កូរ៉េខាងត្បូង ជប៉ុន និងចិន យល់ព្រមរៀបចំកិច្ចប្រជុំកំពូលត្រីភាគី ក្នុងពេលឆាប់ៗនេះ

2024/10/29 12:12:47 am        43

ក្រសួងការបរទេស បាននិយាយថា ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងចិននៅថ្ងៃចន្ទនេះ បានព្រមព្រៀងគ្នា ដើម្បីរៀបចំកិច្ចប្រជុំកំពូលត្រីភាគី នៅកាលបរិច្ឆេទឆាប់បំផុត ដែលអាចនៅដើមឆ្នាំក្រោយ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា កិច្ចព្រមព្រៀងនេះ ត្រូវបានសម្រេចក្នុងកិច្ចប្រជុំនៅទីក្រុងតូក្យូរវាងអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Chung Byung-won អនុរដ្ឋមន្ត្រីការបរទេស របស់ប្រទេសជប៉ុន លោក Takehiro Funakoshi និងអនុរដ្ឋមន្ត្រីការបរទេសចិនលោក Sun Weidong។

នៅក្នុងជំនួបនោះ ប្រមុខការទូតទាំងអស់ បានឯកភាពពិភាក្សាអំពីកាលបរិច្ឆេទជាក់លាក់សម្រាប់កិច្ចប្រជុំកំពូល ដែលរំពឹងថា នឹងប្រព្រឹត្តទៅនៅក្នុងប្រទេសជប៉ុន។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលមុន នៅទីក្រុងសេអ៊ូល ក្នុងខែឧសភា មេដឹកនាំទាំងបី បានយល់ព្រមរៀបចំកិច្ចប្រជុំកំពូលទាំងនេះ ជាទៀងទាត់។

ក្រសួងបាននិយាយថា បន្ទាប់ពីកិច្ចប្រជុំនោះ លោក Chung បានជួបពិភាក្សាដាច់ដោយឡែកជាមួយសមភាគីជប៉ុនរបស់លោក ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី។

កិច្ចពិភាក្សានេះ ត្រូវបានគេជឿថា បានរួមបញ្ចូលការពិភាក្សាលើការអនុលោមតាមអនុសាសន៍របស់ប្រទេសជប៉ុនទាក់ទងនឹងតំបន់អណ្តូងរ៉ែរបស់ខ្លួន ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលពាក់ព័ន្ធនឹងការធ្វើការងារដោយបង្ខំរបស់ប្រជាជនកូរ៉េខាងត្បូង ក្នុងសម័យសង្គ្រាម។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm