សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត និងសមាជិក ១០០ នាក់នាំគ្នាបោះជំរំអប់រំផ្លូវចិត្ត

2024/10/27 06:18:48 pm        59

កំពត ៖ថ្នាក់ដឹកនាំ និងប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត យល់ឃើញថា ការបោះជំរំជាវិធីសាស្រ្តអប់រំផ្លូវចិត្តដ៏មានប្រសិទ្ធភាព ដើម្បីឈានទៅផ្លាស់ប្តូរជាវិជ្ជមានលើឥរិយាបថរស់នៅ ការសិក្សា សីលធម៌ និងការកំណត់គោលដៅជីវិតដ៏ត្រឹមត្រូវ។ ហេតុដូច្នេះហើយទើបសមាគម នាំសមាជិកាសកម្ម១០០នាក់ មកបោះជំរំ រយៈពេល ៤ថ្ងៃ ៣យប់ នៅចម្ការតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត។

​លើកឡើងក្នុងពិធីបើកការបោះជំរំ របស់សមាគមកាយឫទ្ធិនារីកម្ពុជាខេត្តកំពត ប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ “យុវតីយើង អនាគតអ្នកដឹកនាំយើង” នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា សមាគមសម្រេចបានលទ្ធផលជាច្រើន ធ្វើអោយមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ទទួលស្គាល់ថា សមាគមកាយឫទ្ធិនារីកម្ពុជាពិតជាបានបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយគ្មានការប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរឡើយ។  

លោកជំទាវបានបន្តថា សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាសមាគមក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅលើកកម្ពស់ ការអប់រំដល់កុមារី និងយុវតីឱ្យក្លាយទៅជាពលរដ្ឋល្អ ទទួលបាននូវចំណេះដឹងបទពិសោធន៍ បំណិនជីវិត និងការងារសង្គម។ លើសពីនេះយុវតីដែលជាសមាជិករបស់សមាគមកាយឫទ្ធិនារីកម្ពុជា ត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងការធ្វើការជាក្រុម ដើម្បីក្លាយជាធនធានដ៏មានគុណតម្លៃសម្រាប់ជាតិ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានពន្យល់ដល់ក្មួយៗសមាជិកសកម្មថា ការបោះជំរំគឺជាវិធីសាស្រ្តអប់រំ ដ៏មានប្រសិទ្ធភាពសម្រាប់ជួយឲ្យក្មួយៗផ្លាស់ប្តូរផ្នត់គំនិតជាវិជ្ជមាន លើឥរិយាបថ និងសីលធម៌រស់នៅ ការសិក្សា ការផ្សារភ្ជាប់ជីវិតជាមួយនឹងធម្មជាតិ និងធ្វើឱ្យកូនក្មួយទាំងអស់ ចេះរួមសាមគ្គីគ្នាពេលជួបរឿងលំបាក ឬពេលនៅឆ្ងាយពីផ្ទះ ដូចពាក្យចាស់លោកពោលថា “នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយជាមួយ”។ 

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់កូនក្មួយខិតខំស្វែងយល់អត្ថន័យ និងស្តាប់ការទូន្មាន តាមកម្មវិធីនីមួយៗ ហើយក្រោយពីទទួលបានបទពិសោធន៍ ពេលត្រឡប់ទៅវិញត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយជាធនធានមនុស្ស សម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ និងបំរើប្រជាជននាពេលអនាគត។ ឯកឧត្តមក៏បានផ្តាំសមាជិកាសកម្មដែរថា ត្រូវឧស្សាហ៍សួរខ្លួនឯងថា “តើយើងជានរណា ? មកពីណា? ហើយត្រូវធ្វើអ្វី? ដើម្បីតបស្នងសងគុណទឹកដីកំណើត និងសងគុណសម្តេចតេជោ ហ៊ុន សែន ដែលបានរកសុខសន្តិភាពមកឱ្យយើង។

អនុប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត លោកស្រី គង់ ទិត្យធីតា បានឱ្យដឹង កម្មវិធីការបោះជំរំប្រចាំឆ្នាំ២០២៤ របស់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត ជាការបោះជំរំលើកទី៣ ដែលមានសមាសភាពសមាជិកាសកម្ម សាខាខេត្តកំពត ចំនួនសរុប ១០០នាក់។ 

ការបោះជំរំលើកទី៣នេះ ប្រព្រឹត្តទៅរយៈពេល ៣យប់ ៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ តុលា ឆ្នាំ២០២៤ ទីតាំងចំការតាកែន កោះស្លា ស្រុកឈូក ខេត្តកំពត ក្រោមប្រធានបទ “យុវតីយើង អនាគតអ្នកដឹកនាំយើង”ដោយមានកម្មវិធីសំខាន់ៗ ដូចជា ការដឹងគុណ និងនិទានរឿង ការដើរព្រៃ ការលេងល្បែងកម្សាន្ត ការរៀនចម្អិនអាហារ ការដុតភ្លើងគប់ជាដើម។ លោកស្រីបានឱ្យដឹងទៀតថា ការបោះជំរំបានឆ្លុះបញ្ចាំងឱ្យយុវតីកាយឫទ្ធិនារីកម្ពុជាទទួលបានបទពិសោធន៍ ធ្វើការងារជាក្រុម ដើម្បីសម្រេចបាននូវគោលដៅរួម ដែលជាមេរៀនដ៏សំខាន់មួយសម្រាប់អនុវត្តក្នុងជីវិតពិត៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm