ប្រធានសមាគមន៍ចិន CAFIU ប្ដេជ្ញាជំរុញឱ្យប្រជាជនខេត្តហ្វូជានមកកម្សាន្តនៅកម្ពុជា និងជំរុញការវិនិយោគនៅកម្ពុជាបន្ថែមទៀត

2024/10/28 05:03:31 pm        166

ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម ជី ពីងស៊ាន (Ji Bingxuan) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជន អាណត្តិ​ទី១៣ និងជាប្រធានសមាគមន៍ចិនសម្រាប់ការយល់ដឹងជាអន្តរជាតិ (CAFIU) នៅល្ងាច​ថ្ងៃ​ទី២៧ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តម ជី ពីងស៊ាន បានសួរសុខទុក្ខគណៈប្រតិភូរដ្ឋសភាកម្ពុជា បន្ទាប់ពីបាន​មក​ដល់​ប្រទេស​ចិន​រយៈ​ពេល២ថ្ងៃមកនេះ។ ឯកឧត្តម ក៏បានរៀបរាប់ជូនគណៈប្រតិភូ អំពីភូមិសាស្រ្ត និង​ស្ថានភាព​នៃ​ការអភិវឌ្ឍខេត្តហ្វូជានផងដែរ។ ឯកឧត្តម បានរំលឹកថា ចំនុចពិសេសនៃតំបន់ភ្នំ Wuyi ស្ថិតក្នុងស្រុកណានពីង ខេត្តហ្វូជាន ដែលគណៈប្រតិភូកំពុងស្នាក់នៅនេះ គឺជា​ចំនុច​ចាប់​ផ្តើម​នៃ​ផែនការបដិវត្តន៍របស់បក្សកុម្មុយនិស្តចិនដែលដឹកនាំដោយ លោកប្រធាន ម៉ៅ សេទុង។

ខេត្តហ្វូជាន ជាខេត្តដ៏សំខាន់មួយរបស់ប្រទេសចិន មានរួមបញ្ចូលទាំងតំបន់ភ្នំ និងឆ្នេរសមុទ្រ ដែល​មានអំណោយផលដល់សេដ្ឋកិច្ច។ តំបន់​មាត់​សមុទ្រ​មាន​អំណោយ​ផល​ដល់​វិស័យ​ដឹក​ជញ្ជូន​តាម​កំពង់ផែរសមុទ្រ និងតំបន់ភ្នំមានអំណោយផលផ្នែកទេសចរណ៍ និងការដាំតែជាដើម។ ក្នុង​នោះក្រុង(ស្រុក) Xiamen គឺជាក្រុងដ៏សំខាន់មួយ ដែលជាបណ្តុំសេដ្ឋកិច្ច មាន​កំពង់​ផែរ​ដ៏​ធំ​១ ក្នុងចំណោមកំពុងផែរធំៗ៥ ដែលចិនបានបើចំហរមុនគេបង្អស់ និងជា​តំបន់​ទេសចរណ៍​សំខាន់​ថែម​ទៀតផង។

ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអរគុណចំពោះការៀបរាប់យ៉ាងក្បោះក្បាយ អំពី​សក្តានុពលនៃខេត្តហ្វូជាន និងបាន​កោត​សរសើរ​ចំពោះ​ការ​រៀបចំ​អភិវឌ្ឍ​ខេត្ត​នេះ​បាន​យ៉ាង​ស្រស់​ស្អាត​។ ឯកឧត្តម មានប្រសាសន៍បន្តថា ខេត្តហ្វូជាន និងកម្ពុជា ក៏មានទំនាក់​ទំនង​ជា​មួ​យ​គ្នា​ជា​ប្រវត្តិ​សាស្រ្ត​ផងដែរ។ សព្វថ្ងៃប្រជាជនកម្ពុជា ខ្សែស្រឡាយចិនហ្វូជានជាច្រើនកំពុងរស់នៅកម្ពុជា ហើយ​បានបង្កើតជាសមាគមន៍ចិនហ្វូជាន ដែលដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់​ទាញ​អ្នក​ទេសចរ និងអ្នកវិនិយោគចិន ទៅកាន់កម្ពុជា។

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បង្ហាញក្តីសង្ឃឹមថាទំនាក់ទំនងកម្ពុជា-ចិន ទាំង​ក្រប​ខណ្ឌ​នីតិ​ប្រតិបត្តិ និងនីតិប្បញ្ញត្តិ នឹងបន្តកាន់តែស្អិតរមួតជាមួយគ្នា និងបានសំណូមពរដល់ ឯកឧត្តម ជី ពីង​ស៊ាន ជួយជំរុញប្រជាជន និងអ្នកវិនិយោគចិន ទៅទស្សនាកំសាន្ត និង​វិនិយោគ​នៅ​កម្ពុជា​កាត់​តែ​ច្រើន​បន្ថែមទៀត។

ឯកឧត្តម ជី ពីងស៊ាន បានទទួលយកសំណើររបស់ឯកឧត្តម វង សូត ដោយសន្យាថា​នឹង​ជំរុញ​ឱ្យ​ប្រជាជន​ខេត្ត​ហ្វូជាន ទៅធ្វើទេសចរកំសាន្តនៅកម្ពុជា និងជំរុញក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតខ្ពស់ ឱ្យ​ទៅ​វិនិយោគនៅកម្ពុជាបន្ថែមទៀត។ ឯកឧត្តម គូសបញ្ជាក់ថា កម្ពុជាគឺជាមិត្ត​ល្អរ​បស់​ចិន​នៅ​គ្រប់​កាលៈទេសៈ។ ទោះពិភពលោកប្រែប្រួលកាន់តែស្មុគស្មាញយ៉ាងណាក៏ដោយ ប៉ុន្តែ​មិត្តភាព​កម្ពុជា-ចិន នៅតែមិនអាចបំបែកពីគ្នាបានឡើយ។ ដូចនេះ រដ្ឋាភិបាលចិន យកចិត្តទុកដាក់ខ្ពស់ និង​គាំទ្រកម្ពុជាទទួលបានការរីកចម្រើនកាន់តែល្អប្រសើរឡើងថែមទៀត៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        110
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        217
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm