រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិក្រោមប្រធានបទ « មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល »

2024/10/28 11:03:55 pm        155

កំពង់ឆ្នាំង ៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ១ តុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ « មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល »ដែលបានធ្វើឡើងនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ក្រោមអធិបតីភាពឯកឧត្តមស៊ីវរុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និង លោក យ៉ង់ ភិរម្យ អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឈាង ចន្ទី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ ស្រុក និង អតីតមន្រ្តីរាជាការចូលនិវត្តន៍ នៅស្រុកជាច្រើនផងដែរ ។

លោក ឈាង ចន្ទី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន យុវនីតីសម្បទាខេត្ត បានបញ្ជាក់ថា អនុគណៈកម្មាធិការដើម្បីមនុស្សចាស់ខេត្តកំពង់ឆ្នាំង បានបង្កើតសមាគមមនុស្សចាស់នៅតាមបណ្តាឃុំ-សង្កាត់ ក្នុងខេត្តកំពង់ឆ្នាំង ផងដែរ ដើមប្បីជួយដល់ចាស់ជរានៅតាមមូលដ្ឋាន ។ ពិធីនេះធ្វើឡើងដើម្បីរំលឹកគុណដល់មនុស្សវ័យចាស់ និងលើកកម្ពស់ការទទួលខុសត្រូវ ក្នុងការចូលរួមចំណែកកសាងសង្គមគ្រួសារ និងសង្គមជាតិ ដែលមានការយកចិត្តទុកដាក់ចំពោះសុខមាភាពមនុស្សចាស់។ ការប្រារព្ធទិវានេះ មិនមែនមានតែប្រទេសកម្ពុជាទេ គឺគ្រប់ប្រទេសក្នុងពិភពលោក ដែលជាសមាជិកអង្កការសហប្រជាជាតិ សុទ្ធតែប្រារព្ធធ្វើឡើងដូចគ្នា ដោយកំណត់យកថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ។

លោកប្រធានមន្ទីរបានអោយដឹងថា ក្នុងសារាចរណែនាំស្តីពី ការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តផ្តល់ការ អន្តរាគមន៍ជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់បន្ថែមទៀត នៅតាមសហគមន៍មូលដ្ឋានឱ្យបានទូ ទាំងប្រទេស ស្របតាមផែនការដែលបានកំណត់ឈរលើស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងមនុស្ស វ័យចាស់ទូទៅ។ ជាក់ស្តែងរាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះការអភិវឌ្ឍន៍សង្គមកិច្ច ជាអទិភាពសំខាន់មួយនៅក្នុងបញ្ចកោណទី១ គឺការអភិវឌ្ឍន៍មូលធនមនុស្ស និង មុំទី៤ ការពង្រឹងប្រព័ន្ធការពារសង្គមនិង ប្រព័ន្ធស្បៀង ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកយ៉ង់ ភិរម្យ អភិបាលរងខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា នៅក្នុងគ្រប់កម្មវិធីនយោបាយរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដល់ការយកចិត្តទុកដាក់លើការងារមនុស្ស វ័យចាស់ជាអាទិភាពមួយក្នុងចំណោមគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាល។ 

លោកអភិបាលរងខេត្តកំពង់ឆ្នាំង បានបន្តថា ក្នុងទិសដៅឆ្ពោះទៅការធ្វើបរិវត្តកម្មឌីជីថល រាជរដ្ឋាភិបាលក៏បានចេញក្របខ័ណ្ឌគោលនយោបានជាតិគាំពារសង្គម២០១៦-២០២៥ គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ និង ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ដែលជាការធ្វើទំនើបកម្មក្នុងការអនុវត្តកម្មវិធី និងការ ផ្តល់សេវាកម្មតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បី ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋទូទៅ ជាពិសេស ក្រុមជនរងគ្រោះ និងងាយរងគ្រោះ ដែលក្នុង នោះក៏មានមនុស្សវ័យចាស់ផងដែរ ក្នុងការទទួលបានព័ត៌មាន និងអត្ថប្រយោជន៍ពីការអនុវត្តកម្មវិធី។

លោកអភិបាលរងខេត្ត អំពាវនាវឱ្យបង្កើនការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយ, ឆ្លៀតសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ជនចាស់ជរា ជាពិសេសជនចាស់ជរាពិការដែលមានការលំបាកនៅតាមសហគមន៍, ជួយបង្កលក្ខណៈងាយស្រួល ដល់សមាគមមនុស្សចាស់កម្ពុជាដែលមានស្រាប់ និងសូមជួយគាំទ្របន្តដល់ការអន្តរាគមន៍ជំរុញសកម្មភាពបង្កើត ជួយពង្រឹង និងពង្រីកសមាគមមនុស្សចាស់នៅតាមសហគមន៍មូលដ្ឋាន ដើម្បីបង្កើនស្មារតីសាមគ្គីជួយគ្នាទៅវិញ ទៅមករវាងមនុស្សចាស់ទូទៅនៅកម្ពុជា ជាពិសេសមនុស្សចាស់ជរាពិការ មនុស្សចាស់ជរាមានជំងឺក្រីក្រគ្មានទីពឹង៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        159
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm