឹងរៀបចំ​សកម្មភាព​ផ្លាស់​ប្តូរវប្បធ​ម៌​រវាង​ប្រជាជន និង​ប្រជាជន​កាន់​តែ​អស្ចារ្យ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ខេត្ត​សៀមរាប រួមទាំងកិច្ចប្រជុំទីក្រុងចំណងមេត្រីភាពរវាងចិន-កម្ពុជា ពិព័រណ៍ទេសចរណ៍ជាដើម ដើម្បី​ប​ន្តបង្កើនប្រជាប្រិយភាពសម្រាប់ការផ្លាស់ប្ដូរប្រជាជននិងប្រជាជនរវាងចិននិងកម្ពុជា ដើម្បីចាក់ឫសគល់ឱ្យកាន់តែរឹងមាំសម្រាប់ប្រជាជនក្នុងការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជាក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់៕ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm