រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាម នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព

2024/10/29 01:00:15 am        171

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក មន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្រោមប្រធានបទ «រួមគ្នាបរិច្ចាគឈាម សង្រ្គោះជីវិតក្រោមម្លប់សន្តិភាព» ក្នុងឱកាសអបអរសាទរអនុស្សាវរីយ៍ ១ឆ្នាំ នៃការបើកដំណើរការមន្ទីរពេទ្យជាតិ តេជោសន្តិភាព។

​ក្នុងឱកាសអបអរសាទរខួប១ឆ្នាំនេះ នៃការបើកដំណើរការមន្ទីរពេទ្យ ឯកឧត្តសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងនូវការកោតសរសើរដល់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យ ចំពោះការខិតខំបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របនឹងការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុចា។ ទន្ទឹមនឹងការបម្រើសេវាសុខាភិបាលជាគ្រូពេទ្យ ឯកឧត្តមសាស្រ្តាចារ្យ សូមលើកទឹកចិត្តឱ្យបុគ្គលិក មន្ដ្រីរាជការ នៃមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ចូលរួមបរិច្ចាគឈាមឱ្យបានទៀងទាត់ ដែលសកម្មភាពនេះបង្ហាញពីសាមគ្គីភាព និងចូលរួមការងារសង្គម ដើម្បីប្រទេសជាតិ និងជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា ក៏ជាសកម្មភាពមនុស្សធម៌ផងដែរ។ ការរួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិតក្រោមម្លប់សន្ដិភាព គឺបង្ហាញពីទឹកចិត្តស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ហើយក៏បង្ហាញឲ្យឃើញនូវការសហការគ្នា សាមគ្គីភាពជាធ្លុងមួយរបស់មន្ត្រីសុខាភិបាល ដើម្បីជាផ្នែកមួយក្នុងការពង្រឹងវិស័យសុខាភិបាល នៅព្រះរាជាណាចក្រកម្ពុជា ដែលមានសន្ដិភាពពេញលេញ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ណែនាំសំខាន់ៗ មួយចំនួន ក្នុងវិស័យសុខាភិបាល ដើម្បីទ្រទ្រង់សភាពការណ៍ ក្នុងករណីមានគ្រោះមហន្ដរាយដែលកើតឡើងជាយថាហេតុ ដូចខាងក្រោម៖ មន្ទីរពេទ្យគ្រប់កម្រិត ត្រូវត្រៀមរៀបចំក្នុងការព្យាបាលជំងឺឆ្លង ដែលអាចកើតឡើងជាយថាហេតុ ជាមួយមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ចៀសវាងអ្នកជំងឺទៅពង្រាយតាមមន្ទីរពេទ្យនានា និងធ្វើបច្ចុប្បន្នភាពសមាសភាពក្រុមការងារជារាល់ឆ្នាំ ដោយធ្វើហាត់សមជាមួយគ្នាឱ្យបានទៀងទាត់។ ត្រៀមរៀបចំផ្គត់ផ្គង់សម្ភារបរិក្ខារ ដើម្បីឆ្លើយតបគ្រោះមហន្ដរាយដែលអាចកើតមានឡើងជាយថាហេតុ។ ត្រូវគ្រប់គ្រងការទទួលអ្នកជំងឺឆ្លងមកពីមន្ទីរពេទ្យនានា ដោយសហការជាមួយនឹងក្រុមជំនាញឯកទេស ពីមន្ទីរពេទ្យជាតិផ្សេងៗ ដោយបង្កើតក្រុមជំនាញគាំទ្រព្យាបាលទៅតាមឯកទេស និងធ្វើកិច្ចសហប្រតិបត្តិការជាមួយអន្ដរក្រសួងដែលពាក់ព័ន្ធរួមមាន សន្ដិសុខ ព័ត៌មានវិទ្យា អាជ្ញាធរ ភ័ស្ដុភារ និងផ្នែកពាក់ព័ន្ធនានា។

ក្នុងនោះដែរ ក៏មានពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចំនួន៣៩រូប ដែលក្នុងនោះរួមមាន៖ មេដាយមាសការងារ ចំនួន១រូប មេដាយប្រាក់ការងារ ចំនួន៣រូប និងមេដាយសំរិទ្ធការងារ ចំនួន៣៥រូប ដែលមានស្នាដៃ និងដើម្បីជាការរលើកទឹកចិត្ត ក្នុងការខិតខំបំពេញភារកិច្ចឱ្យកាន់តែល្អប្រសើរថែមទៀត៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        142
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        122
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm