ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តស្វាយរៀង សាទរពិធីរត់ភ្លើងគប់កីឡាជាតិ មុនពិធីបើកផ្លូវការ នាថ្ងៃពុធនេះ

2024/10/28 11:42:07 pm        564

ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ បានបន្ដ​ដំណើរ​ដល់​ខេត្ត​ស្វាយរៀង ដោយទទួលបានការស្វាគមន៍ និងអបអរសាទរយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំ ប្រជា​ពលរដ្ឋ និងសិស្សានុសិស្ស កាលពីចុងសប្ដាហ៍កន្លងទៅ មុនឈាន​ដល់​ពិធី​បើក​ការ​ប្រកួត​ជា​ផ្លូវ​ការនាថ្ងៃទី៣០ ខែតុលាឆាប់ៗនេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ក្រោមអធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។

ពិធីរត់ភ្លើងគប់ នៅខេត្តស្វាយរៀងនេះ បានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋ​លេខាធិការក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តមម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និង​ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង ព្រមទាំងកងកម្លាំង ប្រជាពលរដ្ឋ និង​សិស្សា​នុសិស្ស​ជា​ច្រើន។

ថ្លែងនាឱកាសនោះ ឯកឧត្តម ប៉េង ពោធិសា បានថ្លែងអំណរគុណ ចំពោះក្រសួងអប់រំ យុវជន និង​កីឡា ក៏ដូចជារាជរដ្ឋាភិបាល ដែល​បាន​ជ្រើស​រើស​យក​ខេត្តស្វាយរៀង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ពិធី​រត់​ភ្លើងគប់ និងការប្រកួតកីឡាជាតិលើកទី៤ ដែលជាព្រឹត្តិការណ៍​ដ៏សំខាន់​ថ្មី​បន្ថែម​ទៀត​ដែល​រាជ​រដ្ឋាភិបាល​បានយកចិត្តទុកដាក់លើវិស័យមួយនេះ ស្របពេលខេត្តស្វាយរៀង ក៏បាន​ត្រៀម​កីឡាករ-កីឡាការិនី ១៧០នាក់ ត្រៀមចូលរួមប្រកួតលើ ១៦ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍ប្រចាំ ២ឆ្នាំ​ម្ដងនេះផងដែរ ។

ទន្ទឹមជាមួយ ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា ក៏បានសម្ដែងការអបអរសាទរចំពោះរដ្ឋបាលខេត្ត ក្រសួង​មន្ទីរពាក់ព័ន្ធ មន្ត្រីរាជការសិស្សាសិស្ស ពលរដ្ឋ ពិសេសរដ្ឋបាលមូលដ្ឋាន បាន​អញ្ជើញ​ចូលរួម​ និង​ចាត់តាំងរក្សាការពារសន្តិសុខប្រកបដោយស្មារតីទទួលខុសត្រូវ។

 ឯកឧត្តមបន្ថែមថា ប្រទេសមានសន្តិភាព និងការអភិវឌ្ឍន៍​គឺ​បាន​កើត​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី ក្នុងនោះនៅ​ក្នុង​គោល​នយោបាយ​ជាតិរា​ជរដ្ឋាភិបាលបានយកចិត្តទុកដាក់ពង្រឹង និងពង្រីកធនធាន​មនុស្ស​លើ​គ្រប់​វិស័យ​ដើម្បី​រកគុណភាព បន្តដឹកនាំនិងអភិវឌ្ឍន៍ជាតិដោយផ្សារភ្ជាប់ទៅនឹងវិស័យអប់រំនិងកីឡា ដែល​ជាវិស័យមួយរួមចំណែកធ្វើឱ្យប្រទេសនៅក្នុងពិភពលោកបានស្គាល់ និងបាន​សិក្សា​ពី​ប្រវត្តិសាស្ត្រ នៃ​ប្រទេសកម្ពុជាយើងមិនអាចកាត់ផ្តាច់ផងដែរ ។

គួរដឹងថា ក្រោយ​ពិធីរត់ភ្លើងគប់ចេញពីខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និងខេត្ត​ស្វាយរៀង ភ្លើងគប់កីឡាជាតិ នឹងរៀបចំពិធីដង្ហែចុងក្រោយ ចេញ​ពី​កន្លែង​បើក​ការដ្ឋាន​សាង​សង​គម្រោង​ «ព្រែកជីកហ្វូណនតេជោ» ឆ្ពោះទៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) នាថ្ងៃទី៣០ ខែតុលា ឆ្នាំ​២០២៤ ដើម្បីប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និង​កីឡា​ជាតិ​ជន​ពិការ លើកទី២ ជាផ្លូវការ ដែលនឹងប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់​របស់​សម្ដេច​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃពុធសប្ដាហ៍នេះ៕

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        136
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm