ឯកឧត្តម វង សូត ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ធ្វើទស្សនកិច្ចសិក្សាតំបន់​ទេសចរណ៍​សំខាន់ៗ នៅក្រុងហ្វូចូវ ប្រទេសចិន

2024/10/26 10:49:53 pm        233

ឯកឧត្តម វង សូត រួមទាំងគណៈប្រតិភូរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បាន​អញ្ជើញ​ធ្វើទស្សនកិច្ចសិក្សានៅសហគមន៍ Cangxia និង តំបន់ Three Lanes and Seven Alleys ដែលស្ថិតនៅក្នុងក្រុងហ្វូចូវ ខេត្តហ្វូជាន ប្រទេសចិន។

សហគមន៍ Cangxia គឺតំបន់មួយដែលត្រូវបានដឹកនាំអភិវឌ្ឍដោយឯកឧត្តម ស៊ី ជិនពីង ផ្ទាល់​តាំង​ពី​ទសវត្សរ៍ឆ្នាំ១៩៩០ នៅពេលដែលគាត់កាន់តំណែងជាអភិបាលក្រុងហ្វូចូវ។ ឯកឧត្តម ស៊ី ជិនពីង បានដឹកនាំសាងសង់លំនៅដ្ឋានថ្មី ជំនួយឱ្យលំនៅដ្ឋានចាស់ៗ ជូនប្រជា​ពលរដ្ឋ​ក្នុង​តំបន់​នេះ ដែលកំពុងជួបប្រទះការលំបាកយ៉ាងខ្លាំង ហើយសព្វថ្ងៃ សហគមន៍ Cangxia ត្រូវ​បាន​ទទួល​ស្គាល់​ជា​មជ្ឈមណ្ឌលជាតិនៃអរិយធម៌ស្ត្រី និងជាសហគមន៍​គំ​រូ​សម្រាប់​សេវា​ថែ​ទាំ​មនុស្ស​ចាស់​ជរា​ផង​ដែរ។ ភាពជោគជ័យក្នុងការអភិវឌ្ឍតំបន់នេះបានក្លាយគំរូនៃការអភិវឌ្ឍដែលប្រើប្រាស់នូវទស្សនៈដឹកនាំដ៏ល្បីល្បាញររបស់ប្រធានាធិបតី ស៊ី ជិនពីង ដែលផ្តោតការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាជននៅក្នុងមូលដ្ឋាន។

ដោយឡែក តំបន់ Three Lanes and Seven Alleys គឺជាតំបន់ប្រវត្តិសាស្ត្រមួយនៅកណ្តាលទីក្រុង Fuzhou ដែលរក្សាបាននូវស្ថាបត្យកម្មសម័យរាជវង្ស ម៉េង (Ming) និង រាជវង្សឆេង (Qing)។ តំបន់នេះ រួមមានផ្លូវធំសំខាន់ៗចំនួនបី និងផ្លូវថ្មើរជើងចំនួនប្រាំពីរ ដែលបង្ហាញពីសំណង់ចំនួន ១៥៩ ត្រូវបានអភិរក្សទុកបានយ៉ាងល្អ។ សព្វថ្ងៃ តំបន់នេះបានក្លាយជាមជ្ឈមណ្ឌលវប្បធម៌របស់ប្រទេសចិន និងជាតំបន់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនផងដែរ។

បន្ទាប់ពីដំណើរទស្សនកិច្ចនៅក្នុងក្រុងហ្វូចូវ ខេត្តហ្វូជាន គណៈប្រតិភូរដ្ឋសភាកម្ពុជា និងបន្តធ្វើដំណើរតាមរថភ្លើងល្បឿនលឿន ទៅកាន់ស្រុកណានពីង នៃខេត្តហ្វូជាន ដើម្បីត្រៀមចូលរួមសន្និសីតពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        198
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        179
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm