ក្រុមហ៊ុន McDonald's ច្រានចោលបន្ទះសាច់គោថាជាប្រភពនៃការផ្ទុះវីរុស E. coli

2024/10/28 10:02:18 pm        566

ក្រុមហ៊ុន McDonald's បាននិយាយកាលពីថ្ងៃអាទិត្យថា បន្ទះសាច់គោនៅក្នុងប៊ឺហ្គឺ Quarter Pounder ពុំមែនជាប្រភពនៃការផ្ទុះឡើងវីរុស E. coli ដែលបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងធ្លាក់ខ្លួនឈឺប្រមាណ៧៥នាក់ នោះទេ។ ក្រុមហ៊ុនផ្គត់ផ្គង់អាហារទាន់ចិត្តនេះ និយាយថា វាប្រាកដណាស់ថាអាហារដែលមានផ្ទុកវីរុស ត្រូវបានដកចេញពីខ្សែច្រវ៉ាក់ផ្គត់ផ្គង់អាហាររបស់ខ្លួនរួចហើយ ហើយពុំមាននៅក្នុងបណ្តាភោជនីយដ្ឋាន ទៀតទេ។

ក្រសួងកសិកម្មរដ្ឋ Colorado បាននិយាយថា រាល់សំណាកនៃបន្ទះសាច់គោរបស់ក្រុមហ៊ុន McDonald's បានធ្វើតេស្តអវិជ្ជមានចំពោះវីរុស E. coli ។ ក្រសួងបាននិយាយបន្ថែមថា ការធ្វើតេស្តសាច់គោត្រូវបានធ្វើរួចហើយ ហើយមិនរំពឹងទុកថានឹងមានសំណាកសម្រាប់ការធ្វើតេស្តបន្ថែមទៀតទេ។

ភោជនីយដ្ឋានផ្គត់ផ្គង់អាហារទាន់ចិត្តរបស់សហរដ្ឋអាមេរិក បានដកខ្ទឹមបារាំងស្រស់ចេញពីបញ្ជីរាយមុខម្ហូបរបស់ពួកគេ បន្ទាប់ពីត្រូវបានគេកំណត់ថា ទំនងជាប្រភពនៃការផ្ទុះឡើងវីរុស។

វីរុស E. coli ត្រូវបានសម្លាប់នៅក្នុងសាច់គោខណៈត្រូវបានចម្អិនត្រឹមត្រូវ ប៉ុន្តែនៅក្នុងប៊ឺហ្គឺ Quarter Pounder របស់ក្រុមហ៊ុន McDonald's រួមមានខ្ទឹមបារាំងឆៅ។

ភោជនីយដ្ឋាន ដែលរងផលប៉ះពាល់ទាំងអស់ បច្ចុប្បន្ននេះ កំពុងបម្រើប៊ឺហ្គឺដោយគ្មានខ្ទឹមបារាំង។ ចាប់តាំងពីឧបទ្ទវហេតុនេះកើតឡើង ក្រុមហ៊ុន McDonald's បានដកប៊ឺហ្គឺ Quarter Pounder ចេញពីភោជនីយដ្ឋានប្រហែល២០% ក្នុងចំណោមភោជនីយដ្ឋាននៅសហរដ្ឋអាមេរិករបស់ខ្លួន។

ការផ្ទុះឡើងវីរុស E. coli កាលពីពេលមុន បានធ្វើឱ្យប៉ះពាល់ដល់ការលក់នៅហាងបម្រើអាហារទាន់ចិត្តធំៗ ខណៈអតិថិជននៅឆ្ងាយពីហាងដែលរងផលប៉ះពាល់។

ក្រុមហ៊ុន McDonald's និយាយថា ក្នុងពេលឆាប់ៗនេះ ក្រុមហ៊ុននឹងចាប់ផ្តើមបម្រើប៊ឺហ្គឺ Quarter Pounders ម្តងទៀត ហើយនឹងបម្រើនៅក្នុងភោជនីយដ្ឋានទាំងអស់ ក្នុងសប្តាហ៍ខាងមុខនេះ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        83
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        127
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm