ពលរដ្ឋកាន់តែមានទំនុកចិត្តលើរាជរដ្ឋាភិបាលក្នុងការការពារទឹកដី បន្ទាប់ពីឃើញបង្គោលព្រំដែន

2024/10/26 07:00:02 pm        162

មណ្ឌលគិរី៖ ប្រជាពលរដ្ឋ ដែលបានចុះទៅទស្សនាដោយផ្ទាល់ តាមរយៈក្បួន​រថយន្ត​ដែល​រៀបចំ​ដោយ​រាជរដ្ឋាភិបាលនៅបង្គោលព្រំដែន ដែលបានបោះរវាងព្រំដែនកម្ពុជា និងវៀតណាម បាន​បង្ហាញ​ពី​ជំនឿទុកចិត្តយ៉ាងខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទឹកដីឲ្យគង់វង្ស ។

ប្រជាពលរដ្ឋបានលើកឡើងថា បន្ទាប់ពីបានឃើញបង្គោលព្រំដែន ដែលបានបោះយ៉ាងរឹងមាំ ធ្វើ​ឲ្យ​ពួក​គេមានចិត្តសប្បាយរីករាយ ចំពោះការខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ការ​ពារ​បូរណ​ភាព​ទឹកដី មិនឲ្យមានការបាត់បង់ ខណៈពួកគាត់ក៏បានតាំងចិត្តប្ដេជ្ញាការពារផងដែរ។

ពលរដ្ឋបន្តថា នៅពេលចុះមកមើលផ្ទាល់បែបនេះ បានធ្វើឲ្យបំបាត់នូវការសង្ស័យកន្លងមក ហើយ​សូម​អរគុណយ៉ាងខ្លាំងដល់រាជរដ្ឋាភិបាល ដែលខិតខំបោះបង្គោលព្រំដែន ក៏ដូចជាប្រឹង​ប្រែង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមខេត្តជាប់បន្ទាត់ព្រំដែន ដើម្បីជំរុញការតភ្ជាប់ និង​កំណើន​សេដ្ឋកិច្ចរបស់ពលរដ្ឋក្នុងតំបន់នោះ ។

លោក ស្រ៊ឺ បូរ៉ា អ្នកជំនាញកិច្ចការព្រំដែន បានលើកឡើងថា ចំពោះការងារបោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេសវៀតណាម បានជាង៨៤ភាគរយហើយ ដោយបោះបង្គោលបានចំនួនជាង ២ពាន់​បង្គោល ក្នុងនោះមានបង្គោលមេ បង្គោលបំពេញបន្ថែម និងបង្គោលតម្រុយ ។

លោក​បានបន្តថា ជាមួយនេះ រាជរដ្ឋាភិបាលតាមរយៈក្រុមការងារកិច្ចការព្រំដែន ក៏កំពុង​ខិតខំ​បោះ​បន្ត និងធ្វើការចរចារជាមួយភាគីវៀតណាម ក្នុងការកំណត់ព្រំដែនឲ្យបានច្បាស់លាស់ នៅ​តាម​តំបន់មួយចំនួនទៀត ដើម្បីឈានដល់បោះបង្គោលព្រំដែនឲ្យបានចប់រួចរាល់ ។

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល មានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា គ្មានគោល​បំណង​ក្នុង​ការ​កសាង​ខឿន​នៅ​តាម​បន្ទាប់ព្រំដែននោះទេ គឺមានតែខិតខំបោះបង្គោលព្រំដែន និងធ្វើឲ្យព្រំដែន​ជាប់​នឹង​ប្រទេស​ជិត​ខាងទាំងអស់ ក្លាយជាព្រំដែនកិច្ចសហប្រតិបត្តិការ សន្តិភាព កិច្ចសហប្រតិបត្តិការ និង​ការដោះដូរពាណិជ្ជកម្ម ជំរុញកំណើនសេដ្ឋកិច្ច ។

ជាមួយនេះ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមជឿជាក់លើរាជរដ្ឋាភិបាល ក្នុង​ការ​ងារ​ការ​ពារ​បូរណភាពទឹកដី និងបានប្ដេជ្ញាមិនឲ្យកម្ពុជាមានការបាត់ទឹកដីសូម្បីមួយមិល្លីម៉ែត្រ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm