ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ចាប់ផ្តើមជាផ្លូវការ

2024/10/26 08:49:01 pm        287

តាមការគ្រោងទុក ទីភ្នាក់ជាតិនិងមុខរបរ និងការងារ នៃក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤” ដោយមាន​ការ​ប្រមូលផ្តុំ​និយោជក​ធំៗគ្រប់វិស័យប្រមាណ១៥០ ជាមួយឱកាសការងារថ្មីៗចំនួនប្រមាណជាង ៣ម៉ឺន​កន្លែង នៅអគារពាណិជ្ជកម្មពិព័រណ៍កោះពេជ្រ។

ក្នុងពិធីបើកនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើង​មាន​គោល​បំណងបង្កើតជាវេទិកាដ៏ធំរវាង អ្នកស្វែងរកការងារ និយោជក និងអ្នកផ្តល់​ការ​អប់រំបណ្តុះ​បណ្តាល ដើម្បីដាក់ពាក្យស្វែងរកការងារ ជ្រើសរើសបុគ្គលិក ផ្សព្វផ្សាយ​ព័ត៌មាន​ឱកាស​ការងារ វគ្គអប់រំបណ្តុះបណ្តាល និងប្រឹក្សាយោបលអាជីព ការងារ និងវិជ្ជាជីវៈ, បង្កើន​ការ​យល់ដឹង បណ្តុះផ្នត់គំនិត និងផ្សព្វផ្សាយពីការបង្កើនផលិតភាពការងារ តាមរយៈសិក្ខាសាលា ដែល​ចូលរួមចែករំលែកដោយវាគ្មិនដែលមានបទពិសោធន៍ក្នុងវិស័យការងារ និងដើម្បី​បង្កើត​ជា​វេទិកា​តភ្ជាប់បណ្តាញទំនាក់ទំនងក្នុងចំណោមក្រសួង ស្ថាប័ន និងក្រុមហ៊ុន​ដែល​ចូល​រួម​ព្រឹត្តិការណ៍​នេះ​ជាដើម។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្តថា ពិព័រណ៌ការងារនេះដែរ គឺជាអន្តរាគមន៍​ទីផ្សារ​ការងារ​ដ៏​ចាំ​បា​ច់មួយនៅក្នុងដំណើរការផ្តល់សេវាការងារ ដែលមានលក្ខណៈប្រមូលផ្តុំនូវព័ត៌មាន និង​កាលានុវត្តភាព ហើយត្រូវបានរៀបចំក្នុង១ឆ្នាំម្តង បន្ថែមទៅ​លើ​ការ​ផ្តល់​សេវា​ការងារ​ប្រចាំ​ថ្ងៃ​របស់​ទីភ្នាក់​ងារ​ជាតិមុខរបរ និងការងារ។

ក្រុមយុវជនដែលបានចូលួមក្នុងកម្មវិធីនេះ បានបង្ហាញទឹកមុខសប្បាយរីករាយ និង​បាន​អំពាវ​នាវ​ដល់​សាធារណ​ជនទូទៅ ជាពិសេសយុវជនដែលទើបបញ្ចប់ថ្នាក់ទី១២ (បាក់ឌុប) មកចូលរួម​ឲ្យ​បាន​ច្រើនកុះករ ដើម្បីស្វែងយល់ព័ត៌មានថ្មីៗ ក៏ដូចជាស្វែងរកអាជីពការងារទៅថ្ងៃអនាគត ដែល​ផ្សារ​ភ្ជាប់ទៅនឹងជំនាញសិក្សា។

សូមជម្រាបជូនថា “ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤” ក៏មានរួម​បញ្ចូល​សិក្ខា​សាលា​ស្តីពី​ផលិតភាពថ្នាក់ជាតិ ដើម្បីលើកកម្ពស់ការយល់ដឹង និងបំផុសគំនិតទាក់ទងនឹង ផលិត​ភាព តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗ ពីសំណាក់​វា​គ្មិន​ជំនាញៗ និងផ្សព្វផ្សាយ លើកកម្ពស់​ការ​យល់​ដឹង​ពីសារៈសំខាន់​នៃ​ការប​ង្កើន​ផលិត​ភាព​ការងារ និងបង្ហាញពីការវិវត្តបច្ចេកវិទ្យាថ្មីៗដែលប្រទេសជឿនលឿន និងប្រទេសកំ​ពុង​អភិវឌ្ឍ​មួយ​ចំនួន​ប្រើប្រាស់ដើម្បីគ្រប់គ្រងការងារ និងខ្សែសង្វាក់ផលិតកម្ម ជាពិសេសបំផុសស្មារតី និង​ពង្រីកប្រសិទ្ធភាពការងារក្នុងបរិបទការងារតាមគន្លងប្រក្រតីថ្មី៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        185
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm