WHO៖ ​អ្នក​ស្លាប់​ដោយសារ​ COVID-19 នៅ​ទូទាំង​ពិភព​លោក​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​កាល​ពី​សប្តាហ៍​មុន​ក្នុង​រយៈពេល​មួយ​ឆ្នាំ

2021/10/14 06:12:46 pm        383

​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោកគឺ​លោក Tedros Adhanom Ghebreyesus បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ ចំនួន​អ្នកស្លាប់ដោយសារ​វីរុស Covid-19 បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុតក្នុង​រយៈពេល​ជិត ១ឆ្នាំ​កាលពី​សប្តាហ៍​មុនដែលមាន​អ្នកស្លាប់​ជិត ៥ម៉ឺន​នាក់។

​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​វីរុស Covid-19 កំពុង​ធ្លាក់ចុះ​នៅ​គ្រប់​តំបន់​លើកលែងតែ​ទ្វីបអឺរ៉ុប ប៉ុន្តែ​វិសមភាព​ទទួលបាន​វ៉ាក់សាំង​នៅតែ​បន្ត​កើនឡើង ភាគច្រើន​នៅ​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​។ លោក Tedros បាន​និយាយថា ​ប្រទេស​ចំនួន ៥៦ មិនបាន​ឈានដល់​គោលដៅ​របស់​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ការចាក់​វ៉ាក់សាំង ១០% នៃ​ចំនួន​ប្រជាជន​របស់​ពួកគេ​ប្រឆាំងនឹង​ជំងឺ​នេះនៅ​ចុងខែ​កញ្ញា​នោះទេ​ ដោយ​បន្ថែមថា​ចំនួន​អ្នកស្លាប់​ដែល​បាន​រាយការណ៍​គឺ​ខ្ពស់បំផុត​ នៅក្នុង​បណ្ដា​ប្រទេស​ដែល​បានទទួល​វ៉ាក់សាំង​តិច​បំផុត​។ លោក Tedros បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វិបត្តិ​ជំងឺ COVID-19 ថា វា​នៅតែមាន​កម្រិត​ខ្ពស់​ដែល​មិនអាច​ទទួលយកបាន ដែលមាន​មនុស្ស​ស្លាប់​ជិត ៥០.០០០នាក់​ក្នុង​មួយ​សប្តាហ៍ ហើយ​ចំនួន​ពិតប្រាកដ​គឺ​ខ្ពស់ជាង​នេះ​។

​លោក Tedros បាន​និយាយថា ​ប្រទេស​ចំនួន​ ៣ គឺប៊ូ​រុន​ឌី, អេ​រី​ទ្រី និង​កូរ៉េខាងជើងមិនទាន់បាន​ចាប់ផ្តើម​ចែកចាយ​វ៉ាក់សាំង​នៅឡើយ​ទេ ដោយ​លោក​បាន​កត់សម្គាល់ថា​ ភាគច្រើន​នៃ​ប្រទេស​ទាំង ៥៦ ដែលមាន​អត្រា​ចាក់​វ៉ាក់សាំង​ក្រោម ១០% គឺ​នៅ​ទ្វីបអាហ្វ្រិក​។ ពាក់កណ្តាល​នៃ​ប្រទេស​ចំនួន ៥២ នៅ​ទ្វីបអាហ្វ្រិក​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ ​COVID-19 ពេញលេញដល់​ប្រជាជន​របស់ខ្លួនបាន​ត្រឹម ២% ឬ​តិចជាង​នេះ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃទី៣០ ខែកញ្ញា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1077
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        526
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm