ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ដសៀមរាប រៀបចំទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៧

2024/10/27 10:58:46 pm        62

សៀមរាប ÷ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តសៀមរាប ដោយមានការគាំទ្រពីគណៈគ្រូពេទ្យជាតិ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានរៀបចំទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្តបន្តលើកទី១៧ ដើម្បីចែករំលែកនូវបទពិសោធន៍ និងស្វែងរកនូវចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងវិជ្ជាជីវៈវេជ្ជសាស្ត្រ។ទិវានេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។

លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តសៀមរាប បានឲ្យដឹងថា ការរៀបចំទិវាវេជ្ជសាស្ត្រនេះ ជាការធ្វើឲ្យប្រសើរឡើងនូវចំណេះជំនាញអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។ជាមួយគ្នានេះ ចូលរួមទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តក៏ដូចជាចូលរួមសិក្ខាសាលាវិជ្ជាជីវៈសុខាភិបាលផ្សេងៗក៏ដើម្បីបំពេញពិន្ទុសម្រាប់បន្តសុពលភាពផងដែរ។យោងតាមលោកវេជ្ជបណ្ឌិត ប្រធានគណៈគ្រូពេទ្យខេត្តសៀមរាប បានឲ្យដឹងថា នៅឆ្នាំ២០២៤នេះ ខេត្តសៀមរាប មានគ្រូពេទ្យ ចំនួន៦៣៥នាក់ បានចុះបញ្ជីការ ក្នុងនោះគ្រូពេទ្យបរទេសចំនួន១១១នាក់ ។ លោកបន្តថា ទោះជាយ៉ាងនេះក្តីក៏នៅមានគ្រូពេទ្យមួយចំនួនតូចបាននឹងកំពុងធ្វើការនៅក្នុងអង្គភាពសុខាភិបាលខ្លះ ដោយមិនមានការចុះបញ្ជីនិងគ្មានអាជ្ញាប័ណ្ណ ។ ចំពោះបញ្ហានេះ លោកប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តសៀមរាប បានជំរុញដល់ប្រធានអង្គភាពទាំងនោះ ជំរុញឬក៏តម្រូវឲ្យមានវិញ្ញាបនបត្រនិងអាជ្ញាប័ណ្ណមុននឹងអនុញ្ញាតឲ្យចូលបំរើការងារ។លោកក៏បានជំរុញដល់គ្រូពេទ្យទាំងអស់ត្រូវខិតខំបំពេញការងារឲ្យអស់ពីសមត្ថភាព និងគោរពនូវក្រមវិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានលើកឡើងថា ក្នុងនាមជាគ្រូពេទ្យ ត្រូវខិតខំធ្វើយ៉ាងណាជួយព្យាបាលអ្នកជំងឺប្រកបដោយប្រសិទ្ធភាព និងស្មើភាព ព្រោះថាជាគ្រូពេទ្យជាអ្នកព្យាបាលអ្នកជំងឺដោយមិនគិតពីអ្វីផ្សេងពីនេះឡើយ។ លោកវេជ្ជបណ្ឌិតបន្តថា ការប្រកបរបរវិជ្ជាជីវៈសុខាភិបាលនេះ មានបញ្ហាប្រឈមច្រើនណាស់។ ដូច្នេះការគោរពបាននូវក្រមសីលធម៌វិជ្ជាជីវៈ នឹងជួយឲ្យគ្រូពេទ្យរួចផុតពីការប្រឈមទាំងនោះ និងជួយឲ្យគ្រូពេទ្យទទួលបាននូវគោរពប្រកបដោយកិត្តិយស និងសេចក្តីថ្នៃថ្នូរ៕លោកវេជ្ជបណ្ឌិត លើកឡើងថា ដើម្បីក្លាយជាគ្រូពេទ្យ ជាបញ្ញាវ័ន្តមួយរូប ដែលទទួល ស្គាល់ពីស្ថាប័នជាតិ ការជឿទុកចិត្តពីសំណាក់ប្រជាជន គ្រូពេទ្យត្រូវគោរពនូវក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ ជាវិជ្ជមានឲ្យបានល្អ ព្រោះមនុស្សគ្រប់រូប ពេលឈើនឹកឃើញពេទ្យ ហើយតែងគិតថា ពេទ្យគឺជាព្រះឬទេវតា ដែលអាចជួយគាត់បាន ប៉ុន្តែគ្រូពេទ្យក៏ត្រូវការយន្តស័ក្តសិទ្ធសម្រាប់ការពារខ្លួន ដែលត្រូវចុះបញ្ជីគណៈគ្រូពេទ្យឲ្យបានគ្រប់ៗគ្នា ខណៈដែលក្រុមប្រឹក្សាគណៈគ្រូពេទ្យខេបានដើរតួនាទីយ៉ាងសំខាន់ក្នុង ការត្រួតពិនិត្យអំពីគុណវុឌ្ឍន៍ និងសម្បទាគ្រូពេទ្យ ក្នុងការដោះស្រាយបញ្ហាផ្សេងៗ រវាងគ្រូពេទ្យជាមួយអ្នកជំងឺ គ្រូពេទ្យ និងគ្រូពេទ្យជាដើម៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        73
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        68
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm