ប្រធានាធិបតី៖ អ៊ីរ៉ង់មិនចង់ធ្វើសង្រ្គាមជាមួយអ៊ីស្រាអែលទេ ប៉ុន្តែប្តេជ្ញាឆ្លើយតបនឹងការវាយប្រហារ

2024/10/28 10:37:34 pm        50

លោកប្រធានាធិបតី Masoud Pezeshkian បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់មិនបានស្វែងរកធ្វើសង្រ្គាមជាមួយអ៊ីស្រាអែលទេ ប៉ុន្តែបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការឆ្លើយតបដ៏សមស្រប» ចំពោះការវាយប្រហារទៅលើទីតាំងយោធាអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍។

កាលពីថ្ងៃសៅរ៍ អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសលើទីតាំងយោធា ក្នុងប្រទេសអ៊ីរ៉ង់ ជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី ០១ ខែតុលា របស់ទីក្រុងតេអេរ៉ង់ទៅលើអ៊ីស្រាអែល ដែលជាការសងសឹកចំពោះការសម្លាប់មេដឹកនាំសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ និងមេបញ្ជាការកងឆ្មាំបដិវត្តន៍ម្នាក់។

អ៊ីស្រាអែល បានព្រមានទីក្រុងតេអេរ៉ង់ប្រឆាំងនឹងការឆ្លើយតប។

លោក Pezeshkian បានស្តីបន្ទោសភាពតានតឹងក្នុងតំបន់ដែលកំពុងកើនឡើង ដោយសារ«ការឈ្លាន ពាន»របស់អ៊ីស្រាអែល និងការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសនេះ ដែលទីក្រុងតេអេរ៉ង់ មិនទទួលស្គាល់។

លោកប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយថា៖«ប្រសិនបើការឈ្លានពានរបស់របបជ្វីហ្វ និងឧក្រិដ្ឋកម្មរបស់ខ្លួន នៅតែបន្តនោះ ភាពតានតឹង នឹងរីករាលដាល»។

លោក Pezeshkian បានបន្ថែមថា សហរដ្ឋអាមេរិក បានសន្យាថា នឹងបញ្ចប់សង្រ្គាម ជាថ្នូរនឹងការអត់ធ្មត់របស់យើង ប៉ុន្តែពួកគេ មិនបានរក្សាការសន្យារបស់ពួកគេទេ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        89
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        78
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm