ប្រមុខអង្គការសុខភាពពិភពលោកនិយាយថា តំបន់ហ្កាហ្សាខាងជើង ស្ថិតក្នុងគ្រោះថ្នាក់ដ៏មហន្តរាយ

2024/10/27 06:54:38 pm        56

ប្រមុខអង្គការសុខភាពពិភពលោកបានព្រមានកាលពីថ្ងៃសៅរ៍ ២៦ ខែតុលា អំពីស្ថានភាពដ៏មហន្តរាយនៅភាគខាងជើងនៃតំបន់ហ្កាហ្សាដែលបំផ្លិចបំផ្លាញដោយសង្រ្គាម ខណៈប្រតិបត្តិការយោធាដ៏ខ្លាំងក្លាកំពុងឡោមព័ទ្ធជុំវិញតំបន់នេះ និងក្នុងមណ្ឌលថែទាំសុខភាព។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការប៉ាឡេស្ទីន WAFA បានរាយការណ៍ថាជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់៣០នាក់ ត្រូវបានសម្លាប់កាលពីល្ងាចថ្ងៃសៅរ៍ ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើទីប្រជុំជន បេត ឡាហ៊ីយ៉ា ( Beit Lahia) ក្នុងតំបន់ហ្កាហ្សាភាគខាងជើង។  

លោក Tedros Adhanom Ghebreyesus បាននិយាយនៅលើបណ្ដាញសង្គម X ដោយព្រមានថា ស្ថានភាពនៅភាគខាងជើងដែនដីហ្កាហ្សា គឺធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ដ៏មហន្តរាយ ហើយកង្វះខាតការផ្គត់ផ្គង់វេជ្ជសាស្រ្តធ្ងន់ធ្ងរ កំពុងធ្វើឱ្យមនុស្សបាត់បង់ការថែទាំសង្គ្រោះជីវិត។

លោកបានគូសបញ្ជាក់អំពីមន្ទីរពេទ្យ Kamal Adwan ដែលជាមន្ទីរពេទ្យដំណើរការចុងក្រោយរបស់ភាគខាងជើងហ្កាហ្សា ត្រូវបានវាយប្រហារដោយកងកម្លាំងអ៊ីស្រាអែលកាលពីថ្ងៃសុក្រ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្កាហ្សា។  

ក្រសួងនេះបានចោទប្រកាន់ថា ការវាយឆ្មក់លើទីតាំងនៅក្នុងជំរំ Jabalia ជាទីដែលអ៊ីស្រាអែលបើកប្រតិបត្តិការដ៏ធំមួយកាលពីដើមខែនេះ បានធ្វើឱ្យកុមារពីរនាក់ស្លាប់។

ក្រសួងខាងលើបានចោទប្រកាន់កងកម្លាំងអ៊ីស្រាអែលថាបានឃាត់ខ្លួនបុគ្គលិករាប់រយនាក់ អ្នកជំងឺ និងជនភៀសខ្លួនក្នុងអំឡុងពេលវាយឆ្មក់នោះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        63
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        113
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm