ទូក«ង» ឃុំកោះថ្កូវ ស្រុកជលគីរី កំពុងជួសជុលត្រៀមបញ្ជូនចូលរួមក្នុងពិធីប្រណាំងទូក​នៅភ្នំពេញ​នាពេលខាងមុខ

2024/10/26 06:40:41 pm        407

កំពង់ឆ្នាំង៖ ទូកងជាច្រើនគ្រឿងក្នុងឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង កំពុងជួសជុល និង​កសាងថ្មី ដើម្បីចូលរួមក្នុងពិធីប្រណាំងទូកនៅរាជធានីភ្នំពេញនាពេលខាងមុខ ជាពិសេស​គ្រប់​កីឡាករ​កីឡាការនីទាំងអស់ ក៏កំពុងហាត់សមយ៉ាងយកចិត្តទុកដាក់ សាមគ្គីភាពតែមួយ ក្នុង​គោល​បំ​ណងយកជ័យជម្នះក្នុងការប្រណាំងនេះ។

លោក ប៊ិន សុផាន មេឃុំកោះថ្កូវ បានអោយដឹងថា៖ ទូកប្រណាំងក្នុងឃុំកោះថ្កូវ ស្រុកជលគីរីនេះ មានទាំងអស់ចំនួន៨ទូក ទូកចែវចំនួន៧ និងទូកខ្នាតអន្តរជាតិចំនួន១។ ឃុំកោះថ្កូវ ជាឃុំដែល​មាន​ទូក​ច្រើនជាងគេបង្អស់ក្នុងស្រុកទាំង៨ក្រុងស្រុកនៃខេត្តកំពង់ឆ្នាំង។ ទូកប្រណាំងទាំង៨នោះ សុទ្ធ​តែមានប្រវត្តិតាំងពីយូរលង់ និងមានអ្នកថែរក្សារៀងៗខ្លួន ។ ទូក៤បានកសាងថ្មី ទូល​៤​ទៀត​ជា​ទូកចាស់ ក្នុងនោះមានទូក១ឈ្មោះ ពេជ្ររស្មីសេរីសោភ័ណ្ឌ ក៏បានកំពុងកសាងថ្មី និង​មាន​គណៈកម្មាការទូក កីឡាករ អាជ្ញាធរឃុំ រួមនិងប្រជាពលរដ្ឋ ចូលរួមលាបពណ៌ រចនាក្បាច់​ក្បូ​យ៉ាង​ស្រស់ស្អា​ត​សម្រាប់ពិធីប្រណាំងទូកងនៅរាជធានីភ្នំពេញផងដែរ។ ទូកពេជ្ររស្មីសេរីសោភ័ណ្ឌនេះ ធ្លាប់បានទទួលជ័យជម្នះលើគូប្រកួតជាច្រើន និងមានឈ្មោះ​ល្បី​ក្នុង​ខេត្ត ក៏ដូចជាក្នុងប្រទេស ហើយទូកនេះបានកើតឡើងក្នុងឆ្នាំ១៩៥៣ ដែលគិត​មក​ដល់​ឆ្នាំ​២០២៣​នេះ​មានអាយុកាល៧២ឆ្នាំហើយ ដោយឡែកសំបក​ទូក​ចាស់​ក៏​បាន​ផ្លាស់​ប្តូរ​មក​ជា​សំបក​ទូក​ថ្មី។

លោក ម៉ៅ តារា នាយករដ្ឋបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថា ក្នុងព្រះរាជពិធីបុណ្យ អុំទូក​បណ្តែត​ប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានត្រៀម​បញ្ជូន​ទូក ង ចំនួន២៦គ្រឿងចូលរួមផងដែរ ។ ក្នុងនោះមានទូកអុំ ទូកចែវ ក្នុងនោះទូក​ចែវ​បុរស​មាន​១៥ទូក ទូកចែវនារីមាន១ទូក ទូកអុំបុរសខ្នាតវែងមានចំនួន១ និងទូកអុំ​បុរស​ខ្នាត​អន្តរជាតិ​មាន​ចំនួន​៨ទូក និងមានកីឡាករ កីឡាការនីសរុបចំនួន១៥១៦នាក់ ក្នុងនោះស្រី​ចំនួន​១១៥​នាក់​ផង​ដែរ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm