KOICA កំពុងពង្រឹងបច្ចេកទេស ICT ដល់អ្នកជំនាន់ក្រោយ

2024/10/28 05:47:16 pm        430

ភ្នំពេញ ÷ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ផ្តួចផ្តើមនៅក្នុងកម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ដើម្បីលើកកម្ពស់ និងការពង្រឹងអ្នកបច្ចេកទេស ICT ជំនាន់ក្រោយ ឱ្យទទួលបាននូវចំណេះជំនាញកាន់តែខ្លាំងក្លា។

ពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២៤ បានទទួលការ ចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះគម្រោង "Building Capacity and Establishing an Enabling Environment in ICT Majors of TVET in Cambodia"។ គំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងអនុវត្តដោយ មជ្ឈមណ្ឌលផលិតភាពកូរ៉េ (KPC) និងសាកលវិទ្យាល័យ Sangmyung (SMU) សម្រាប់ការប្រឹក្សាយោបល់លើការគ្រប់គ្រង គម្រោង។ នៅក្នុងមហាព្រឹត្តិការណ៍នេះ តាមរយៈគម្រោងខាងលើ ក៏បានចូលរួមចំណែកគាំទ្រដល់វិទ្យាស្ថាន TVET ចំនួន ៥ នៅរាជធានីភ្នំពេញដូចជា NPIC, NTTI, NIB, PPI និង ITI ដែលក្នុងនោះរួមបញ្ចូលសកម្មភាព ការផ្តល់ព័ត៌មានអំពីគម្រោង ដល់អ្នកចូលរួមទស្សនា ការធ្វើបទបង្ហាញគម្រូបច្ចេកទេស ICT និងការស្ទង់មតិអំពីជំនាញ ICT។

ជុំវិញការផ្សព្វផ្សាយពីជំនាញ ICT ចំនួន ៥ ទីតាំងខាងលើ ដែលគាំទ្រដោយទីប្រឹក្សាគ្រប់គ្រងគម្រោង (PMC) បាន ទាក់ទាញអ្នកចូលរួមប្រមាណ ១ ពាន់នាក់ ក្រោមសកម្មភាពយ៉ាងសកម្មរួមមាន ការផ្តល់ព័ត៌មានដ៏មានតម្លៃអំពីកម្មវិធីសិក្សា ICT របស់វិទ្យាស្ថាន និងឧត្តមភាពរបស់វិទ្យាស្ថាននីមួយៗផងដែរ ក្នុងនោះស្តង់នីមួយៗបានបង្កើតនូវសកម្មភាពកម្សាន្ត ភ្ជាប់នឹងចំណេះ ដឹងផ្សេងៗដូចជា ការដាក់តាំងបង្ហាញនូវគំរូស្នាដៃបច្ចេកទេស ICT របស់សិក្ខាកាម ក្នុងគោលបំណងជំរុញឱ្យមានចំណាប់អារម្មណ៍ អ្នកចូលរួមទស្សនា និងបង្កើនការយល់ដឹងអំពីគម្រោងឲ្យកាន់តែស៊ីជម្រៅផងដែរ។ លើសពីនេះ, ក្រុមការងារគម្រោង បានចុះទៅកាន់ ក្រុមហ៊ុន និងស្ថាប័ននានា ដើម្បីស្រង់មតិវាយតម្លៃ ពីតម្រូវការការងារក្នុងវិស័យ ICT នាពេលអនាគត សម្រាប់អ្នកសិក្សាជំនាញ ICT និងកំណត់មុខជំនាញជាក់លាក់ ដែលទីផ្សារការងារកំពុងមានតម្រូវការ។ គោលបំណងនេះ គឺដើម្បីស្វែងរកឱកាសកម្មសិក្សា សម្រាប់ អ្នកសិក្សាបច្ចេកទេស ICT ដែលត្រូវបានបណ្តុះបណ្តាលតាមរយៈគម្រោង និងការផ្តល់សេវាកម្មក្នុងវគ្គបណ្តុះបណ្តាល ដើម្បីបង្កើន ប្រសិទ្ធភាពរបស់គម្រោង។

ចាប់តាំងពីឆ្នាំ ២០១១ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានរៀបចំពិព័រណ៍ការងារចំនួន ១២ លើក ត្រូវបានទទួល ស្គាល់ថា ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំបំផុតនៅក្នុងទីផ្សារការងារ។ អ្នកចូលរួមជិត ៣ ម៉ឺននាក់ ក៏បានស្វែងរកឱកាសការងារ តាមរយៈ ព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំនេះមានក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំប្រមាណ ១៥០ កន្លែង និងជាង ១៨០ ស្តង់ បានដាក់បង្ហាញពីឱកាសការងារយ៉ាងទូលំទូលាយ, សរុបមានរហូតដល់ ៣ម៉ឺនមុខតំណែង។

ទាក់ទិនព្រឹត្តិការណ៍ខាងលើនេះ, ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយនឹងអ្នក តំណាងមកពីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត បានចូលរួមក្នុង ព្រឹត្តិការណ៍នេះ យ៉ាងច្រើនកុះករផងដែរ។

តាមរយៈនេះ (KOICA) កំពុងគាំទ្រគម្រោង "Building Capacity and Establishing an Enabling Environment in ICT Majors of TVET in Cambodia" ដែលមានរយៈពេលចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៧ ។ គម្រោងនេះផ្តោតលើការ កម្ពស់គុណភាពនៃការអប់រំនៃវិស័យ TVET តាមរយៈការពង្រឹងកម្មវិធីសិក្សាលើជំនាញ ICT, ការបង្កើនសមត្ថភាពលើជំនាញICT, និង ការផ្តល់នូវបរិយាកាសអប់រំដ៏ប្រណីត សសម្រាប់អនុវត្តលើជំនាញ ICT និងការគាំទ្រកម្មវិធីពិព័រណ៍ការងារ។ លើសពីពិព័រណ៍ការងារ និងផលិតភាពជាតិ គម្រោងនេះនឹងចូលរួមយ៉ាងសកម្ម នៅក្នុងព្រឹត្តិការណ៍ជាតិផ្សេងៗទៀត ដើម្បីបង្ហាញពីសមិទ្ធិផលរបស់ខ្លួន រួមទាំងលើកកម្ពស់ដល់សិក្ខាកាម នៅក្នុងស្ថាប័ន TVET ផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        6
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        127
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm