អ្នកវិភាគ៖ បាតុកម្មនៅកូរ៉េខាងត្បូងរបស់ក្រុមជ្រុលនិយម “បរាជ័យ” “គ្មានអ្នកចូលរួម” និង ជាបាតុកម្មប្រមូលលុយដូចសព្វដង

2024/10/28 01:39:16 am        105

បាតុកម្មនៅកូរ៉េខាងត្បូងដែលរៀបចំដោយក្រុមប្រឆាំងជ្រុលនិយមនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤នេះ បាន បរាជ័យព្រោះគ្មានអ្នកចូលរួមដូចការរំពឹងទុកដែលអ្នកចូលរួមមានមិនដល់៤០នាក់ផង ហើយចុងក្រោយបាតុកម្ម ក៏បានកៀរគថវិកាពីអ្នកចូលរួមដូចសព្វដង។ បាតុកម្មបរាជ័យរបស់ក្រុមជ្រុលនិយមបំផ្លាញជាតិដែលដឹកនាំដោយលោកស្រីមួរ សុខហួរ ដែលធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង បានក្លាយជាបាតុកម្មដែលខកចិត្តដោយគ្មានពលករខ្មែរគាំទ្រ។

អ្នកវិភាគនៅកម្ពុជា លោក ថុង ម៉េងដាវីត បានលើកឡើងពីចំណុចដែលធ្វើឱ្យបាតុកម្មរបស់ក្រុមបំផ្លាញជាតិទទួលបរាជ័យដោយសារតែជាប្រយោជន៍ផ្ទាល់ខ្លួនដែលមិនឆ្លុះបញ្ចាំងពីប្រយោជន៍ជាតិដែលធ្វើឱ្យពលករមិនចូលរួម។

លោកសង្កត់ធ្ងន់ថា៖ “គណបក្សប្រឆាំងនិងក្រុមជ្រុលនិយមទាំងអស់នោះធ្វើនយោបាយធ្វើការអំពាវនាវប្រកូកប្រកាសធ្វើបាតុកម្មដើម្បីជីវភាពនយោបាយរបស់គាត់តែប៉ុណ្ណោះ ដោយមិនបានគិតពីជីវភាព និងសេចក្តីសុខរបស់ប្រជាជនខ្មែរនោះទេ។ ការធ្វើនយោបាយ និងការរៃអង្គាសប្រាក់ទាំងអស់នេះជាសកម្មភាពជាក់ស្តែង ជាអ្វីដែលឆ្លុះបញ្ចាំងពីភាពអសម្មភាពក្នុងការដឹកនាំនយោបាយ ការមិនមានគោលនយោបាយច្បាស់លាស់ និងការបម្រើតែប្រយោជន៍ដល់បក្សពួករបស់ខ្លួន និងបរទេសតែប៉ុណ្ណោះ”។

ជាមួយគ្នានេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នកតាមដាននយោបាយកម្ពុជា បានមើលឃើញថាក្រុមប្រឆាំងកាន់តែអប្រជាប្រិយភាពកាន់តែខ្លាំងព្រោះនយោបាយបំផ្លិចបំផ្លាញជាតិ និងបង្អាប់បង្អោនជាតិខ្លួនឯងដែលធ្វើឱ្យពលរដ្ឋអស់ជំនឿ។

លោកគូសបញ្ជាក់៖ “ការប្រមូលលុយ ដាក់ធុង គឺបង្ហាញឱ្យឃើញថាការធ្វើបាតុកម្មនេះ ចេតនាគឺជាការប្រមូលលុយ កៀគរគ្នាដើម្បីប្រមូលលុយយកទៅចិញ្ចឹមចលនា ការងារនេះបន្តទៀតប៉ុណ្ណោះ... អ្នកដែលធ្លាប់ជឿជាក់ អ្នកដែលធ្លាប់បង់លុយតាមគោលការណ៍បក្សគឺលែងមាន មានន័យថាស្រមោលនៃខ្មោច គណបក្សសម រង្ស៊ី គឺបាត់បង់បន្តិចម្តងៗ នៅពេលអ្នកទាំងអស់នោះបាត់ជំនឿចិត្ត ដែលធ្វើឱ្យការបង់លុយលែងមាន”។

យ៉ាងណាក៏ដោយ ក្រុមប្រឆាំងជ្រុលនិយម ត្រូវបានគេមើលឃើញពីការបាត់បង់ប្រជាប្រិយភាពព្រោះតែការធ្វើនយោបាយដែលមិនឆ្លុះបញ្ចាំងពីប្រយោជន៍ជាតិដែលធ្វើឱ្យប្រជាពលរដ្ឋ និងក្រុមពលករអស់ជំនឿដោយសារតែការប្រមូលថវិកាដើម្បីឧបត្ថមការធ្វើបាតុកម្ម និងគ្នីគ្នា និងការលែងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋចំពោះក្រុមប្រឆាំងដែលលាបពណ៌ និងបំផ្លើសការពិតមកលើរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm