សភាពាណិជ្ជកម្មកម្ពុជា និងសមាគមពាណិជ្ជកម្មចិនរួមគ្នាជំរុញ និងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និងការរីកចម្រើនរួមគ្នា

2024/10/28 11:07:23 pm        665

សភាពាណិជ្ជកម្មកម្ពុជា និងសមាគមពាណិជ្ជកម្មចិននៅកម្ពុជា ចុះអនុ​ស្សរណៈ​លើ​កិច្ច​សហ​ប្រតិបត្តិការ លើការកំណត់កាលា- នុវត្តភាពធុរកិច្ច ការផ្លាស់ប្តូរព័ត៌មាននិងធនធាន និងការ​សហការ​រៀបចំព្រឹត្តិការណ៍ធុរកិច្ច និងកម្មវិធីរួមគ្នា ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លើក​ឡើង​នៅ​ក្នុង​ពិធី​ចុះ​អនុស្ស​រណៈ​យោគ​យល់​គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមពាណិជ្ចកម្មចិននៅកម្ពុជា នៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៤ នេះថា ក្នុងភាពជាដៃគូសហការរបស់ស្ថាប័នទាំងពីរ បានឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​រួម​គ្នា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងវិបុលភាពនៅកម្ពុជា។ ក្នុងកម្មវិធីនេះដែរ, អ្នកឧកញ៉ា បាន​លើក​ឡើងអំពីទំនាក់ទំនងសេដ្ឋកិច្ចល្អប្រសើរ រវាងកម្ពុជានិងចិន និងបានជំរុញ​លើក​ទឹក​ចិត្ត​វិនិយោគិន​ចិន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្រោមក្របខណ្ឌកិច្ច​សហប្រតិបត្តិការ​សំខាន់​ៗ​រួមមាន​៖ ​គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ, កិច្ចសហប្រតិបត្តិការឡាងឆាងមេគង្គ, កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរីចិន-អាស៊ាន, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)​ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។

ចំណែកបណ្ឌិត បិន លី (Ben Li) ប្រធានសមាគមពាណិជ្ជកម្មចិននៅកម្ពុជា បាន​បង្ហាញ​នូវ​សេចក្តី​សោមន្សរីករាយ ក្នុងការសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីជំរុញ និងផ្សព្វ​ផ្សាយ​សក្តានុពល និងបរិយាកាសធុរកិច្ចល្អប្រសើរនៅកម្ពុជា ទៅកាន់វិនិយោគិនចិន។ លោក​បណ្ឌិត គូសបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរ គឺជា​ជំហា​ន​វិជ្ជមាន​មួយ ដែលរួមចំណែកដល់ការបង្កើនពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា ហើយ​ស្ថាប័ន​ទាំង​ពីរ​នឹង​រៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នាជាបន្តបន្ទាប់ ដើម្បីតភ្ជាប់​សហគមន៍​ធុរកិច្ច​ប្រទេស​ទាំងពីរ​។

សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នៅក្នុងរយៈពេល ៩ខែ ឆ្នាំ ២០២៤, មាន​ទំហំ​ទឹក​ប្រាក់ប្រមាណជាង ១១ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២៥ ភាគរយ ក្នុង​នោះ​កម្ពុ​ជា​បាននាំចេញទៅកាន់ទីផ្សារចិន ជិត ១ ៣០០ លានដុល្លារ កើន ២០ ភាគរយ ខណៈ​ការ​នាំ​ចូល​ពី​ចិនមកកម្ពុជា មានទឹកប្រាក់ជិត ៩ ៩០០ លានដុល្លារ កើនជាង ២២ភាគរយ បើធៀប​រយៈ​ពេល​ដូច គ្នានិងឆ្នាំ ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        173
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm